Mon panier Connexion

Exposition "Messages/Images, graphisme d'intérêt général" // សារ/រូបភាព ៖ សិល្បៈរចនាក្រាហ្វិកដើម្បីផលប្រយោជន៍សាធារណៈ

-
-
Institut français du Cambodge
Centre de Langues


Institut français du Cambodge (Centre e Langues) // វិទ្យាស្ថានបារាំងនៅកម្ពុជា (ផ្នែកមជ្ឈមណ្ឌលភាសា)
En accès libre
// ចូលរួមដោយឥតគិតថ្លៃ 

Design graphique de la commande ©Anouck Fenech / Cité internationale de la langue française



Exposition "Messages/Images : graphisme d'intérêt général" 

dans le cadre de la programmation du Pavillon France >>

À l'occasion du XXe Sommet de la Francophonie, l’Institut français du Cambodge accueille l’exposition Messages/Images : graphisme d'intérêt général, issue d’un partenariat entre la Cité internationale de la langue française et le Centre national des arts plastiques. En écho à cette exposition, l'Institut français du Cambodge a lancé un appel à projets permettant à 7 graphistes cambodgiens de réaliser des affiches originales et d’être exposés aux côtés des œuvres françaises. Inspirées des mêmes thématiques d'intérêt général, ces créations croisent les références culturelles et l'art de l'alphabet khmer pour offrir un regard cambodgien unique sur les enjeux contemporains. Plus qu’un dialogue artistique entre la France et le Cambodge, ce projet témoigne de la vitalité de la jeune création cambodgienne et de la capacité du graphisme à dépasser les frontières pour porter des messages universels.

Fruit d’un partenariat entre la Cité internationale de la langue française et le Centre national des arts plastiques noué à l’occasion du trentième anniversaire de la revue Graphisme en France, la commande nationale Messages/Images, graphisme d’intérêt général invitait des graphistes à s’emparer des mots pour les allier à des images, à en faire les porteurs de valeurs citoyennes et responsables. Elle défend ainsi les principes d’un graphisme dit « d’intérêt général » : un graphisme exigeant, porteur de sens, mis au service du collectif pour promouvoir le vivre ensemble, la tolérance et l’inclusion.

Les seize affiches créées par les lauréats de la commande sont le reflet de leurs regards sensibles et de leurs préoccupations face aux tensions qui traversent notre monde. Par leur diversité de formes et de tons, elles évoquent l’inclusion, la démocratie, la fraternité, la place de la langue et des récits dans nos identités. Elles rappellent l’urgence d’une société plus solidaire et nous questionnent : que choisissons-nous de voir, que préférons-nous ignorer ? Comment réinvestir le politique par l’engagement citoyen ? Comment rêver un avenir plus juste ?

--- En savoir plus ---
https://www.cite-langue-francaise.fr/
https://www.cite-langue-francaise.fr/agenda/messages-images-graphisme-d-interet-general


ពិព័រណ៍ "សារ/រូបភាព ៖ សិល្បៈរចនាក្រាហ្វិកដើម្បីផលប្រយោជន៍សាធារណៈ"
ជាផ្នែកមួយនៃកម្មវិធីពន្លាជាតិបារាំង >>

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ វិទ្យាស្ថានបារាំងនៅកម្ពុជារៀបចំការតាំងពិព័រណ៍ « សារ/រូបភាព ៖ សិល្បៈរចនាក្រាហ្វិកដើម្បីផលប្រយោជន៍សាធារណៈ» ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងអន្តរជាតិនៃភាសាបារាំង និងមជ្ឈមណ្ឌលជាតិសិល្បៈប្លាស្ទិក។ ដើម្បីរំលេចបន្ថែមអំពីពិព័រណ៍នេះ វិទ្យាស្ថានបារាំងនៅកម្ពុជាបានបើកការអំពាវនាវឱ្យមានការដាក់ស្នើគម្រោង ដើម្បីផ្តល់ឱកាសដល់អ្នករចនាក្រាហ្វិកខ្មែរចំនួន ៧ រូប បង្កើតផ្ទាំងផ្សព្វផ្សាយស្នាដៃដើម និងដាក់តាំងបង្ហាញស្នាដៃរបស់ពួកគេរួមជាមួយស្នាដៃរបស់សិល្បករបារាំង។ ដោយទទួលបានការបំផុសគំនិតពីប្រធានបទដូចគ្នាស្តីពីផលប្រយោជន៍សាធារណៈ ស្នាដៃទាំងនេះបានរួមបញ្ចូលគ្នានូវធាតុយោងវប្បធម៌នានា និងសិល្បៈនៃតួអក្សរខ្មែរ ដើម្បីបង្ហាញពីទស្សនៈដ៏ពិសេសរបស់កម្ពុជាចំពោះបញ្ហាប្រឈមនានានាពេលបច្ចុប្បន្ន។ លើសពីការបង្កើតកិច្ចសន្ទនាផ្នែកសិល្បៈរវាងប្រទេសបារាំង និងកម្ពុជា គម្រោងនេះសបញ្ជាក់ឱ្យឃើញពីភាពរស់រវើកនៃការបង្កើតថ្មីរបស់សិល្បករវ័យក្មេងកម្ពុជា ព្រមទាំងសមត្ថភាពនៃសិល្បៈក្រាហ្វិកក្នុងការឆ្លងដែន ដើម្បីពាំនាំយកនូវសារដែលមានអត្ថន័យជាសកល។

គម្រោងនេះកើតចេញពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងទីក្រុងអន្តរជាតិនៃភាសាបារាំង និងមជ្ឈមណ្ឌលជាតិសិល្បៈប្លាស្ទិក ដែលត្រូវបានបង្កើតឡើងក្នុងឱកាសខួបលើកទី ៣០ នៃទស្សនាវដ្តី Graphisme en France។ គម្រោងបង្កើតស្នាដៃថ្នាក់ជាតិ « សារ/រូបភាព ៖ សិល្បៈរចនាក្រាហ្វិកដើម្បីផលប្រយោជន៍សាធារណៈ » បានអញ្ជើញអ្នករចនាក្រាហ្វិកឱ្យយកពាក្យពេចន៍មកច្នៃប្រឌិត និងផ្សារភ្ជាប់ជាមួយរូបភាព ដើម្បីប្រែក្លាយជាសារដែលបង្កប់នូវគុណតម្លៃនៃភាពជាពលរដ្ឋ និងការទទួលខុសត្រូវ។ ដូច្នេះ គម្រោងនេះបានលើកកម្ពស់គោលការណ៍នៃការរចនាក្រាហ្វិកដែលហៅថា « ក្រាហ្វិកដើម្បីប្រយោជន៍សាធារណៈ » ៖ ជាការរចនាប្រកបដោយស្តង់ដារខ្ពស់ មានអត្ថន័យស៊ីជម្រៅ និងបម្រើផលប្រយោជន៍រួម ដើម្បីលើកកម្ពស់ការរស់នៅរួមគ្នាដោយសុខដុមរមនា ការអត់ឱន និងបរិយាបន្ន។

ផ្ទាំងផ្សព្វផ្សាយចំនួន ១៦ ដែលបង្កើតឡើងដោយសិល្បករទទួលបានជ័យលាភីក្នុងគម្រោងនេះ គឺជាការឆ្លុះបញ្ចាំងពីទស្សនៈប្រកបដោយភាពប្រុងប្រយ័ត្ន និងការព្រួយបារម្ភរបស់ពួកគេចំពោះភាពតានតឹងនានាដែលកំពុងកើតមាននៅក្នុងពិភពលោករបស់យើង។ តាមរយៈភាពចម្រុះនៃទម្រង់ និងសំនៀងសិល្បៈ ផ្ទាំងផ្សព្វផ្សាយទាំងនេះបានលើកឡើងពីបរិយាបន្ន លទ្ធិប្រជាធិបតេយ្យ ភាតរភាព ព្រមទាំងតួនាទីនៃភាសា និងរឿងរ៉ាវនានាក្នុងការកំណត់អត្តសញ្ញាណរបស់យើង។ ស្នាដៃទាំងនេះរំឭកយើងពីភាពបន្ទាន់នៃការកសាងសង្គមមួយដែលមានសាមគ្គីភាព និងចោទជាសំណួរមកកាន់យើងថា ៖ តើយើងជ្រើសរើសមើលអ្វី ហើយតើយើងសុខចិត្តមើលរំលងអ្វី? តើធ្វើដូចម្តេចដើម្បីស្តារស្មារតីនយោបាយឡើងវិញតាមរយៈការចូលរួមរបស់ពលរដ្ឋ? តើធ្វើដូចម្តេចដើម្បីស្រមៃមើលអនាគតមួយដែលមានយុត្តិធម៌ជាងនេះ?

--- មកស្គាល់បន្ថែមពីអង្គភាពពាក់ព័ន្ធ ---
https://www.cite-langue-francaise.fr/en
https://www.cite-langue-francaise.fr/en/agenda/messages-images-graphisme-d-interet-general


No RSVP is required for this event - just turn up.