ជំនួបអ្នកនិពន្ធ ៖ ជីវិតដែលពួកយើងចង់បាន (កញ្ញា សឿម ហឿង និង កញ្ញា ចៅ សោភ័ណ)
|
|
|
|
- |
|
|
Institut français du Cambodge |

ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ម៉ោង ២រសៀល
កិច្ចពិភាក្សាជាភាសាខ្មែរ
ចូលរួមដោយសេរី និងឥតគិតថ្លៃ
ជំនួបអ្នកនិពន្ធ ៖ ជីវិតដែលពួកយើងចង់បាន
ជាមួយកញ្ញា សឿម ហឿង និង កញ្ញា ចៅ សោភ័ណ
តើការធ្វើជាម្ចាស់ជីវិតដែលអ្នកចង់បាន មានរសជាតិយ៉ាងណា? តើអស្ចារ្យប៉ុណ្ណានៅពេលដែលអាចធ្វើឱ្យក្តីស្រមៃរបស់អ្នកមានជីវិត?
អ្នកនិពន្ធនឹងមកចែករំលែកពីបទពិសោធពីការធ្វើដំណើរជុំវិញប្រទេសកម្ពុជា របៀបចងក្រងសៀវភៅ
និងលើកទឹកចិត្តឲ្យអ្នកចូលរួមមានភាពក្លាហាននិងច្នៃប្រឌិតដើម្បីសម្រេចក្តីសុបិន និងគោលបំណងក្នុងជីវិតរបស់ពួកគេ។
--
នៅឆ្នាំ២០២០ កញ្ញា ចៅ សោភ័ណ និង កញ្ញា សឿម ហឿង បានចាប់ផ្តើមដំណើរផ្សងព្រេងរយៈពេល ៣៦៧ថ្ងៃសរុបជាង ១២,០០០ គីឡូម៉ែត្រ ជុំវិញ ២៥
រាជធានីខេត្តរបស់ប្រទេសកម្ពុជា។ ពួកគេបានបំបែកកំណត់ត្រាជីវិតរបស់ខ្លួនចេញពីប្រព័ន្ធជីវិតដដែលៗ ហើយផ្តល់សេរីភាពពេញលេញ
ដើម្បីបង្កើតផ្លូវថ្មីមួយសម្រាប់ខ្លួនឯងទៅក្រេបយករសជាតិជីវិតដ៏សម្បូរបែបនៅតាមភូមិស្រុកនានា។
លើសពីការធ្វើដំណើរ វាជាការប្រមូលផ្តុំដ៏រស់រវើកនៃរឿងរ៉ាវ បទពិសោធន៍ និងរសជាតិដែលឆ្លុះបញ្ចាំងពីជីវិតនៅកម្ពុជា។ សេរីភាពនារីពីរនាក់ក្នុងការ
ជ្រើសរើសរបៀបក្នុងការរស់នៅ និងរៀបចំជីវិតដែលពួកគេចង់បាន ហើយបង្កើតពិភពខ្លួនឯងមួយសម្រាប់ការរៀន ឆ្លុះបញ្ចាំង និងលូតលាស់ជាមួយគ្នា។
ការធ្វើដំណើរជាង ១២,០០០គីឡូម៉ែត្រ ក្នុងរយៈពេល៣៦៧ថ្ងៃនេះ ក៏បានក្លាយជាការចាប់ផ្តើមនៃរឿងរ៉ាវមួយ
តំណាងឲ្យភាពក្លាហានរបស់នារីពីរនាក់ក្នុងការជំនះគ្រប់ ឧបសគ្គដើម្បីសម្រេចក្តីស្រមៃ ការស្វែងយល់ពីខ្លួនឯង និង ក្តីស្រឡាញ់ចំពោះប្រទេសកំណើត។
នៅឆ្នាំ២០២៤ សាច់រឿងរបស់អ្នកទាំងពីរបានបង្ហាញខ្លះៗតាមរយៈការតាំងពិព័រណ៍រូបថតលើកទី១៥ របស់មហោស្រពរូបថតភ្នំពេញ (15th Phnom Penh Photo Festival )
ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តភក្តិ និងសាធារណជន។
ក្រោយពីជំនះឧបសគ្គជាច្រើនក្នុងដំណើរការសរសេរ និង ចងក្រងសៀវភៅ "ម្ចាស់ជីវិត ម្ចាស់ពេលវេលា" អស់ជាង៥ឆ្នាំ ជាស្នាដៃរួមគ្នា
ហើយសៀវភៅនេះគឺជាភស្តុតាងនៃភាពក្លាហាន ការអត់ធ្មត់ និងការប្តេជ្ញាចិត្តក្នុងការបំផុសគំនិតអ្នកដទៃ មិនឱ្យបោះបង់ក្តីស្រមៃ
និងគោលបំណងក្នុងជីវិតដែលពួកគេចង់បាន។
Have an Account? Click here to Login