Fontaine à eau en libre accès //
|
|
- |
|
|
- |
|
|
Village de la Francophonie
Wat Botum Park |

Du 13 au 17 novembre, de 10h à 20h // ថ្ងៃទី
១៣-១៧ ខែវិច្ឆិកា នៅម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់
Tout public // សម្រាប់សាធារណជនទូទៅគ្រប់វ័យ
Entrée libre // ឥតគិតថ្លៃ
Le Pavillon France au Village de la Francophonie
5 jours pour découvrir la coopération franco-cambodgienne !
Du 13 au 17 novembre, à l’occasion du XXe Sommet de la Francophonie, la France vous donne rendez-vous au Village de la Francophonie pour cinq jours de découvertes, de rencontres et de partage.
Le Pavillon France sera un lieu privilégié pour découvrir ou redécouvrir, de manière ludique et interactive, la richesse et la diversité de la coopération franco-cambodgienne.
Pensé pour tous les publics, le Pavillon proposera une exposition interactive accessible en continu, articulée autour de trois parcours thématiques : la culture et la création artistique, la langue française et les mobilités, ainsi que les sciences et le développement durable.
Jeux, vidéos, expositions et ressources numériques inviteront petits et grands à explorer les multiples facettes de notre action. L’ensemble des contenus sera accessible en français et en khmer, et une équipe sera présente chaque jour pour accueillir les visiteurs, les guider et répondre à leurs questions. Des surprises et quelques cadeaux viendront ponctuer la visite !
Le Pavillon fera également dialoguer innovation et mémoire culturelle cambodgienne. Installés dans un reumork scénographié, les visiteurs pourront, grâce à l’intelligence artificielle, converser avec l’avatar de Sinn Sisamouth, figure emblématique de la musique cambodgienne, et lui poser leurs questions tout au long des cinq jours du Village de la Francophonie.
Au-delà du Pavillon France, la programmation française se déploiera dans plusieurs espaces du Village de la Francophonie et à l’Institut français du Cambodge. Une vingtaine d’événements gratuits seront proposés : conférences, ateliers, débats d’idées, concerts, karaoké francophone, spectacles de théâtre, de danse, et projections de films, ainsi que des expositions et des installations à découvrir au fil de la programmation. Parmi les temps forts figureront notamment l’installation inédite d’une fontaine d’eau potable sur l’esplanade du Wat Botum et la découverte d’une fresque monumentale à l’Institut français du Cambodge.
Venez rencontrer, explorer et célébrer la francophonie au Pavillon France ! Une invitation à découvrir une coopération vivante, ouverte sur le monde et tournée vers l’avenir, au croisement des cultures, des savoirs et des langues.
Découvrez toute la programmation du Pavillon France
>> du 13 au 17 novembre
----
ពន្លាជាតិបារាំងនៅភូមិហ្វ្រង់កូហ្វូនី
រយៈពេល ៥ ថ្ងៃ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការបារាំង កម្ពុជា!
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នាឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ប្រទេសបារាំងសូមអញ្ជើញលោកអ្នកមកជួបគ្នានៅភូមិហ្វ្រង់កូហ្វូនី ដើម្បីចូលរួមក្នុងរយៈពេល ៥ ថ្ងៃនៃការស្វែងយល់ ការជួបជុំ និងការចែករំលែកបទពិសោធន៍។
ពន្លាជាតិបារាំងនឹងក្លាយជាទីកន្លែងដ៏ពិសេសមួយ សម្រាប់ស្វែងយល់ ឬរំឭកឡើងវិញអំពីភាពសម្បូរបែប និងភាពចម្រុះនៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា តាមរយៈសកម្មភាពដែលមានលក្ខណៈកម្សាន្ត និងអន្តរកម្ម។
ត្រូវបានរៀបចំឡើងសម្រាប់សាធារណៈជនគ្រប់រូប ពន្លានេះមានការតាំងពិព័រណ៍អន្តរកម្មដែលអាចចូលទស្សនាបានជាបន្តបន្ទាប់ និងបែងចែកជាប្រធានបទធំៗចំនួនបី៖ វប្បធម៌ និងការបង្កើតស្នាដៃសិល្បៈ ភាសាបារាំង និងចល័តភាព ព្រមទាំងវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈល្បែងកម្សាន្ត វីដេអូ ការតាំងពិព័រណ៍ និងធនធានឌីជីថល កុមារ និងមនុស្សពេញវ័យនឹងមានឱកាសស្វែងយល់ពីទិដ្ឋភាពផ្សេងៗនៃសកម្មភាពសហប្រតិបត្តិការរបស់យើង។ ខ្លឹមសារទាំងអស់នឹងមានជាភាសាបារាំង និងភាសាខ្មែរ។ ក្រុមការងារនឹងមានវត្តមានជារៀងរាល់ថ្ងៃ ដើម្បីទទួលស្វាគមន៍ណែនាំអ្នកទស្សនា និងឆ្លើយតបនឹងសំណួរនានា។ ក៏មានការភ្ញាក់ផ្អើល និងកាដូតូចៗមួយចំនួនរង់ចាំអ្នកទស្សនាផងដែរ!
ពន្លានេះក៏នឹងបង្ហាញពីការផ្សាភ្ជាប់គ្នារវាងនវានុវត្តន៍ និងមរតកវប្បធម៌របស់កម្ពុជា។ នៅក្នុងរ៉ឺម៉កដែលត្រូវបានរៀបចំតុបតែងជាពិសេស អ្នកទស្សនានឹងអាចប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីសន្ទនាជាមួយរូបតំណាងឌីជីថលរបស់លោក ស៊ីន ស៊ីសាមុត ដែលជាបុគ្គលដ៏លេចធ្លោមួយនៃតន្ត្រីកម្ពុជា ព្រមទាំងអាចសួរសំណួរផ្សេងៗទៅកាន់រូបតំណាងនេះ ក្នុងរយៈពេលប្រាំថ្ងៃនៃព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី។
ក្រៅពីពន្លាជាតិបារាំង កម្មវិធីរបស់បារាំងនឹងត្រូវបានរៀបចំឡើងនៅតាមទីតាំងផ្សេងៗក្នុងភូមិហ្វ្រង់កូហ្វូនី និងនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ព្រឹត្តិការណ៍ឥតគិតថ្លៃប្រមាណ ២០ នឹងត្រូវបានរៀបចំឡើង រួមមាន សន្និសីទ សិក្ខាសាលា ការជជែកពិភាក្សាផ្លាស់ប្តូរគំនិត ការប្រគំតន្ត្រី ការច្រៀងខារ៉ាអូខេជាភាសាបារាំង ទស្សនីយភាពនៃការសម្តែងល្ខោន របាំ ការបញ្ចាំងភាពយន្ត ព្រមទាំងការតាំងពិព័រណ៍ និងស្នាដៃសិល្បៈបែបតាំងបង្ហាញផ្សេងៗ ដែលអ្នកទស្សនាអាចស្វែងរកទស្សនាតាមកម្មវិធីនីមួយៗ។ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗ ក៏មានការដំឡើងប្រព័ន្ធទឹកស្អាតដែលអាចពិសារបានដ៏ថ្មីស្រឡាងមួយនៅលើទីលានសួនច្បារវត្តបទុមវត្តី និងការស្វែងយល់ពីផ្ទាំងគំនូរជញ្ជាំងដ៏មហិមាមួយនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
សូមអញ្ជើញមកជួបជុំ ស្វែងយល់ និងអបអរសាទរភាពសម្បូរបែបនៃហ្វ្រង់កូហ្វូនីនៅពន្លាជាតិបារាំង!នេះជាការអញ្ជើញឱ្យស្វែងយល់ពីកិច្ចស ហប្រតិបត្តិការដ៏រស់រវើក បើកចំហចំពោះពិភពលោក និងឆ្ពោះទៅអនាគត តាមរយៈការជួបប្រសព្វគ្នានៃវប្បធម៌ ចំណេះដឹង និងភាសា។
ស្វែងយល់ពីកម្មវិធីទាំងមូលរបស់ពន្លាជាតិបារាំង >> ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា!