កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រការប្រឡងTCF

តេស្តTCF (Test de Connaissance du Français តេស្តចុះចំណេះដឹងភាសាបារាំង)

តេស្តកម្រិតភាសាបារាំងទូទៅជាមួយTCF !

តេស្តTCF វាយតម្លៃកម្រិតភាសាបារាំងទូទៅ នៃបុគ្គលទាំងឡាយដែលភាសាកំណើតរបស់គាត់ មិនមែនភាសាបារាំង។ ប្រតិបត្តិការដោយ France Education International (FEI ជាអង្គភាពប្រតិបត្តិករនៃក្រសួង អប់រំជាតិ សិក្សាធិការជាន់ខ្ពស់និងកិច្ចការស្រាវជ្រាវ) តេស្តTCFនេះបង្ហាញពីទម្រង់កម្រិតភាសាបារាំងរបស់លោកអ្នក ហើយមានសុពលភាព២ឆ្នាំ

TCF ត្រូវបានទទួលស្គាល់ដោយ៖:

  • ក្រសួងសិក្សាធិការជាន់ខ្ពស់ កិច្ចការស្រាវជ្រាវ និងនវានុវត្ត
  • នាយកដ្ឋាន សមាហរណកម្ម និង ការសុំចូលសញ្ជាតិបារាំង ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងមហាផ្ទៃ
  • ក្រសួងវប្បធម៌
  • ក្រសួងអន្តោប្រវេសន៍ បារាំងសញ្ជាតូបនីយកម្ម និង សមាហរណកម្មនៅខេត្តកេបិច (MIFI)
  • អាជ្ញាធរឧត្តមសិក្សា
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសា
  • ពិភពវិជ្ជាជីវៈ
មានតេស្តTCF៤ប្រភេទ ដែលមានវិញ្ញាសារដោយឡែកៗខុសពីគ្នា៖

សមត្ថភាព ស្តាប់ សមត្ថភាព អាន សមត្ថភាព សរសេរ សមត្ថភាព និយាយ ភាពស្ទាត់ជំនាញលើ រចនាសម្ព័ន្ធភាសា  រយៈ សរុប បែបបទ
TCF Canada 35 នាទី 60 នាទី 60 នាទី 12 នាទី / 2ម៉47 4 វិញ្ញាសារ ចាំបាច់
TCF Québec 35 នាទី 60 នាទី 60 នាទី 12 នាទី / ពី12នាទី ដល់2ម៉47 វិញ្ញាសារតាម ជម្រើស
TCF IRN*
15 នាទី 20 នាទី 30 នាទី 10 នាទី / 1ម៉15 4 វិញ្ញាសារ ចាំបាច់
TCF Tout public 25 នាទី 45 នាទី 60 នាទី 12 នាទី 15 នាទី ពី1ម៉ ដល់ 2ម៉37 3 វិញ្ញាសារ ចាំបាច់


*សមាហរណកម្ម ការស្នាក់នៅ និង​ការសុំចូលសញ្ញាតិ

ការធ្វើតេស្តTCFមិនអាចធ្លាក់ទេ ពីព្រោះ ការវាយតម្លៃអាស្រ័យតាមកម្រិត: បេក្ខជនទាំងអស់ ទទួលបានវញ្ញាបនបត្របញ្ជាក់លទ្ធផលជា៦កម្រិត (ពី A1 ដល់ C2) ស្របតាមមាត្រដ្ឋាន សមត្ថភាពដែលកំណត់ដោយក្រុម្បរឹក្សាអឺរ៉ុប(ក្របខ័ណ្ឌស្តង់ដាររួមនៃភាសានៅអឺរ៉ុបCECRL)។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីTCF សូមចុលទៅលើ គេហទំព័រ France Education International.


ព័ត៌មានសំខាន់ៗឆ្នាំ២០២៤

កាលបរិច្ឆេទប្រលងនៅវិទ្យាស្ថានបារាំងៈ

កាលបរិច្ឆេទប្រលង កាលបរិច្ឆេទចុះឈ្មោះ
8 កុម្ភៈ ពី 26 ធ្នូ ២០២៣ ដល់ 5 មករា ២០២៤
9 ឧសភា ពី 25 មីនា ដល់ 5 មេសា
22 សីហា ពី ថ្ងៃទី1ដល់ 16 កក្កដា
12 ធ្នូ ពី 21 តុលា ដល់ 06 វិច្ឆិកា


បែបបទនៃការចុះឈ្មោះ: បំពេញពាក្យចុះឈ្មោះតាមតំណភ្ជាប់
ទីកន្លែងប្រលង : នៅំជ្ឍមណ្ឌភាសារបស់វិទ្យាស្ថាន (#218 ផ្លូវ 184)
លក្ខណៈប្រលង : សន្លឹកកិច្ចការ
តម្លៃ : 180 ដុល្លារ

ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែល៖ certifications@ifcambodge.com


ត្រៀមប្រលងបែបណា ?

ចូលរៀនថ្នាក់ពិសេស និង ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
– សិក្សាស្រាវជាវឯកសារត្រៀមប្រលងTCF នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន៖ ឥតគិតថ្លៃសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថាន
– ស្រាវជ្រាវប្រភពឯកសារផ្សេងៗ៖ TV5 Monde ; Radio France Internationale 
– ចូលពិនិត្យមើលលើគេហទំព័រ France Education International៖ TCF Tout Public ; TCF Québec : TCF Canada ; TCF IRN