Mon panier Connexion

Nuits des idées 2026 | "Ouvrir la voie", avec Zahia Ziouani, Phina So et Vitharo Chan // រាត្រីនៃគំនិតឆ្នាំ ២០២៦៖ ត្រួសត្រាយបើកផ្លូវ

-
Institut français du Cambodge


Cinéma de l'Institut // រោងភាពយន្ត
Vendredi 03 avril à 18h30 //
ថ្ងៃសុក្រ ០៣ មេសា នៅម៉ោង ១៨:៣០
Table-ronde en français traduite en khmer // ជាភាសាបារាំង បកប្រែជាភាសាខ្មែរ
Entrée libre // ឥតគិតថ្លៃ 



Nuit des idées 2026 : Ouvrir la voie
Table-ronde | La démocratisation de l’accès à la culture : comment la culture aide les sociétés à imaginer des réponses aux défis contemporains ?

Avec Zahia Ziouani, cheffe d'orchestre, Phina SO, directrice de CICADA, et Vitharo CHAN, Doyen de la Faculté de musique de l'Université royale des Beaux-Arts

Le sujet cette table ronde nous invite à réfléchir au rôle fondamental de la création artistique dans nos sociétés en mutation. Nous avons l’honneur d’accueillir Zahia Ziouani en invitée d’honneur de cette Nuits des idées 2026, accompagnée d'intellectuels, artistes et universitaires cambodgiens. Cheffe d’orchestre engagée, figure majeure de la démocratisation culturelle, Zahia œuvre depuis de nombreuses années pour rendre la musique et les arts accessibles à tous, en particulier aux publics éloignés de l’offre culturelle. Son parcours et son engagement illustrent avec force la capacité de la culture à créer du lien, à ouvrir des horizons et à nourrir des réponses collectives aux enjeux contemporains.

La 11ème édition de la Nuit des Idées se déroulera tout au long de l’année 2026 sur les cinq continents. Rendez-vous emblématique de l’action de l’Institut français et du réseau de coopération et d’action culturelle dans le domaine de la diplomatie des idées et des savoirs, la Nuit des idées se déploie chaque année dans plus d’une centaine de pays. Sur le thème "Ouvrir la voie", elle invite cette année à traiter de sujets autour de la jeunesse et des voix émergentes, des figures inspirantes et des solutions nouvelles, ainsi que de la science et de la technologie comme sources d'espoir. 

-----

រាត្រីនៃគំនិតឆ្នាំ ២០២៦៖ ត្រួសត្រាយបើកផ្លូវ
វេទិកាពិភាក្សាតុមូល | ប្រជាធិបតេយ្យភាពនៃការទទួលបានវប្បធម៌សម្រាប់មនុស្សគ្រប់រូប៖ តើវប្បធម៌ ជួយសង្គមនានាឱ្យស្រមៃរកមើលដំណោះស្រាយចំពោះបញ្ហាប្រឈមនាសម័យបច្ចុប្បន្នយ៉ាងដូចម្តេច?

ជាមួយលោកស្រី Zahia Ziouani អ្នកដឹកនាំវង់ភ្លេង លោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា និងលោក ច័ន្ទ វិត្ថារ៉ូ  ព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ប្រធានបទនៃកិច្ចពិភក្សាតុមូលនេះ នឹងដឹកនាំយើងឱ្យពិចារណាឆ្លុះបញ្ចាំងពីតួនាទីជាមូលដ្ឋាននៃការបង្កើតសិល្បៈនៅក្នុងសង្គមដែលកំពុងផ្លាស់ ប្តូររបស់យើង។ យើងមានកិត្តិយសក្នុងការស្វាគមលោកស្រី Zahia Ziouani ជាភ្ញៀវកិត្តិយសរបស់យើង សម្រាប់រាត្រីនៃគំនិតឆ្នាំ២០២៦នេះ ដែលអមដោយបញ្ញវន្ត សិល្បករ និងអ្នកសិក្សាកម្ពុជា។ ក្នុងនាមជាអ្នកដឹកនាំវង់ភ្លេងដ៏សកម្ម និងជាឥស្សរជនឈានមុខគេក្នុងធ្វើប្រជាធិបតេយ្យភាពផ្នែកវប្បធម៌ លោកស្រីបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើឱ្យតន្ត្រី និងសិល្បៈ អាចទៅដល់មនុស្សគ្រប់គ្នាទាំងអស់ ជាពិសេសអ្នកដែលនៅឆ្ងាយពីការផ្តល់សេវាវប្បធម៌។ ប្រវត្តិអាជីព និងការប្តេជ្ញាចិត្តរបស់លោកស្រី បង្ហាញយ៉ាងខ្លាំងក្លាអំពីសមត្ថភាពរបស់វប្បធម៌ក្នុងការបង្កើតទំនាក់ទំនង ពង្រីកការយល់ដឹង និងលើកកម្ពស់ការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមនានានៃសម័យបច្ចុប្បន្ននេះ។

ព្រឹត្តិការណ៍លើកទី១១នៃរាត្រីនៃគំនិត នឹងប្រព្រឹត្តទៅពេញមួយឆ្នាំ២០២៦ នៅលើទ្វីបទាំងប្រាំ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សកម្មភាពរបស់វិទ្យាស្ថានបារាំង និងបណ្តាញសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌របស់ខ្លួនក្នុងវិស័យការទូតនៃគំនិត និងចំណេះដឹង រាត្រីនៃគំនិតត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជាងមួយរយ។ ក្រោមប្រធានបទ "ត្រួសត្រាយបើកផ្លូវ" ព្រឹត្តិការណ៍នៅឆ្នាំនេះ នឹងអញ្ជើញអ្នកចូលរួមឱ្យស្វែងយល់ពីប្រធានបទទាក់ទងនឹងយុវជន និងសំឡេងដែលកំពុងលេចធ្លោឡើង ឥស្សរជនដែលបំផុសផ្តល់គំនិត និងដំណោះស្រាយថ្មីៗ ក៏ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាប្រភពនៃក្តីសង្ឃឹម។


Have an Account? Click here to Login

RSVP by 3 Apr 2026 6:30pm

Register

Attendance
First Name
Last Name
Email Address
Receive Our Newsletter

Additional Guests

Number Of Additional GuestsUp to 20 allowed.
extra