កិច្ចពិភាក្សា // វេតិកាតុមូល ប្រចាំខែមោទកភាព "សៀវភៅ ១ ក្បាល សំឡេង ១"
|
|
|
|
- |
|
|
Institut français du Cambodge |

ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩:៣០ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់
ចូលរួមឥតគិតថ្លៃ // សម្រាប់មនុស្សពេញវ័យ
កិច្ចពិភាក្សា // វេតិកាតុមូល ប្រចាំខែមោទកភាព "សៀវភៅ ១ ក្បាល សំឡេង ១"
ជាពេលវេលាដ៏ពិសេសសម្រាប់មិត្តអ្នកអាន ដើម្បីមកជួបពិភាក្សាជាមួយអ្នកនិពន្ធ ៥ រូប ដែលអញ្ជើញមកពីគ្រឹះស្ថានបោះពុម្ពផ្សាយ ៥ ខុសគ្នា
រួមមានអ្នកនិពន្ធ សូ ភីណា មកពី "កម្ពុមេរា" អ្នកនិពន្ធ សួង ម៉ាក់ មកពី "ចត្វាប៊ុក្ស" អ្នកនិពន្ធ គឹម ឌីណា (ហាណា) មកពី
"Le Story Bookstore" អ្នកនិពន្ធ ហៀង ធារ៉ា (ប្រឹថពី) មកពី "សំណេរ" និងអ្នកនិពន្ធ ពៅ មករា មកពី "ប៉ាកកា"។
អ្នកនិពន្ធទាំង ៥ នឹងមកជួបជុំគ្នា ដើម្បីពិភាក្សាលើប្រធានបទ "សៀវភៅ ១ ក្បាល សំឡេង ១" ក្នុងខែមោទកភាព។
ក្រៅពីវេតិកាតុមូលនេះ នៅវិទ្យាស្ថានបារាំង យើងក៏មានពិព័រណ៍សៀវភៅខ្នាតតូចមួយ ពីម៉ោង ៩កន្លះព្រឹក ដល់ ៥ ល្ងាច ដើម្បីតាំងបង្ហាញ
និងលក់សៀវភៅរបស់ស្ថាប័នទាំង ៥ ផង។