កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើម › ប្រទេសបារាំងនៅភូមិហ្រ្វង់កូហ្វូនី

ប្រទេសបារាំងនៅភូមិហ្រ្វង់កូហ្វូនី

ថ្ងៃទី ១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦

>> ទាញយកព័ត៌មាននៃកម្មវិធីទាំងមូល << >> ទាញយកព័ត៌មាននៃកម្មវិធីទាំងមូល <<


ភ្ញៀវ​ជាតិ​ និង​អន្តរជាតិជាទីមេត្រី មិត្តនៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ជាទីរាប់​អាន។

ប្រទេស​បារាំង​មាន​សេចក្ដីសោមនស្ស​រីករាយ និង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូនីលើក​ទី២០ នៅ​រាជធានីភ្នំពេញ ជាទីដែល​ប្រទេស​បារាំង​នឹង​ប្រគល់​តួនាទី​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​។

ការ”​ផ្ទេរ​តួនាទី”ជា​ប្រធាន​​រវាង​ប្រទេស​យើង​ទាំង​ពីរ​នេះ គឺជា​ឱកាស​ដ៏​វិសេស​វិសាល​មួយ​ ដើម្បី​អបអរ​សាទរចំណង​មិត្ត​ភាព​បារាំង-កម្ពុជាដ៏​រស់​រវើក និង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ចំពោះ​គុណ​តម្លៃ​ដែល​ផ្សារ​ភ្ជាប់​​ប្រទេស​យើង​ទាំង​ពីរ៖ ភាសា​បារាំង​ជា​មធ្យោ​បាយ​សម្រាប់​ការ​ចែក​រំលែក​ ភាពចម្រុះនៃ​វប្បធម៌ និង​ភាសា​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ដែល​យើង​ត្រូវ​ថែរក្សា និង​លើក​ស្ទួយ​ ការ​អប់រំ និង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​​យុវជនជំនាន់​ក្រោយ​ ព្រម​ទាំង​សន្តិភាព ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ទាំង​នេះសុទ្ធតែ​ជា​គុណ​តម្លៃ និង​ទ្រព្យ​សម្បត្តិ ដែល​យើង​ត្រូវ​ខិតខំប្រឹង​ប្រែង​ថែរក្សាឲ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​ ដើម្បីអនាគត​របស់​យុវជន​ជំនាន់​ក្រោយ​។

នៅ​ចំកណ្ដាល​ភូមិ​ហ្រ្វង់​កូហ្វូនី ពន្លា​ជាតិបារាំងបាន​លើក​តម្កើង​​កិច្ច​សហ​ប្រតិបត្តិ​ការ​បារាំង​-កម្ពុជា ​ដែល​ពោរ​ពេញ​ដោយ​ភាព​រស់​រវើក​ និង​មហិច្ឆតា។ ក្នុង​រយៈ​ពេល​ប្រាំថ្ងៃនេះ លោក​អ្នក​នឹង​មាន​ឱកាស​ស្វែង​យល់​ពី​ភាព​សម្បូរ​បែប​នៃ​កិច្ច​ផ្លាស់​ប្ដូរ​រវាង​ប្រទេស​យើង​ទាំង​ពីរ ព្រម​ទាំង​ឱកាសជា​ច្រើន​សម្រាប់​យុវជន​ក្នុង​ការ​សម្រេច​បាន​​ជោគជ័យ​ក្នុង​អាជីព និង​ការ​អភិវឌ្ឍខ្លួន​តាម​រយៈ​ការ​សិក្សា និង​ការ​បណ្ដុះបណ្ដាល​ក្នុង​បរិបទ​ហ្វ្រង់​កូហ្វូនី។

យើង​ខ្ញុំ​សូម​ជូន​ពរ​លោក​អ្នក​ ឲ្យ​ទទួល​បាន​ភាព​រីករាយ និង​បទពិសោធន៍​ដ៏​ល្អប្រ​សើរ​ក្នុង​ការ​ទស្សនា​ពន្លា​ជាតិ​បារាំង ហើយ​សង្ឃឹម​ថា​ ការ​ជួប​ជុំ​ និង​ការ​ផ្លាស់​ប្ដូរនានា​នៅ​ទីនេះ នឹង​ជំរុញ​​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ចូល​រួម​ជាមួយ​យើង​ខ្ញុំ​ ក្នុង​ការ​លើកស្ទួយ​សហគមន៍​ហ្រ្វង់​កូហ្វូនីមួយ ​ដែល​បើក​ចំហពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត​ និង​នាំ​មក​នូវ​អនាគត​ដ៏​ត្រចះត្រចង់។

អូលីវីយេ រីឆ
ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា


កម្មវិធីក្នុងពន្លាជាតិបារាំង

ចំណាំ៖ គេហទំព័រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានជូនសាធារណជនអំពីព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនីប៉ុណ្ណោះ។ រាល់កម្មវិធីក្នុងភូមិហ្រ្វង់កូហ្វូនី អាចនឹងមានការកែប្រែខ្លះនាពេលខាងមុខ ដោយអ្នករៀបចំកម្មវិធី។ កាលបរិច្ឆេទ ម៉ោង និងទីតាំងនៃព្រឹត្តិការណ៍ អាចត្រូវបានផ្លាស់ប្តូរគ្រប់ពេលវេលា រួមទាំងនៅនាទីចុងក្រោយផងដែរ។ សូមតាមដានគេហទំព័រផ្លូវការរបស់យើងជាប្រចាំ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងត្រឹមត្រូវបំផុត។

Pavillon France au Village de la Francophonie | ពន្លាជាតិបារាំងនៅភូមិហ្វ្រង់កូហ្វូនី

-
-
Village de la Francophonie
Wat Botum Park

Conférence | Cultiver les regards: Biodiversité et agroécologie en images // ការបណ្តុះទស្សនៈ៖ ជីវចម្រុះ និងកសិអេកូឡូស៊ីតាមរយៈរូបភាព

-
Village de la Francophonie
Espace Conférences

Théâtre | “Scapin 26", adaptation des Fourberies de Scapin (HORS VILLAGE) // ល្ខោន "Scapin 26" (IFC)

-
Institut français du Cambodge
JARDIN

Conférence | Les indications géographiques : enjeux économiques, territoriaux et patrimoniaux // សន្និសីទ "សញ្ញាសម្គាល់ភូមិសាស្ត្រ"

-
Village de la Francophonie
Espace Conférences

Spectacle | Conte chorégraphique "Des Livres et Moi !" Cie Troc en Jambes // ការសម្តែង | រឿងនិទានតាមរយៈក្បាច់រាំ

-
Village de la Francophonie
Scène culturelle

Conférence | Cambodge sans la rage : la prévention à portée de vaccin // សន្និសីទ "កម្ពុជាគ្មានជំងឺឆ្កែឆ្កួត"

-
Village de la Francophonie
Espace Conférences

Conférence | L'approche One Health au Cambodge // សន្និសីទ "វិធីសាស្ត្រ «សុខភាពតែមួយ» នៅកម្ពុជា"

-
Village de la Francophonie
Espace Conférences

Karaoké francophone | Ce n’est pas Aline… mais presque ! // ខារ៉ាអូខេជាភាសាបារាំងជាមួយ Aline Afanoukoé

-
Village de la Francophonie
Scène culturelle

Théâtre | Les Trois Contes (HORS VILLAGE) // ល្ខោន "ព្រេងនិទានទាំងបី" (KOH PICH)

-
The Last Stage Aquation
Koh Pich