ទំព័រដើម › សកម្មភាពវប្បធម៌ › តើមានអ្វីថ្មី › ទស្សនិយភាព › Finding Myself
ស្វែងរកខ្លួនឯង (ក្នុងស្រមោលបំភ័ន្ត)
ស្វែងរកខ្លួនឯង (ក្នុងស្រមោលបំភ័ន្ត) ចាប់ពីថ្ងៃទី ០៤ - ០៨ ខែមីនា ឆ្នាំ២០២៦
The Last Stage និងវិទ្យាស្ថានបារាំង មានកិត្តិយសក្នុងការបង្ហាញទស្សនីយភាពថ្មី "ស្វែងរកខ្លួនឯង
(ក្នុងស្រមោលបំភ័ន្ត)" របស់អ្នកដឹកនាំរឿងដ៏ល្បីល្បាញមកពីប្រទេសបារាំង Frédéric Fisbach និងសម្ដែងរួមគ្នាដោយសិល្បករខ្មែរនៃសាលាសិល្បៈសម្ដែង
និងតារាសម្ដែងអន្តរជាតិ Madalina Constantin។
លោក Frédéric Fisbach ជាអ្នកដឹកនាំល្ខោន និងអូប៉េរ៉ា ព្រមទាំងជាអ្នកផលិតខ្សែភាពយន្ត និងជាតួសម្ដែង
ដែលមានកេរ្តិ័ឈ្មោះបោះសំឡេងនៅបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុប និងជប៉ុន ជាដើម។ យើងមានមោទនភាពដែលគាត់បានមកដឹកនាំល្ខោនថ្មីមួយនៅភ្នំពេញ
ជាមួយនឹងតួសម្ដែងខ្មែរជាលើកដំបូង។
"ស្វែងរកខ្លួនឯង (ក្នុងស្រមោលបំភ័ន្ត)" គឺជាសាច់រឿងនៃនារីម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់។ ក្រោយមក
បុរសម្នាក់នោះស្រាប់តែបាត់ខ្លួន នាងក៏ចេញដំណើរស្វែងរកគាត់ក្នុងតំបន់ជាច្រើននៃពិភពលោកដែលយើងពិបាកចាត់ទុកថាជាផ្នែកមួយនៃពិភពលោករបស់យើង៖
ពិភពនៃការកម្សាន្តពេលរាត្រី កន្លុកកន្លៀតនៃសង្គម ពេស្យាចារ គ្រឿងញៀន... ហើយនាងក៏បានជួបនឹងនារីផ្សេងៗទៀតដែលរស់នៅទីនោះ
ថែមទាំងស្គាល់បុរសដែលនាងកំពុងស្វែងរក។
ពួកគេដូចនៅពិភពពីរផ្សេងគ្នា ប៉ុន្តែស្រីៗទាំងនោះបានឆ្លើយឆ្លងជាមួយនាង និងទុកចិត្តនាង។ តាមរយៈទំនាក់ទំនងទាំងនេះ ពន្លកនៃការទទួលស្គាល់មួយរវាងពួកគេបានកើតឡើង។ នោះគឺជាការទទួលស្គាល់នូវអ្វីគ្រប់យ៉ាងដែលពួកគេមានដូចគ្នា បើទោះជាអ្វីគ្រប់យ៉ាងបានញែកពួកគេឱ្យនៅពិភពពីរដាច់ដោយឡែកពីគ្នាក៏ដោយ។
រឿងនេះត្រូវបានបំផុសគំនិតឡើងដោយសេណារីយ៉ូមួយដែលផ្តល់សំឡេងដល់ស្ត្រីដែលបាត់បង់ជំហរដោយសារតែជីវិត មនុស្សប្រុស ឪពុកម្តាយ សង្គម... ដែល Antoine
d'Agata បានជួបប្រទះតាមផ្លូវរបស់គាត់។ ពាក្យពេចន៍នីមួយៗត្រូវបាននាំមុខដោយអត្ថបទណែនាំមួយរបស់ Antoine d'Agata ក្រោមទម្រង់ជាកំណាព្យដាស់ស្មារតី
បង្ហាញឱ្យឃើញថា តើហេតុអ្វីបានជាគាត់ជ្រើសរើសដើរផ្លូវមួយនេះជាមួយនឹងអ្នកដែលមានស្លាកស្នាមយ៉ាងធ្ងន់ធ្ងរក្នុងជីវិតដូច្នេះ។
ការសម្ដែងនេះមានតែ 5 លើកប៉ុណ្ណោះ! ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមីនា នៅ The Last Stage មាត់ទន្លេ!
១០ដុល្លារ ក្នុងមួយនាក់ / ៧.៥ដុល្លារ សម្រាប់សិស្ស
ជាវសំបុត្រអនឡាញ តាមរយៈ Telegram +855 70 707 517
ប្រតិបត្តិការនេះត្រូវបានគាំទ្រដោយក្រសួងសហភាពអឺរ៉ុប និងកិច្ចការបរទេស និងវិទ្យាស្ថានបារាំង
ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសម្រាប់ការនាំចេញអន្តរជាតិនៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
លោក Frédéric Fisbach ត្រូវបានអញ្ជើញមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥-២០២៦ ក្នុងក្របខណ្ឌនៃកម្មវិធីឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត “សំឡេងនៃឆាក៖
ការផ្លាស់ប្តូរ និងការច្នៃប្រឌិតក្នុងសិល្បៈសម្តែងផ្ទាល់លើឆាកនៅកម្ពុជា”។ កម្មវិធីនេះ ដែលគាំទ្រដោយវិទ្យាស្ថានបារាំង
មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នកម្ពុជា និងបារាំងក្នុងវិស័យសិល្បៈសម្តែង ដោយផ្តោតលើការបណ្តុះបណ្តាល ការច្នៃប្រឌិតបង្កើត
ការចែកចាយអន្តរជាតិ និងការអភិវឌ្ឍអាជីពរបស់សិល្បករកម្ពុជា។ តាមរយៈការផ្តល់ជូនអ្នកច្នៃប្រឌិតក្នុងស្រុក នូវវេទិកាមួយដើម្បីអភិវឌ្ឍការផលិតថ្មីៗ
និងដោយការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ចម្រុះនានា គម្រោងនេះនឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យឆាកល្ខោន និងការបង្កើតឆាកសម្តែងនៅកម្ពុជា
និងកសាងស្ពានវប្បធម៌យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង។
ជីវប្រវត្តិលោក Frédéric Fisbach ៖ គាត់បានទទួលការបណ្តុះបណ្តាលហ្វឹកហាត់នៅសាលា Conservatoire national supérieur de Paris។
គាត់ជាអ្នកដឹកនាំការសម្តែងល្ខោន និងល្ខោនអូប៉េរ៉ា ជាផលិតករ និងជាអ្នកសម្តែងសិល្បៈផងដែរ។ នៅឆ្នាំ ១៩៩៥ គាត់បានបង្កើតក្រុមសិល្បៈ Ensemble
Atopique ហើយបានបង្កើតលំហសម្រាប់ការសម្តែង ដែលរួមបញ្ចូលសិល្បៈលើឆាក ជាមួយសិល្បៈទស្សនីយភាពបញ្ចូលគ្នា។ គាត់ជាសិល្បករជាដៃគូផ្លូវការនៃពិធីមហោស្រព
Avignon ក្នុងឆ្នាំ២០០៧ គាត់បានស្នើការសម្តែងរយៈពេលបីថ្ងៃ បីយប់ ដោយផ្អែកលើស្នាដៃ Feuillets d’Hypnos របស់ René Char។ ជាមួយ Robert Cantarella
គាត់បានបង្កើត និងដឹកនាំមជ្ឈមណ្ឌលសិល្បៈសហសម័យ Le Centquatre នៅទីក្រុងប៉ារីសរហូតដល់ឆ្នាំ ២០១០។ គាត់បានបង្កើត ក្រុមសិល្បៈ Ensemble Atopique
II ក្នុងឆ្នាំ ២០១១។ នៅឆ្នាំ២០២៥ គាត់ត្រូវបានអញ្ជើញជាថ្មីម្តងទៀតនៅពិធីមហោស្រព Avignon ដើម្បីបង្ហាញស្នាដៃ Gahugu Gato (Petit Pays)
ដែលផ្អែកលើប្រលោមលោក Petit Pays ដោយអ្នកនិពន្ធ Gaël Faye។
ដឹកនាំការសម្ដែងដោយ ៖ Frédéric Fisbach
ជីវប្រវត្តិ ៖ បំផុសគំនិតដោយរឿង "White
Noise" ដោយ Antoine d’Agata.
និពន្ធ ៖ Antoine d’Agata, Frédéric Fisbach
តួសម្តែង៖ ហ្វ្រេឌ្រិច ហ្វីសបាច, វិនិច វីរៈ, យ៉ែម ផានិត, វ៉ុន លីយ៉ែរ, ម៉ាដាលីណា ខនស្ទីនទីន, អាមែល ដេសភឺរ៉ូ
តួបន្ទាប់ ៖
Von Lyer វីរៈ វិនិច យ៉ែម ផានីត Madalina Constantin
ភាសា ៖ ខ្មែរ បារាំង
និងអង់គ្លេស (ជាមួយអក្សររត់)
រយៈពេល ៖ ៩០នាទី
ក្រុមបច្ចេកទេស ៖
Armelle Despeyroux (ជំនួយការ), Jean-Baptiste Cognet, Liza Kith (សំឡេង/តន្ត្រី), Karim Belkacem Saadi (ការតុបតែង), Neang Pi, Lim
Keomora, Ing Muyly (អ្នកគ្រប់គ្រងឆាក), Cheng Ratana (អក្សររត់), Kim Vannheng (បច្ចេកទេសភ្លើង និងវីដេអូ), Vinich Virak, Yem Phanit, Chou
Kuychay, Von Lyer (អ្នកបកប្រែ) ។