Avril 1975 : Derniers jours à Phnom Penh – Regards croisés de François Bizot et Roland Neveu // ខែមេសា ឆ្នាំ១៩៧៥៖ ប៉ុន្មានថ្ងៃចុងក្រោយនៅទីក្រុងភ្នំពេញ – ការផ្លាស់ប្តូរទស្សនៈគ្នារបស់លោក François Bizot និងលោក Roland Neveu
|
|
|
|
- |
|
|
Institut français du Cambodge |

Mercredi 07 mai à 18h30 // ថ្ងៃពុធ ទី០៧ ខែឧសភា ម៉ោង ៦:៣០ ល្ងាច
En français et en khmer // ជាភាសាបារាំង និងភាសាខ្មែរ
** LA SALLE CINÉMA EST PLEINE ; UNE RETRANMISSION EN SIMULTANÉE EST PREVUE EN EXTÉRIEUR **
Avril 1975 : Derniers jours à Phnom Penh – Regards croisés de François Bizot et Roland Neveu
>> Voir tous les événements du cycle <<
Le 17 avril 1975, Phnom Penh tombe aux mains des Khmers rouges. Au cœur de ce moment décisif de l’histoire cambodgienne, deux témoins occidentaux assistent à l’effondrement d’un monde depuis l’ambassade de France : François Bizot, anthropologue et ancien prisonnier des Khmers rouges, et Roland Neveu, photojournaliste présent sur le terrain avec son appareil pour seul rempart contre l’oubli. Dans le cadre de la commémoration des évènements survenus à l’ambassade de France au moment de la prise de Phnom Penh par les Khmers rouges, François Bizot, anthropologue (EFEO) et écrivain, et Roland Neveu, photojournaliste, échangeront avec le public sur leur expérience commune.
Avec François Bizot (en visioconférence) et Roland Neveu (en présentiel)
Modération : Grégoire Duplanil-Weill, Doctorant en Histoire à Paris I Panthéon-Sorbonne
Inscription en ligne obligatoire pour assister à cette rencontre dans le cinéma (places limitées)
Une diffusion simultanée est prévue dans le jardin de l'Institut français
---
ខែមេសា ឆ្នាំ១៩៧៥៖ ប៉ុន្មានថ្ងៃចុងក្រោយនៅទីក្រុងភ្នំពេញ – ការផ្លាស់ប្តូរទស្សនៈគ្នារបស់លោក François Bizot និងលោក Roland Neveu
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញបានធ្លាក់ចូលក្នុងដៃរបស់ខ្មែរក្រហម។ នៅចំបេះដូងសំនៃពេលវេលាដ៏សំខាន់មួយនេះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា សាក្សីលោកខាងលិចពីរនាក់បានមើលឃើញការដួលរលំនៃពិភពលោកមួយពីស្ថានទូតបារាំង គឺលោក François Bizot អ្នកជំនាញផ្នែកនរវិទ្យា និងជាអតីតអ្នកទោសខ្មែរក្រហម និង លោក Roland Neveu អ្នកថតរូបសារព័ត៌មានដែលមានវត្តមាននៅនឹងកន្លែងកើតហេតុផ្ទាល់ ជាមួយនឹងម៉ាស៊ីនថតរូបរបស់គាត់ជាការការពារទប់ទល់នឹងការភ្លេច។
នៅក្នុងក្របខណ្ឌនៃការរំលឹកព្រឹត្តិការណ៍ដែលបានកើតឡើងនៅស្ថានទូតបារាំង នៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ លោក François Bizot អ្នកស្រាវជ្រាវផ្នែកនរវិទ្យា (សាលាបារាំងចុងបូព៌ា) និងជាអ្នកនិពន្ធ និងលោក Roland Neveu អ្នកថតរូបសារព័ត៌មាន នឹងពិភាក្សាផ្លាស់ប្តូរជាមួយសាធារណជនអំពីបទពិសោធន៍រួមគ្នារបស់ពួកគាត់។
ជាមួយ François Bizot (តាមប្រព័ន្ធនិម្មិត) និងលោក Roland Neveu (ដោយផ្ទាល់)
ការសម្របសម្រួល៖ លោក Grégoire Duplanil-Weill បេក្ខជនបណ្ឌិតផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Paris-I-Panthéon-Sorbonne
ត្រូវចុះឈ្មោះតាមអ៊ីនធឺណិតជាមុន ដើម្បីរក្សាកន្លែងរបស់អ្នកនៅក្នុងរោងភាពយន្តរបស់យើង។
ការផ្សាយផ្ទាល់ដំណាលគ្នាមួយ ត្រូវបានគ្រោងទុកនៅក្នុងសួនច្បាររបស់វិទ្យាស្ថានបារាំង។
François Bizot, né en 1940, est un anthropologue français spécialiste du bouddhisme. Il a effectué de nombreux séjours au
Cambodge dès les années 1960, en tant que chercheur à l'École française d'Extrême-Orient. En 1971, alors qu’il étudiait les pratiques
religieuses près d’Angkor, il est capturé par les Khmers rouges, en pleine guerre civile. Il est détenu pendant trois mois dans un camp de
la jungle et interrogé par Kaing Guek Eav, dit Duch, futur directeur du centre de torture S-21. Contre toute attente, François Bizot est
relâché. Cette expérience marque profondément sa vie et devient la base de ses écrits. En avril 1975, lors de la prise de Phnom Penh par
les Khmers rouges, François Bizot est présent à l'ambassade de France, où il se réfugie et devient l’interlocuteur des Khmers rouges. Cet
épisode tragique renforce son lien avec le pays et son engagement à témoigner. En 2000, il publie Le Portail, récit de sa
captivité, salué pour sa lucidité et sa profondeur. Il poursuit sa réflexion avec Le Silence du bourreau (2011), où il analyse le
rôle de Duch et les mécanismes du mal. Il assiste d’ailleurs à son procès à Phnom Penh. Ses autres ouvrages, Au fond de la forêt
et La Délivrance, approfondissent les thèmes du souvenir, de la guerre, de la nature et du pardon. Son œuvre mêle témoignage
personnel, analyse historique et réflexion morale. François Bizot est reconnu comme une voix unique sur le Cambodge et les Khmers rouges,
alliant rigueur intellectuelle et introspection.
Roland Neveu, né en 1950, est un photojournaliste français reconnu pour avoir couvert de nombreux événements majeurs du XXe
siècle. Il est l’un des rares photographes occidentaux présents à Phnom Penh lors de sa chute en avril 1975, documentant l’arrivée des
Khmers rouges. Cette couverture marquera le début de plusieurs décennies passées sur des lignes de front à travers le monde. Durant les
années 1980, il travaille pour de grands médias internationaux comme Time Magazine, couvrant notamment la guerre au Liban,
l'invasion soviétique en Afghanistan et le conflit au Salvador. En 1986, il filme les premières images de l’épidémie de sida en Ouganda, et
tourne des documentaires sur la rébellion touarègue au Mali (1989) et les réfugiés kurdes à la frontière turco-irakienne (1991). À la fin
des années 1980, il entame une nouvelle carrière dans le cinéma comme photographe de plateau, collaborant avec des réalisateurs de renom
tels qu’Oliver Stone, Brian De Palma ou Ridley Scott. Installé à Bangkok depuis les années 1990, il fonde une petite maison d’édition
spécialisée sur le Laos, le Cambodge et la Thaïlande. Parmi ses ouvrages, Cambodia, Years of Turmoil couvre plus de 35 ans
d'histoire du pays, tandis que The Fall of Phnom Penh revient sur les jours sombres d'avril 1975. Toujours actif, il continue de
photographier l’Asie du Sud-Est, mêlant reportage, photographie de voyage, illustration et cinéma.
Grégoire Duplanil-Weill, Doctorant à Paris I Panthéon-Sorbonne.
Sujet de thèse : « Protéger, évacuer, délivrer : le Quai d'Orsay et les Français face aux prises de pouvoir communistes en Asie
(1947-1979) »
Grégoire Duplanil-Weill est co-commissaire scientifique de l’exposition réalisée à l’IFC pour les commémorations.
---
លោក ហ្វ្រង់ស័រ ប៊ីស៊ូ កើតនៅឆ្នាំ១៩៤០ គឺជាអ្នកជំនាញផ្នែកនរវិទ្យាជនជាតិបារាំងដែលមានឯកទេសខាងព្រះពុទ្ធសាសនា។ គាត់បានធ្វើដំណើរជាច្រើនលើកមកប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មក ក្នុងនាមជាអ្នកស្រាវជ្រាវនៅសាលាបារាំងចុងបូព៌ា។ នៅឆ្នាំ១៩៧១ នៅពេលលោកកំពុងសិក្សាការប្រតិបត្តិសាសនានៅជិតប្រាសាទអង្គរ លោកត្រូវបានចាប់ដោយខ្មែរក្រហមក្នុងពេលសង្គ្រាមស៊ីវិលក្នុងប្រទេស។ លោកត្រូវបានឃុំខ្លួនរយៈពេលបីខែនៅជំរុំមួយក្នុងព្រៃ ហើយត្រូវបានសួរចម្លើយដោយ កាំង ហ្កេកអ៊ាវ ហៅ ឌុច អនាគតប្រធានមន្ទីរធ្វើទារុណកម្ម ស-២១។ ដោយខុសពីការរំពឹងទុកទាំងអស់ លោក ហ្វ្រង់ស័រ ប៊ីស៊ូ ត្រូវបានដោះលែង។ បទពិសោធន៍នេះ បានដក់ជាប់យ៉ាងជ្រាលជ្រៅក្នុងជីវិតរបស់គាត់ ហើយបានក្លាយជាមូលដ្ឋាននៃសំណេររបស់គាត់។ នៅខែមេសា ឆ្នាំ១៩៧៥ កំឡុងពេលខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញ លោក ហ្វ្រង់ស័រ ប៊ីស៊ូ មានវត្តមាននៅស្ថានទូតបារាំង ជាទីកន្លែងដែលគាត់បានភៀសខ្លួនជ្រកកោន ហើយបានក្លាយជាអ្នក សន្ទនារបស់ខ្មែរក្រហម។ វគ្គសោកនាដកម្មនេះ បានពង្រឹងទំនាក់ទំនងរបស់គាត់ជាមួយប្រទេសនេះ និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការផ្តល់សក្ខីកម្ម។ នៅឆ្នាំ២០០០ គាត់បានបោះពុម្ភផ្សាយ Le Portail (“ក្លោងទ្វាធំ” ) ជារឿងរ៉ាវនៃការចាប់ខ្លួនរបស់គាត់ដែលត្រូវបានកោតសរសើរដោយសារតែភាពច្បាស់លាស់ និងភាពជ្រៀលជ្រៅរបស់ស្នាដៃនេះ។ គាត់បានបន្តការគិតពិចារណារបស់គាត់ជាមួយស្នាដៃ Le Silence du bourreau / ភាពស្ងៀមស្ងាត់របស់ពេជ្ឈឃាត (២០១១) ដែលគាត់បានវិភាគតួនាទីរបស់ឌុច និងយន្តការនានានៃអំពើអាក្រក់។ លោកក៏បានចូលរួមសវនាការរបស់ឌុចនៅទីក្រុងភ្នំពេញផងដែរ។ ស្នាដៃផ្សេងទៀតរបស់លោកគឺ Au fond de la forêt និង La Délivrance ស្វែងយល់យ៉ាងស៊ីជម្រៅពីប្រធានបទនៃការចងចាំ ពីសង្រ្គាម ធម្មជាតិ និងពីការអភ័យទោស។ ស្នាដៃរបស់គាត់ លាយឡំរួមបញ្ចូលគ្នានូវសក្ខីកម្មផ្ទាល់ខ្លួន ការវិភាគប្រវត្តិសាស្រ្ត និងការពិចារណាឆ្លុះបញ្ចាំងបែបសីលធម៌។ លោក ហ្វ្រង់ស័រ ប៊ីស៊ូ ត្រូវបានទទួលស្គាល់ថាជាសំឡេងដ៏មានលក្ខណៈពិសេសមួយអំពីប្រទេសកម្ពុជា និងខ្មែរក្រហម ដោយរួមបញ្ចូលគ្នានូវភាពម៉ត់ចត់ផ្នែកបញ្ញា និងការពិចារណាខ្លួនឯងលាយនឹងបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។
លោក Roland Neveu កើតនៅឆ្នាំ១៩៥០ គឺជាអ្នកថតរូបសារព័ត៌មានជនជាតិបារាំងម្នាក់ មានភាពល្បីល្បាញដោយសារបានថតរូបគ្របដណ្តប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃសតវត្សទី២០ ។ គាត់គឺជាអ្នកថតរូបលោកខាងលិចម្នាក់ ក្នុងចំណោមអ្នកថតរូបលោកខាងលិចដ៏កម្រនានា ដែលមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ នៅពេលដែលទីក្រុងនេះបានដួលរលំនៅក្នុងខែមេសា ឆ្នាំ១៩៧៥ ដោយបានកត់ត្រាពីការមកដល់របស់ខ្មែរក្រហម។ ការថតយករូបភាពទាំងនេះ ជាចំណុចសម្គាល់នៃការចាប់ផ្តើមជីវិតរយៈពេលជាច្រើនទសវត្សរ៍ឆ្លងកាត់ខ្សែប្រយុទ្ធជួរមុខ នៅជុំវិញពិភពលោក។ ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់បានធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗដូចជាទស្សនាវដ្តី Time Magazine ថតរូបគ្របដណ្តប់សង្គ្រាមនៅប្រទេសលីបង់ ការលុកលុយរបស់សូវៀតនៅអាហ្វហ្គានីស្ថាន និងជម្លោះនៅប្រទេសអែលសាល់វ៉ាឌ័រ។ នៅឆ្នាំ១៩៨៦ គាត់បានថតជាវីដែអូនូវរូបភាពដំបូងៗនៃការរីករាលដាលជំងឺអេដស៍នៅប្រទេសអ៊ូហ្គង់ដា ហើយបានថតភាពយន្តឯកសារស្តីពីការបះបោររបស់ជនជាតិTouaregនៅប្រទេសម៉ាលី(១៩៨៩) និងជនភៀសខ្លួនឃឺដ (kurd) នៅព្រំដែនរវាងប្រទេសតួកគី និងប្រទេសអ៊ីរ៉ាក់ (១៩៩១)។ នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ គាត់បានចាប់ផ្តើមអាជីពថ្មីនៅក្នុងវិស័យភាពយន្តជាអ្នកថតរូបនៅលើឆាកថតខ្សែភាពយន្ដ ដោយសហការជាមួយអ្នកដឹកនាំរឿងល្បីៗដូចជាលោក Oliver Stone លោក Brian De Palma ឬ Ridley Scott។ តាំងទីលំនៅនៅទីក្រុងបាងកកតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ គាត់បានបង្កើតគ្រឹះស្ថានបោះពុម្ពតូចមួយដែលមានឯកទេសអំពីប្រទេសឡាវ កម្ពុជា និងថៃ។ ក្នុងចំណោមស្នាដៃរបស់លោក Cambodia, Years of Turmoil (កម្ពុជា ឆ្នាំនៃភាពចលាចល) គ្របដណ្ដប់លើប្រវត្តិសាស្ត្រប្រទេសនេះជាង៣៥ឆ្នាំ ចំណែកឯ The Fall of Phnom Penh (ការដួលរលំទីក្រុងភ្នំពេញ) ត្រឡប់ទៅមើលថ្ងៃដ៏ងងឹតនៃខែមេសា ឆ្នាំ ១៩៧៥។ នៅតែសកម្ម គាត់បន្តថតរូបតំបន់អាស៊ីអាគ្នេយ៍ លាយឡំបទយកការណ៍ ថតរូបធ្វើដំណើរ គំនូរ និងភាពយន្ត។
លោក Grégoire Duplanil-Weill បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Paris-I-Panthéon-Sorbonne។
ប្រធានបទនៃនិក្ខេបបទ៖ “ការពារ ជម្លៀស ប្រគល់៖ ក្រសួងការបរទេស (Quai d'Orsay) និងប្រជាជនបារាំងប្រឈមមុខនឹងការកាន់កាប់អំណាចកុម្មុយនិស្តនៅអាស៊ី
(១៩៤៧-១៩៧៩)”
លោក Grégoire Duplanil-Weill គឺជាសហ-ស្នងការវិទ្យាសាស្ត្រនៃការតាំងពិព័រណ៍ដែលធ្វើឡើងនៅវិទ្យាស្ថានបារាំងកម្ពុជាសម្រាប់ពិធីរំលឹកព្រឹត្តិការណ៍នេះ។