Exposition "Séra, illustrateur : le trait et la mémoire" // ពិព័រណ៍ "សេរ៉ា អ្នកគូររូប ខ្សែស្នាមរបួសអតីតកាល និងការចងចាំ"
|
|
|
|
- |
|
|
Institut français du Cambodge |

Vernissage mercredi 21 janvier à 18h30 // បើកសម្ពោធថ្ងៃពុធ ទី ២១ ខែមករា ឆ្នាំ ២០២៦ ម៉ោង ៦:៣០ ល្ងាច
Expo jusqu'au 21 mars 2026 // ពិព័រណ៍តាំងបង្ហាញរហូតដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦
Entrée libre // ចូលរួមដោយសេរី
Séra, illustrateur
Le trait et la mémoire
Sera revient sur sa carrière d'illustrateur le temps de cette exposition dans la galerie de l'Institut français du Cambodge !
A travers ses planches originales et des reproductions de certaines illustrations, (re)découvrez les projets emblématiques de Séra en tant que dessinateur, son travail sur L'Anarchiste ainsi que les premières avancées de son prochain livre.
Comment, à travers le dessin et l’illustration, Séra fait-il dialoguer mémoire intime, histoire collective et imaginaires franco-cambodgiens ? Cette exposition explore le rôle du dessin comme langage de la mémoire et espace de traduction culturelle, à travers l’œuvre d’un artiste qui incarne, depuis plus de trente ans, un pont vivant entre la France et le Cambodge.
Rendez-vous mercredi 21 janvier à partir de 18h30 pour le vernissage de l'exposition en présence de Séra !
Franco-cambodgien, Séra est un auteur de BD, illustrateur, sculpteur et peintre. En exil après la prise de
Phnom Penh par les Khmers Rouges, le jeune Séra arrive en France en 1975. Il fait ses études à Paris obtient un doctorat en arts plastiques
et sciences des arts à l’École des arts de la Sorbonne. Une grande partie de ses productions sont consacrées au Cambodge. Avec des bandes
dessinées comme
Impasse et rouge (1995), L’eau et la terre (2005) et Lendemains
de cendre
(2007) il perpétue une forme de devoir de mémoire. Plus tard dans sa carrière, il se prête à l’exercice des biographies et engendre
également un travail sur le thème de la vie en cité. Séra est en quelque sorte un témoin du monde contemporain dont il fait l’expérience
directe, aussi bien en France qu’au Cambodge. Son
album Concombres amers paru en 2018 est la consécration d’années de travail sur la tragédie cambodgienne
qu’il a personnellement vécu. L’art lui permet de relater les évènements traumatiques de son enfance et de s’en libérer.
---
សេរ៉ា អ្នកគូររូប
ខ្សែស្នាមរបួសអតីតកាល និងការចងចាំ
សេរ៉ា ត្រឡប់មករំលឹកឡើងវិញអំពីអាជីពរបស់គាត់ជាអ្នកគូររូប ក្នុងរយៈពេលការតាំងពិព័រណ៍នេះនៅវិចិត្រសាលនៃវិទ្យាស្ថានបារាំងកម្ពុជា!
តាមរយៈផ្ទាំងគំនូរដើម និងការបោះពុម្ពចម្លងនៃគំនូរខ្លះៗ សូមអញ្ជើញទៅទស្សនា (ឬទស្សនាជាថ្មីឡើងវិញ)នូវគម្រោងសំខាន់ៗរបស់សេរ៉ា ក្នុងនាមជាអ្នកគូររូប ស្នាដៃរបស់គាត់លើ L'Anarchiste ព្រមទាំងការរីកចម្រើនដំបូងៗនៃសៀវភៅថ្មីលើកក្រោយរបស់គាត់។
តើតាមរយៈគំនូរ និងរូបភាព សេរ៉ាបង្កើតការសន្ទនារវាងការចងចាំផ្ទាល់ខ្លួន ប្រវត្តិសាស្ត្ររួម និងការស្រមើស្រមៃបារាំង-កម្ពុជាយ៉ាងដូចម្តេច?
ការតាំងពិព័រណ៍នេះ នឹងស្វែងយល់ពីតួនាទីនៃការគូររូប ជាភាសានៃការចងចាំ និងជាលំហសម្រាប់ការបកស្រាយវប្បធម៌ តាមរយៈស្នាដៃរបស់សិល្បករម្នាក់
ដែលអស់រយៈពេលជាងសាមសិបឆ្នាំមកហើយ តំណាងឱ្យស្ពានរស់មួយ រវាងប្រទេសបារាំង និងកម្ពុជា។
ចូលរួមជាមួយយើងនៅថ្ងៃពុធ ទី២១ ខែមករា ចាប់ពីម៉ោង ៦:៣០ ល្ងាច សម្រាប់ការបើកសម្ពោធពិព័រណ៍ ក្រោមវត្តមានរបស់សេរ៉ា!
លោក សេរ៉ា ជាជនជាតិបារាំង-ខ្មែរ គឺជាអ្នកនិពន្ធសៀវភៅរឿងឆាករូបភាព អ្នកគូររូប អ្នកចម្លាក់ និងវិចិត្រករ។ បន្ទាប់ពីត្រូវនិរទេសខ្លួន ក្រោយការកាន់កាប់ទីក្រុងភ្នំពេញដោយខ្មែរក្រហម យុវជន សេរ៉ា បានមកដល់ប្រទេសបារាំងនៅឆ្នាំ ១៩៧៥។ គាត់បានបន្តការសិក្សានៅទីក្រុងប៉ារីស ហើយទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសិល្បៈប្លាស្ទិក និងវិទ្យាសាស្ត្រសិល្បៈ ពីសាលាសិល្បៈនៃទីក្រុងSorbonne។ ស្នាដៃរបស់គាត់ភាគច្រើនផ្តោតលើប្រទេសកម្ពុជា។ ជាមួយរឿងឆាករូបភាពដូចជា Impasse et rouge (១៩៩៥), L’eau et la terre (២០០៥) និង Lendemains de cendre (២០០៧) គាត់បន្តការរក្សាទុកទម្រង់នៃការចងចាំមួយជាកាតព្វកិច្ចផ្លូវចិត្ត។ ក្រោយមកក្នុងអាជីពរបស់គាត់ គាត់បានចូលរួមក្នុងការសរសេររកកាយជីវប្រវត្តិ និងបង្កើតស្នាដៃមួយលើប្រធានបទជីវិតក្នុងទីក្រុងផងដែរ។ សេរ៉ា គឺដូចជាសាក្សីម្នាក់នៃពិភពលោកសហសម័យ ដែលលោកជួបប្រទះដោយផ្ទាល់ ទាំងនៅប្រទេសបារាំង និងនៅកម្ពុជា។ កម្រងស្នាដៃរបស់លោក Concombres amers (ត្រសក់ល្វីងចត់) ដែលចេញផ្សាយក្នុងឆ្នាំ២០១៨ គឺជាចំណុចកំពូលនៃការងារជាច្រើនឆ្នាំលើសោកនាដកម្មកម្ពុជាដែលលោកបានឆ្លងកាត់ដោយផ្ទាល់។ សិល្បៈជួយឱ្យលោករៀបរាប់ឡើងវិញនូវព្រឹត្តិការណ៍ដ៏រន្ធត់នៃកុមារភាពរបស់លោក និងដើម្បីរំដោះខ្លួនចេញពីព្រឹត្តិការណ៍ទាំងនោះ។
Have an Account? Click here to Login