Concert "Chakto Musique invite Anne Paceo" // ការប្រគំតន្រ្ដី “ចតុ ជាមួយ Anne Paceo"
|
|
- |
|
Institut français du Cambodge |

Samedi 17 mai à 19h // ថ្ងៃសៅរ៍ ទី១៧ ខែឧសភា វេលាម៉ោង ៧យប់
Entrée libre // ចូលរួមដោយសេរី
FR Chakto Musique invite Anne Paceo
Anne Paceo, batteuse et compositrice française aux multiples influences, est à Phnom Penh le cadre du projet CHAKTO, avec à la clé un concert ouvert au grand public ! Après une semaine de formation auprès de jeunes talents Cambodgiens sélectionnés pour participer à un workshop mené par Kongchak Studio, c'est sur la scène extérieure de l'Institut français que les musiciens présenteront le résultat de leurs efforts et de leur créativité. Un concert unique en styles, personnalités et sonorités !
En première partie : ESCÁREZ & T3 - Panha, les deux musiciens en herbe dont le talent va vous époustouffler. Mentorés par
Anne Paceo, ils interprèteront les chansons originales créées pendant leur formation.
En deuxième partie : une session jam en impro entre Anne Paceo, Sopheak Soun (tro cambodgien), William Marcel (chapei et
guitare), Master Soek (instruments traditionnels cambodgiens), Leo (batterie) et Hansley (basse), que vous avez déjà vu sur la scène de
l'Institut lors de précédents concerts electrisants !
Entrée libre !
En savoir plus sur le programme CHAKTO
Qui est Anne Paceo ?
Anne Paceo est une batteuse, compositrice et leadeuse prolifique qui a su développer un style unique et identifiable dès les premières
mesures. Elle est lauréate de trois Victoires de la Musique, chevalière de l’Ordre des Arts et des Lettres depuis 2021, et compte à ce jour
neuf albums salués par la critique internationale. Anne passe les trois premières années de sa vie à Daloa en Côtee d’Ivoire, bercée
par les percussionnistes qui répètent à côté de la maison familiale. À 10 ans elle découvre la batterie, qui deviendra son refuge.
À 13 ans, c’est un hasard qui lui fera rencontrer le jazz lorsque sa mère décide de déménager à Paris. Musique dont elle tombera
éperdument amoureuse, représentant pour elle la liberté, l’abolition des frontières, la rencontre dans son essence la plus vraie.
D’abord repérée comme accompagnatrice, elle joue et enregistre depuis ses 19 ans auprès des plus grands noms de la scène musicale
française et internationale.
---
KH ការប្រគំតន្រ្ដី “ចតុ ជាមួយ Anne Paceo"
លោកស្រី Anne Paceo ជាអ្នកវាយស្គរ និងជាអ្នកតែងនិពន្ធជនជាតិបារាំងទទួលឥទ្ធិពលតន្ត្រីចម្រុះ បានមកស្នាក់នៅទីក្រុងភ្នំពេញនៅក្នុងក្របខណ្ឌនៃគម្រោងចតុ ដោយបញ្ចប់ជាមួយការសម្តែងតន្ត្រីមួយដែលបើកទទួលសាធារណជនទូទៅ! បន្ទាប់ពីផ្តល់ការបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដល់យុវជនកម្ពុជាដែលមានទេពកោសល្យ ជ្រើសរើសឱ្យចូលរួមក្នុងសិក្ខាសាលាមួយដឹកនាំដោយ Kongchak Studio ហើយគឺនៅលើឆាកខាងក្រៅនៃវិទ្យាស្ថានបារាំងដែលតន្ត្រីករទាំងឡាយនឹងបង្ហាញសមិទ្ធផលនៃការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរបស់ពួកគេ។ ជាការសម្តែងតន្ត្រីមួយដ៏មានលក្ខណៈពិសេសប្លែកទាំងស្ទីលតន្ត្រី បុគ្គលិកលក្ខណៈ និងសំឡេងនានា !
នៅក្នុងផ្នែកដំបូង៖ Ash និង T3 - Panha អ្នកទាំងពីររូបនេះ ជាតន្ត្រីករជំនាន់ថ្មីមានទេពកោសល្យអស្ចារ្យ នឹងធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើល។ ក្រោមការប្រឹក្សាដឹកនាំរបស់លោកស្រី Anne Paceo ពួកគេនឹងបកស្រាយបទចម្រៀងដើមដែលបានបង្កើតឡើងក្នុងអំឡុងពេលបណ្តុះបណ្តាល។ នៅក្នុងផ្នែកទីពីរ៖ ជាវគ្គតន្ត្រី បែបបង្កើតភ្លាមៗឥតព្រៀងទុករវាងលោកស្រីAnne Paceo, លោក Sopheak Soun, លោក William Marcel, Master Soek, Leo និង Hansley — ដែលលោកអ្នកបានជួបពួកគេរួចហើយនៅលើឆាកនៃវិទ្យាស្ថានបារាំង ក្នុងការសម្តែងដ៏គួរអោយរំភើបប្រកបដោយថាមពលលើកមុនៗ !
សូមអញ្ជើញចូលរួមដោយសេរី!
តើលោកស្រី Anne Paceo ជាអ្នកណា?
លោកស្រី Anne Paceo គឺជាអ្នកវាយស្គរ អ្នកតែងនិពន្ធ និងជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ដែលបានបង្កើតស្ទីលប្លែកៗ
និងអាចសម្គាល់បានភ្លាមបន្ទាប់ពីតន្រ្តីចាប់ផ្តើមប្រគំ។ លោកស្រី គឺជាអ្នកឈ្នះពានរង្វាន់តន្ត្រី Victoires de la Musique ចំនួនបី
ឥស្សរិយយសថ្នាក់សេនា(chevalière)ផ្នែកសិល្បៈនិងអក្សរសាស្ត្រតាំងពីឆ្នាំ២០២១ ហើយរហូតមកដល់បច្ចុប្បន្ន បានចេញអាល់ប៊ុមចំនួន៩
ដែលបានទទួលការសរសើរដោយមតិអន្តរជាតិ។ លោកស្រី Anne បានចំណាយពេលបីឆ្នាំដំបូងនៃជីវិតរបស់គាត់នៅទីក្រុងដាឡូអា ក្នុងប្រទេសកូតឌីវ័រ
ដោយទទួលសំឡងពិសេសពីអ្នកលេងឧបករណ៍តន្ត្រីបែបវាយគោះដែលកំពុងហាត់សមនៅក្បែរផ្ទះគ្រួសាររគាត់។ នៅអាយុ១០ ឆ្នាំ
គាត់បានស្គាល់តន្ត្រីបែបស្គរដែលនឹងក្លាយជាកន្លែងដ៏ស្ងប់ស្ងាត់របស់គាត់។ នៅអាយុ១៣ ឆ្នាំ គឺជារឿងចៃដន្យមួយដែលធ្វើឱ្យគាត់បានជួបជាមួយតន្ត្រី jazz
នៅពេលដែលម្តាយរបស់គាត់សម្រេចចិត្តផ្លាស់លំនៅទៅទីក្រុងប៉ារីស។ តន្ត្រីដែលគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍ សម្រាប់គាត់តំណាងឱ្យសេរីភាព
ការលុបបំបាត់ព្រំដែន ការជួបជុំនៅក្នុងខ្លឹមសារពិតរបស់វា។ ដំបូងត្រូវសម្គាល់ជាលេងតន្ត្រីសហការអម លោកស្រីចាប់ផ្តើមលេង និងថតតន្ត្រីតាំងងពីអាយុ១៩
ឆ្នាំ ជាមួយសិល្បករឈានមុខដ៏ល្បីៗនៅលើឆាកតន្ត្រីបារាំង និងអន្តរជាតិ។