Inauguration // Exposition "Adaptation(s)" Pratiques architecturales contemporaines au Cambodge | សម្ពោធពិព័រណ៍រូបភាពនៃស្ថាបត្យកម្ម "ការបន្សាំទៅនឹងបរិបទ"
|
|
|
|
- |
|
|
Institut français du Cambodge |

Inauguration jeudi 2 avril à 18h30 // សម្ពោធថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ម៉ោង ៦:៣០ល្ងាច
Expo jusqu'au 13 juin 2026 // ពិព័រណ៍តាំងបង្ហាញរហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦
Entrée libre // ចូលរួមដោយសេរី
ADAPTATION(S)
Pratiques architecturales contemporaines au Cambodge
L’architecture naît toujours en contexte. Elle se situe au croisement de climats, d’histoires et d’usages qui en façonnent les formes et orientent les choix. Elle se définit par les réponses qu’elle apporte aux réalités du terrain. Cette faculté d’adaptation au contexte constitue le fil conducteur de l’exposition. C’est là que se dessine l’architecture contemporaine cambodgienne, loin des solutions standardisées.
Les neuf agences réunies dans Adaptation(s) partagent ainsi une même position : leurs projets affirment moins un geste qu’ils n’engagent une négociation — avec une urbanité dense et vibrante, avec des héritages multiples, avec la chaleur et l’humidité.
Sous climat tropical, concevoir signifie d’abord se laisser imposer certaines conditions. L’air circule, l’ombre protège, la pluie ruisselle, la matière absorbe ou réfléchit. L’architecture devient un dispositif climatique lorsqu’elle intègre pleinement ces paramètres. La forme n’est alors plus arbitraire : elle naît d’une réflexion sur les conditions, en refusant l’accumulation technique au profit de réponses contextuelles.
Composer avec l’existant est un autre facteur structurant. Monuments angkoriens, architectures coloniales, modernité du Sangkum, constructions de l’après-guerre : ces strates ne sont pas des reliques figées, mais des ressources à activer. Transformer, adapter, réemployer devient un acte à la fois écologique et culturel, où mémoire et transformation coexistent sans nostalgie.
Enfin, en Asie du Sud-Est, la ville n’oppose pas frontalement public et privé. Les seuils se dilatent, les façades dialoguent avec la rue, cours et trottoirs deviennent des scènes partagées. L’espace collectif se fabrique par l’usage, par la proximité, par l’ombre autant que par le tracé.
Adaptation(s) dessine ainsi le portrait d’une architecture située, attentive, en perpétuel ajustement.
L’exposition explore un paysage de continuités actives et de réinventions maîtrisées.
---
« ការបន្សាំទៅនឹងបរិបទ »
ការរចនាស្ថាបត្យកម្មសម័យទំនើបនៅកម្ពុជា
ស្ថាបត្យកម្ម តែងតែកើតឡើងនៅក្នុងបរិបទមួយ។ ស្ថាបត្យកម្ម កើតឡើងនៅចំណុចប្រសព្វរវាងអាកាសធាតុ ប្រវត្តិសាស្ត្រ និងការប្រើប្រាស់ដែលកំណត់ទម្រង់រូបរាងរបស់វា និងដឹកនាំតម្រង់ជម្រើសរបស់វា។ ស្ថាបត្យកម្មត្រូវបានកំណត់ដោយការឆ្លើយតបដែលវាផ្តល់ដល់ភាពជាក់ស្តែងនៃទីតាំងនិងបរិបទជុំវញ។ សមត្ថភាពក្នុងការសម្របខ្លួនបន្សាំទៅនឹងបរិបទនេះ គឺជាប្រធានបទស្នូលនៃការតាំងពិព័រណ៍នេះ។ គឺនៅទីនេះហើយ ដែលស្ថាបត្យកម្មសម័យទំនើបនៅកម្ពុជាបានគូរចេញជារូបរាងឡើង ដោយឆ្ងាយពីដំណោះស្រាយស្តង់ដារនានាទាំងអស់។
ដូច្នេះ ទីភ្នាក់ងារទាំងប្រាំបួនដែលបានប្រមូលផ្តុំគ្នានៅក្នុងពិព័រណ៍ការបន្សាំទៅនឹងបរិបទ មានជំហររួមមួយដូចគ្នា៖ គម្រោងរបស់ពួកគេ មិនសូវផ្តោតលើការបង្ហាញសញ្ញាស្ថាបត្យកម្មដ៏លេចធ្លោនោះទេ ប៉ុន្តែផ្អែកលើដំណើរការសម្របសម្រួលចរចាជាមួយបរិបទ — ជាមួយទីក្រុងដែលមានដង់ស៊ីតេខ្ពស់ និងពោរពេញដោយថាមពល ជាមួយមរតកចម្រុះជាច្រើន និងជាមួយកម្ដៅ និងសំណើម។
នៅក្រោមអាកាសធាតុត្រូពិច ការរចនាមានន័យថា ការទទួលយកលក្ខខណ្ឌជាក់លាក់ខ្លះៗជាមុនសិន។ ខ្យល់ចរាចរ ម្លប់ការពារ ភ្លៀងហូរចេញ និងវត្ថុធាតុស្រូបយក ឬបញ្ចាំងពន្លឺ។ ស្ថាបត្យកម្ម ក្លាយជារចនាសម្ព័ន្ធអាកាសធាតុ នៅពេលដែលវារួមបញ្ចូលលក្ខខណ្ឌទាំងនេះបានយ៉ាងពេញលេញ។ ទម្រង់មិនមែនជារឿងចៃដន្យទៀតទេ៖ វាកើតចេញពីការពិចារណាអំពីលក្ខខណ្ឌ ដោយបដិសេធការប្រមូលផ្តុំបច្ចេកទេស ដើម្បីផ្តោតលើការឆ្លើយតបដែលសមស្របនឹងបរិបទ។
ការរចនាបង្កើតជាមួយអ្វីដែលមានស្រាប់ គឺជាកត្តារៀបចំរចនាសម្ព័ន្ធមួយទៀត។ ប្រាសាទអង្គរ ស្ថាបត្យកម្មសម័យអាណានិគម ភាពទំនើបនៃសម័យសង្គមរាស្ត្រនិយម សំណង់ក្រោយសង្គ្រាម៖ ស្រទាប់អតីតកាលទាំងនេះ មិនមែនជារូបសំណាក់ឥតផ្លាស់ប្តូរនោះទេ ប៉ុន្តែជាធនធានដែលត្រូវយកមកប្រើប្រាស់។ ផ្លាស់ប្តូរ បន្សាំនឹងបរិបទ និងប្រើប្រាស់ឡើងវិញ ក្លាយជាសកម្មភាពមួយ ដែលមានទាំងបរិស្ថាន និងវប្បធម៌ ជាកន្លែងដែលការចងចាំ និងការផ្លាស់ប្តូរ នៅរួមជាមួយគ្នាដោយមិនស្រណោះអតីតកាល។
ជាចុងក្រោយ នៅអាស៊ីអាគ្នេយ៍ ទីក្រុងមិនមានការបែងចែកខ្លាំងក្លារវាងលំហសាធារណៈ និងលំហឯកជននោះទេ។ កម្រិតព្រំប្រទល់រវាងលំហទាំងពីរនេះត្រូវបានបើកចំហ ខណៈដែលផ្នែកខាងមុខអគារសន្ទនាជាមួយផ្លូវ ហើយទីធ្លានានា និងចិញ្ចើមផ្លូវ ក្លាយជាលំហរួមសម្រាប់ការប្រើប្រាស់រួម។ លំហរួម កើតឡើងតាមរយៈការប្រើប្រាស់ តាមរយៈភាពជិតគ្នា តាមរយៈម្លប់ ក៏ដូចជាតាមរយៈការគូសប្លង់រៀបចំលំហផងដែរ។
ពិព័រណ៍ការបន្សាំទៅនឹងបរិបទ បង្ហាញពីរូបភាពនៃស្ថាបត្យកម្មមួយដែលនៅជាប់នឹងបរិបទ មានការយកចិត្តទុកដាក់ និងកំពុងកែសម្រួលខ្លួនជានិច្ច។ ការតាំងពិព័រណ៍នេះ នឹងស្វែងយល់ពីទេសភាពមួយនៃភាពបន្តយ៉ាងសកម្ម និងការរចនាឡើងវិញដែលគ្រប់គ្រងបានយ៉ាងល្អ។
Have an Account? Click here to Login