ទំព័រដើម › ថ្នាក់ភាសាបារាំង › ការប្រឡង និងវិញ្ញាបនប័ត្រ
ការប្រលង និង ការបញ្ជាក់កម្រិតភាសា
បញ្ញាក់កម្រិតភាសាបារាំងសម្រាប់គម្រោងផ្ទាល់ខ្លួន គម្រោងទៅសិក្សា និង គម្រោងវិជ្ជាជីវ ឬសម្រាប់កូនៗលោកអ្នក!
វិទ្យាស្ថានបារាំងនៅកម្ពុជាមានរៀបចំយ៉ាងទូលំទូលាយនូវការប្រលងដើម្បីបញ្ញាក់កម្រិតភាសាបារាំង។
ទទួលកុមារអាយុ៧ឆ្នាំឡើងទៅ ពីកម្រិតដំបូងរហូតដល់កម្រិតសកលវិទ្យាល័យ។ ការប្រឡងទាំងនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
DELF-DALF : សញ្ញាប័ត្រដែលសមស្របតាមប្រវត្តិរូបលោកអ្នក!
DELF និង DALF គឺជាសញ្ញាប័ត្រផ្លូវការផ្តល់ដោយក្រសួងអប់រំនៃប្រទេសបារាំង។
សញ្ញាប័ត្រនេះបញ្ជាក់ពីសមត្ថភាពភាសាបារាំងដើម្បីប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ការសិក្សានៅវិទ្យាល័យ សកលវិទ្យាល័យឬដើម្បីអាជីពការងារ។
វាត្រូវបានទទួលស្គាល់ជាអន្តរជាតិនិងមានសុពលភាពអស់មួយជីវិត អាចចុះឈ្មោះប្រលងបាន រាល់ៗឆ្នាំ មានបេក្ខជនច្រើនជាង៤៨០ ០០០នៅទូទាំង១៧៥ប្រទេស ។
ស្របតាមស្តង់ដារួមនៃភាសា នៅអ៊ឺរ៉ុប CECRL សញ្ញាប័ត្រនេះមាន៦កម្រិតឯករាជ្យពីគ្នា៖ A1, A2, B1, B2, C1 និង C2។
នៅប្រទេសកម្ពុជា សញ្ញាប័ត្រDELF-DALF សម្រាប់មនុស្សពេញវ័យ ពីកម្រិត A1ដល់ C2 មានរៀបចំឱ្យប្រលងនៅខែមីនា និងខែកញ្ញា ទាំងនៅភ្នំពេញ បាត់ដំបង និងសៀមរាប។ ចំណែកនៅ មិថុនានិងធ្នូ លោកអ្នកអាចចុះឈ្មោះប្រលងបានតែនៅភ្នំពេញប៉ុណ្ណោះ ពីកម្រិត B1ដល់ C2។
កម្រិត : ពី A1 ដល់ C2
បេក្ខជន : មនុស្សពេញវ័យនិងវ័យជំទង់
កម្រិត : ពី A1 ដល់ B2
បេក្ខជន : កុមារនិងវ័យជំទង់ អាយុ ពី១២ដល់១៧ឆ្នាំ
កម្រិត : A1.1 និង A2
បេក្ខជន : កុមារអាយុ ពី៧ដល់១១ឆ្នាំ
អ្នកបានចុះឈ្មោះប្រលងDELF-DALF ខែធ្នូ ២០២៤ សូមចូលទៅកាន់ផ្លាតហ្វ៉មរបស់បេក្ខជន ដើម្បីទាញយកលិខិតកោះប្រលង។
↓
ការប្រលងបញ្ជាក់កម្រិតភាសាបារាំងដ៏ទៃទៀត
ការរៀបចំការប្រលងដោយឡែក ក្រៅប្រព័ន្ធ
ក្នុងនាមជាមណ្ឌលប្រលងនៅបរទេស វិទ្យាស្ថានបារាំងនៅកម្ពុជា ក៏អាចផ្តល់និងរៀបចំការប្រលង កម្រិតសកលវិទ្យាល័យ ជូនដល់និស្សិតអន្តរជាតិ ដែលមិនចង់ត្រលប់ទៅប្រទេសដើមវិញ។ សូមចុចលើតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម >>