Mon panier Connexion

កម្មវិធីសម្ពោធសៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត" ជាមួយអ្នកនិពន្ធលោក លី មុនីពុទ្ធិ

-
Institut français du Cambodge


Médiathèque // បណ្ណាល័យពហុឯកសារ - សាលការងារ
Samedi 04 octobre de 14h à 16h //
ថ្ងៃសៅរ៍ ទី០៤ ខែតុលា ចាប់ពីម៉ោង ២រសៀល ដល់ ៤រសៀល
Conférence en khmer // ជាភាសាខ្មែរ 
Entrée libre // ចូលរួមដោយសេរី


កម្មវិធីសម្ពោធសៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត" ជាមួយអ្នកនិពន្ធលោក លី មុនីពុទ្ធិ

កម្មវិធីនេះជាការជួបជុំជាមួយនឹងមិត្តអ្នកអាន សម្រាប់ស្នាដៃទី 2 របស់លោក លី មុនីពុទ្ធិ។ សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត" ជាសៀវភៅអភិវឌ្ឍន៍ខ្លួន ដែលជួយអ្នកអានក្នុងការអភិវឌ្ឍន៍សមត្ថភាពនៃការគិតត្រិះរិះ ដោយប្រើប្រាស់ការសរសេរ ដែលជាវិធីអភិវឌ្ឍន៍គំនិតដែលមនុស្សលោកប្រើប្រាស់តាំងពីររាប់ពាន់ឆ្នាំមុនមកម៉្លេះ។ ក្នុងសៀវភៅនេះរួមមាននូវការអនុវត្តងាយៗ ដែលអ្នកអានអាចយកមកប្រើប្រាស់ជាក់ស្ដែង និងអាចឃើញលទ្ធផលបានភ្លាមៗក្នុងជីវិតខ្លួន។ ពីការចេះគិតត្រឹមត្រូវយើងក៏លែងរងទុក្ខដោយការគិតច្រើន ហើយចាប់ផ្ដើមរស់ជាមួយនឹងការគិតដ៏ចម្រុងចម្រើនរបស់ខ្លួន។ កម្មវិធីនិងសៀវភៅនេះនឹងជួយលើកតម្កើងការគិតត្រិះរិះសម្រាប់សង្គមយើង។ ចុះឈ្មោះនៅនឹងកន្លែងផ្ទាល់ ឬនៅលើគេហទំព័រខាងក្រោមនេះបាន។ 

ដើម្បីជាវសំបុត្រតាមអ៊ីនធឺណិត អ្នកត្រូវចុះឈ្មោះនៅលើគេហទំព័ររបស់យើង។ ចុះឈ្មោះនៅទីនេះ >>


Sorry, you've missed the RSVP deadline for this event.