រាត្រីនៃគំនិតឆ្នាំ ២០២៦៖ ត្រួសត្រាយបើកផ្លូវ ជាមួយលោក សួង សុខរ៉ូ
|
|
|
|
- |
|
|
Institut français du Cambodge |

ថ្ងៃសុក្រ ទី១០ ខែកក្កដា ចាប់ពីម៉ោង ៦កន្លះល្ងាច ដល់ ៧កន្លះយប់
ជាភាសាខ្មែរ
ចូលរួមដោយសេរី
កិច្ចពិភាក្សាជាមួយ សួង សុខរ៉ូ ប្រធានបទ "ភាសាបារាំង និងភាពជោគជ័យ ៖ មាគ៌ាឆ្ពោះទៅរកឧត្តមភាពផ្នែកសិក្សា និងផ្ទាល់ខ្លួន"
សព្វថ្ងៃនេះ យើងឃើញថា ភាសាអង់គ្លេស គឺជាភាសាដែលគេប្រើក្នុងទំនាក់ទំនងអន្តរជាតិទូទៅយ៉ាងទូលំទូលាយជាងគេ។ ចំណែកបរិបទប្រទេសកម្ពុជាក៏ដូចគ្នាដែរ
មនុស្សភាគច្រើនងាកត្រឡប់ទៅរៀនភាសាអង់គ្លេស និងភាសាចិនជាភាសាបន្ទាប់។ ទោះជាយ៉ាងនេះក៏ដោយ
ភាសាបារាំងនៅតែដើរតួយ៉ាងសំខាន់ក្នុងផ្នែកជាច្រើនដែលគេមិនអាចចៀសបាន។ ជាក់ស្តែងភាសាបារាំងនៅតែប្រើជាភាសាក្នុងទំនាក់ទំនងការទូតជាន់ខ្ពស់,
ក្នុងស្ថាប័នអន្តរជាតិធំៗ, ផ្នែកច្បាប់, វេជ្ជសាស្ត្រ, ស្រាវជ្រាវវិទ្យាសាស្ត្រ និងសង្គមសាស្ត្រ, បុរាណវិទ្យា, អប់រំ និងវប្បធម៌ជាដើម។ល។
និស្សិតដែលរៀនភាសាបារាំង តែងមានឱកាសការងារច្រើនជាងនិស្សិតដែលរៀនតែមួយភាសា។
ជីវប្រវត្តិ ៖ លោក សួង សុខរ៉ូ អតីតនិស្សិតដែលបន្តការសិក្សារផ្នែកសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៅប្រទេសបារាំង
ហើយសព្វថ្ងៃក្លាយជាអ្នកស្រាវជ្រាវ ជាគ្រូបង្រៀន និងជាអ្នកប្រតិបត្តិការងារពាក់ព័ន្ធក្នុងវិស័យវប្បធម៌ នឹងមកចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន
រួមនឹងសារៈសំខាន់នៃភាសាបារាំងក្នុងដំណើរទៅរកភាពជោគជ័យការងារ ក្នុងបរិបទប្រទេសកម្ពុជាសម្រាប់យុវជនជំនាន់ក្រោយ។
Have an Account? Click here to Login