Exposition "Face aux Khmers Rouges" // ពិព័រណ៏ "ប្រឈមមុខនឹងខ្មែរក្រហម"
|
- |
|
- |
|
Institut français du Cambodge |

Inauguration mardi 06 mai à 18h30 // សម្ពោធ ថ្ងៃ អង្គារ ទី ០៦ ខែឧសភា វេលា ម៉ោង ៦កន្លះល្ងាច
Expo jusqu'au 22 août 2025 // ពិព័រណ៍តាំងបង្ហាញរហូតដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥
Entrée libre // ចូលរួមដោយសេរី
FACE AUX KHMERS ROUGES
L'Ambassade de France prise dans la chute de Phnom Penh
17 avril - 8 mai 1975
>> Voir tous les événements du cycle <<
Il y a tout juste cinquante ans, le 17 avril 1975, les Khmers rouges entraient dans Phnom Penh, mettant fin à cinq années d’une guerre civile dévastatrice et meurtrière. Les troupes de la République khmère, dirigées par le maréchal Lon Nol et le prince Sisowath Sirik Matak et soutenues par les Etats-Unis (engagés dans la guerre du Vietnam), rendent les armes au Front uni national du Kampuchéa. Le FUNK est officiellement présidé par le prince Norodom Sihanouk, destitué le 18 mars 1970, mais sur le terrain, ce sont les communistes cambodgiens qui sont à la manœuvre. La radicalité de la révolution imposée à la population dès la prise du pouvoir par l’Angkar (le Parti communiste du Kampuchea) a conduit un Cambodgien sur quatre à la mort : mort de faim, d’épuisement, malade ou assassiné.Cette exposition, réalisée par l’Institut français du Cambodge et l’Ambassade de France au Cambodge, revient sur ce renversement historique et sur le cas particulier de l’ambassade de France où se sont réfugiées des centaines de personnes. L’ouverture des archives du Ministère des affaires étrangères permet de revenir sur ces « 400 heures de huis clos à l’ambassade de France », comme l’a écrit le journaliste Jean-Jacques Cazaux. Deux semaines au cours desquelles tant de vies ont basculé.
Crédits
Commissariat scientifique : Anne-Laure Porée et Grégoire Duplanil-Weill
Scénographie et design : Melon Rouge
Partenaires : INA, Centre Bophana
---
ប្រឈមមុខនឹងខ្មែរក្រហម
ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ
ថ្ងៃទី ១៧ ខែមេសា - ៨ ឧសភា ឆ្នាំ ១៩៧៥
ប្រហែល៥០ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកទីក្រុងភ្នំពេញ ដោយបញ្ចប់ សង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំដ៏បំផ្លិចបំផ្លាញមួយ
និងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន ។ កងទ័ពនៃសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ
និងគាំទ្រដោយសហរដ្ឋអាមេរិក (ចូលរួមក្នុងសង្គ្រាមវៀតណាម) បានប្រគល់អាវុធរបស់ពួកគេទៅរណសិរ្សរួបរួមជាតិនៃកម្ពុជា។ រណសិរ្សរួបរួមជាតិនៃកម្ពុជា(FUNK)
ត្រូវបានដឹកនាំជាផ្លូវការដោយសម្ដេចនរោត្តម សីហនុ ដែលត្រូវបានទម្លាក់ពីតំណែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប៉ុន្តែនៅមូលដ្ឋាន
គឺពួកកុម្មុយនិស្តកម្ពុជាដែលទទួលបន្ទុកការងារ។ភាពផ្តាច់ការនៃបដិវត្តន៍ដែលធ្វើលើប្រជាជន ចាប់តាំងពីការកាន់កាប់អំណាចដោយអង្គការមក (បក្សកុម្មុយនិស្តកម្ពុជា) បានបណ្តាលឱ្យប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ស្លាប់៖ ស្លាប់ដោយសារភាពអត់ឃ្លាន ភាពនឿយហត់ ជំងឺ ឬការធ្វើឃាត។
ការតាំងពិព័រណ៌នេះ នឹងត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ និងលើករណីពិសេសរបស់ស្ថានទូតបារាំង ដែលមនុស្សរាប់រយនាក់បានភៀសខ្លួនមកជ្រកកោន។ ការបើកបណ្ណសាររបស់ក្រសួងការបរទេស នឹងអាចឱ្យយើងមើលលើ "៤០០ម៉ោងនៃទ្វារបិទ" នៅក្នុងស្ថានទូតបារាំង ដូចដែលអ្នកកាសែតហ្សង់ហ្សាក់ កាហ្សូ (Jean-Jacques Cazaux) បានសរសេរ។ រយៈពេលពីរសប្តាហ៍ ដែលក្នុងអំឡុងពេលនេះជីវិតជាច្រើនបានប្រែប្រួលក្រឡាប់ចាស់ខ្លាំង។
ការរៀបចំពិព័រណ៍ ពិព័រណ៍នេះ
ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានបារាំងនៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្នងការវិទ្យាសាស្ត្រ៖ លោកស្រី Anne-Laure Porée និងលោកស្រី Grégoire Duplanil-Weill
ការរចនាឈុតឆាក និងឌីហ្សាញ៖ ទីភ្នាក់ងារ Melon Rouge
ដៃគូសហការ៖ វិទ្យាស្ថានសោតទស្សន៍ជាតិ (INA) មជ្ឈមណ្ឌលបុប្ផាណា