Mon panier Connexion

[COMPLET] Conférence | Cultiver les regards: Biodiversité et agroécologie en images // ការបណ្តុះទស្សនៈ៖ ជីវចម្រុះ និងកសិអេកូឡូស៊ីតាមរយៈរូបភាព

- GMT+7 Indochina Time
Institut français du Cambodge
Cinéma


Institut français du Cambodge (Cinéma) // វិទ្យាស្ថានបារាំងនៅកម្ពុជា - រោងភាពយន្ត
Vendredi 13 novembre à 11h //
ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា នៅម៉ោង ១១ព្រឹក
Conférence en français traduite en khmer et en anglais // ជាភាសាបារាំង បកប្រែជាភាសាខ្មែរ និងអង់គ្លេស
Entrée libre // ឥតគិតថ្លៃ 

Crédit photo ©IRD / Yann Bigant



Cultiver les regards: Biodiversité et agroécologie en images

dans le cadre de la programmation du Pavillon France >>

Une conférence organisée et menée par l'Institut de Recherche pour le Développement (IRD) et le Centre de coopération internationale en recherche agronomique pour le développement (CIRAD) 

Et si l'on regardait autrement la biodiversité agricole du Cambodge ? Des microorganismes du sol aux paysages de rizières, photographes et chercheurs invitent le public à une plongée dans le vivant pour dépasser les discours anxiogènes. À chaque image dévoilée sur scène, questions et quiz invitent le public à observer et réagir, avant qu'un intervenant ne présente en cinq minutes en quoi elle symbolise l'agriculture durable au Cambodge. Une table-ronde pour transformer notre regard sur l'agroécologie et inspirer de nouvelles manières d'habiter le monde et d'agir.

--- En savoir plus ---
https://www.cirad.fr/
https://www.ird.fr/ 


សន្និសីទ | ការបណ្តុះទស្សនៈ៖ ជីវចម្រុះ និងកសិអេកូឡូស៊ីតាមរយៈរូបភាព
ជាផ្នែកមួយនៃកម្មវិធីពន្លាជាតិបារាំង >>

សន្និសីទនេះរៀបចំ និងដឹកនាំដោយ វិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍ (IRD) និង មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវកសិកម្មដើម្បីការអភិវឌ្ឍ (CIRAD)។

តើយើងអាចសម្លឹងមើលជីវចម្រុះក្នុងវិស័យកសិកម្មរបស់កម្ពុជាតាមទស្សនៈថ្មីបានយ៉ាងដូចម្តេច?ចាប់ពីមីក្រូសរីរាង្គក្នុងដី រហូតដល់ទេសភាពវាលស្រែ អ្នកថតរូប និងអ្នកស្រាវជ្រាវនឹងអញ្ជើញសាធារណជនឱ្យស្វែងយល់យ៉ាងស៊ីជម្រៅអំពីពិភពជីវិត ដើម្បីឱ្យយើងអាចយល់ឃើញលើសពីការលើកឡើងដែលបង្កឱ្យមានការព្រួយបារម្ភ។នៅពេលរូបភាពនីមួយៗត្រូវបានបង្ហាញនៅលើឆាក សាធារណជននឹងត្រូវបានអញ្ជើញឱ្យចូលរួមឆ្លើយ សំណួរ និងល្បែងសំណួរចំណេះដឹង ដើម្បីចូលរួមសង្កេត និងបញ្ចេញមតិ។ បន្ទាប់មក វាគ្មិនម្នាក់នឹងធ្វើបទបង្ហាញរយៈពេលប្រាំនាទី ដើម្បីពន្យល់ថា ហេតុអ្វីបានជារូបភាពនោះតំណាងឱ្យកសិកម្មប្រកបដោយចីរភាពនៅកម្ពុជា។​  សន្និសីទនេះក៏នឹងមានកិច្ចពិភាក្សាតុមូលផងដែរ ដើម្បីផ្លាស់ប្តូរទស្សនៈរបស់យើងចំពោះ កសិអេកូឡូស៊ី និងជំរុញឱ្យមានគំនិតថ្មីៗក្នុងការរស់នៅលើពិភពលោក និងការចូលរួមចាត់វិធានការ។

--- មកស្គាល់បន្ថែមពីអង្គភាពពាក់ព័ន្ធ ---
https://www.cirad.fr/
https://www.ird.fr/ 


Sorry, you've missed the RSVP deadline for this event.