Mon panier Connexion

Cirque #1 / Ecole Secondaire des Beaux-Arts | ល្ខោនសៀកទី ១ ជាមួយសាលាមធ្យមវិចិត្រសិល្បៈ

-
Institut français du Cambodge
Sorry, event is full


Scène extérieure de l'Institut // ក្នុងទីលាននៃវិទ្យាស្ថាន
Jeudi 18 décembre à 19h //
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ម៉ោង ៧យប់
Gratuit // ចូលទស្សនាដោយសេរី



Cirque à l'Institut
Jour #1 avec l'Ecole Secondaire des Beaux-Arts
"L'amour d'Hanuman et Suvannamaccha"

Venez fêter les arts du cirque à l’Institut français lors de deux performances sur sa scène extérieure !

L’Institut célèbre les arts de la rue et du cirque tous les ans en fin d’année, et invitent petits et grands à partager le plaisir d’être ensemble devant les acrobaties toutes plus vertigineuses les unes que les autres des acrobates de Phare Ponleu Selpak et de l’Ecole Secondaire des Beaux-Arts. Rendez-vous les 18 et 19 décembre à 19h pour deux soirées dédiées au cirque sous toute ses formes ! 

---

Nouvelle création par les circassiens de l'Ecole Royale des Beaux-Arts, la pièce reprend un épisode du Reamker khmer, où Hanuman, roi des singes, construit un peu vers le royaume du Lanka pour libérer Sita, épouse du prince Rama. 

Hanuman et son armée de singes doivent traverser un immense océan pour porter secours à Sita. Dans cet océan vivent diverses créatures marines, ainsi que la gardienne de la mer, une sirène dorée nommée Suvannamaccha, et sa suite. En raison des perturbations dans leur habitat marin, la princesse Suvannamaccha ordonne à sa suite de monter à la surface de l'eau. Elles y découvrent les singes en train d'empiler des pierres pour construire un pont. La princesse Suvannamaccha, très effrayée, ordonne à sa suite de démanteler toutes les pierres. Les troupes de singes, perplexes, ne comprennent pas pourquoi les pierres qu'elles avaient arrangées pour le pont disparaissaient. Hanuman, informé de la situation, constate que de petits poissons transportent et jetent les pierres, détruisant le pont. Il décide d'entrer dans le royaume sous-marin pour rencontrer la princesse Suvannamaccha. Sa beauté éclatante charma Hanuman, qui tomba amoureux d'elle et la courtisa pour en faire sa compagne. La princesse Suvannamaccha accepta l'amour d'Hanuman et ordonna à sa suite d'aider Hanuman à construire le pont vers Lanka avec succès. 

---

ល្ខោនសៀកនៅវិទ្យាស្ថានបារាំង
ថ្ងៃទី ១ ជាមួយសាលាមធ្យមវិចិត្រសិល្បៈ

"
ចំណងស្នេហ៍ហនុមាននិង សុវណ្ណមច្ឆា"

សូមអញ្ជើញមកអបអរសាទរសិល្បៈសៀកនៅវិទ្យាស្ថានបារាំងជាមួយនឹងការសម្តែងពីរលើកនៅលើឆាកក្រៅផ្ទះរបស់ខ្លួន!

វិទ្យាស្ថានប្រារព្ធសិល្បៈសៀកតាមដងផ្លូវ និងសៀកជារៀងរាល់ឆ្នាំនៅចុងឆ្នាំ ដោយអញ្ជើញទស្សិកជនទាំងក្មេង និងចាស់ឱ្យចែករំលែកសេចក្តីរីករាយជាមួយគ្នា និងទស្សនាការសម្តែងសៀកដ៏អស្ចារ្យដែលសម្តែងដោយក្រុមសៀករបស់អង្គការហ្វារពន្លឺសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ។ ចូលរួមជាមួយយើងនៅថ្ងៃទី ១៨ និង ១៩ ខែធ្នូ វេលាម៉ោង ៧ យប់ សម្រាប់ការសម្ដែងសៀកគ្រប់ទម្រង់ទាំងពីរល្ងាច!

---

ជាស្នាដៃថ្មីមួយដោយវិចិត្រករសៀកនៃសាលារាជវិចិត្រសិល្បៈ ស្នាដៃនេះរៀបរាប់ឡើងវិញនូវវគ្គមួយពីរឿងនិទានខ្មែរ ដែលហនុមាន ស្តេចស្វា ធ្វើដំណើរទៅកាន់នគរលង្កា ដើម្បីរំដោះនាងសីតា ដែលជាភរិយារបស់ព្រះអង្គម្ចាស់រាមា។

ហនុមាន និងកងទ័ពស្វារបស់គាត់ត្រូវតែឆ្លងកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយ ដើម្បីជួយសង្គ្រោះនាងសីតា។ នៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វាយនោះមានជីវៈចំរុះសត្វសមុទ្រ និងមានអ្នករក្សា សមុទ្រដែលជាត្រីមាសមានឈ្មោះថា សុវណ្ណមច្ឆា និងបរិវារស់នៅទីនោះ។ដោយហេតុមាន ភាពរង្គោះរង្គើរដល់ដែនសមុទ្រដែលគេរស់នៅ ព្រះនាងសុវណ្ណមច្ឆា ក៏បានបញ្ជារអោយបរិវា ឡើងទៅមើលលើផ្ទៃទឹកក៏ប្រទះឃើញមានកងទ័ពស្វាជាច្រើនកុំពុងរៀបថ្ម ធ្វើស្ពានឆ្លងកាត់ សមុទ្រដែលគេរស់នៅ។ ពួកគេក៏បានប្រាប់ដំណឹងដល់ព្រះនាងសុវណ្ណមច្ឆា ទ្រង់មានការភិត ភ័យជាខ្លាំងក៏បញ្ជារអោយបរិវាទៅរុះរើថ្មទាំងនោះចេញកុំអោយប៉ះពាល់ដល់កន្លែងរស់នៅ របស់គេ។ ឯខាងកងទ័ពស្វាក៏ចេះតែឆ្ងល់ហេតុអ្វីថ្មដែលបានរៀបជាស្ពានហើយម៉េចចេះបាត់ ទៅវិញអញ្ចឹង ក៏ប្រាប់ហេតុការណ៍នេះទៅស្តេចស្វាហនុមាន។ ហនុមានក៏បានមកដល់កន្លែង សង់ស្ពាន ហើយបានលួចសង្កេតមើលក៏ឃើញកូនត្រីបានជញ្ជូនថ្មបោះចោល ក៏បញ្ជាអោយ ទ័ពស្វាស្ទាក់ផ្លូវកូនត្រី ហើយខ្លួនក៏បានចូលទៅជួបព្រះនាងសុវណ្ណមច្ឆា ក្នុងដែនសមុទ្រ។ ដោយព្រះនាងសុវណ្ណមច្ឆា រូបឆោមលោមពណ៌ល្អស្រស់ធ្វើអោយហនុមាន ចាប់ចិត្ត ប្រតិព័ទ្ធ និងបានញ៉ែញ៉ងធ្វើជាគូគ្រង។ ព្រះនាងសុវណ្ណមច្ឆា យល់ព្រមទទួលក្តីស្រលាញ់ពី ហនុមាន និងបានបញ្ជារអោយបរិវាជួលហនុមានសាងស្ពានទៅនគលង្កាដោយជោគជ័យ៕


Sorry, this event is already full.