Mon panier Connexion

ទំព័រដើមថ្នាក់ភាសាបារាំងជម្រើសថ្នាក់រៀននិងវគ្គសិក្សាCours Ado Standard

ថ្នាក់បំប៉នភាសាបារាំងសម្រាប់សិស្សថ្នាក់បឋមបារាំង

ផ្ដល់ឲ្យកូនរបស់អ្នកនូវគន្លឹះដើម្បីក្លាយជាអ្នកឆ្នើមក្នុងប្រព័ន្ធសិក្សារបស់បារាំង។

តើកូនរបស់អ្នកត្រូវការជំនួយដើម្បីរីកចម្រើនក្នុងថ្នាក់ភាសាបារាំងមែនទេ? ថ្នាក់បង្រៀនបន្ថែមរបស់យើងត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់សិស្សពីថ្នាក់CP ដល់ CM2 នៅសាលាបារាំង (LFRD និង EFI) ដែលចង់ពង្រឹងមូលដ្ឋានគ្រឹះ ទទួលបានទំនុកចិត្ត និងបង្កើនលទ្ធផលសិក្សារបស់ពួកគេ។

កម្មវិធីបង្រៀនបំប៉ននេះមិនមែនត្រឹមតែជាថ្នាក់រៀនធម្មតាប៉ុណ្ណោះទេ៖ វាគឺជាការបំប៉នទៅតាមបុគ្គលម្នាក់ៗ។ គ្រូបង្រៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់យើង ធ្វើការជាមួយកូនរបស់អ្នកដើម្បីរំលឹកឡើងវិញនូវចំណុចសំខាន់ៗនៃកម្មវិធីសិក្សា បំពេញចន្លោះខ្វះខាត និងអនុវត្តលើចំណុចជាក់លាក់នៃវេយ្យាករណ៍ វាក្យសព្ទ និងកិរិយាសព្ទ។

អ្វីដែលកម្មវិធីរបស់យើងផ្ដល់ជូន៖

  • បំប៉នតាមកង្វះខាត៖ កម្មវិធីរំលឹកមេរៀនដែលត្រូវបានកែសម្រួលតាមតម្រូវការរបស់សិស្សម្នាក់ៗ ដើម្បីជួយពួកគេឱ្យរីកចម្រើនតាមល្បឿនរបស់ខ្លួន។
  • ការពង្រឹងកម្រិតសិក្សា៖ ជំនួយក្នុងការយល់ដឹងមេរៀន។
  • បង្កើនទំនុកចិត្ត៖ លំហាត់អនុវត្តជាក់ស្តែងដើម្បីឱ្យកូនរបស់អ្នកមានអារម្មណ៍ស្រណុកស្រួលជាងមុន ក្នុងការនិយាយ និងសរសេរ។
  • ចំនួនសិស្សតិចល្មម៖ បរិយាកាសសិក្សាប្រកបដោយភាពស្និទ្ធស្នាលសម្រាប់ការតាមដានជាឯកជនភាព។

ជួយកូនរបស់អ្នកឱ្យនិយាយដោយមានទំនុកចិត្ត និងសម្រេចបាននូវភាពជោគជ័យពេញលេញក្នុងការសិក្សារបស់គេ។

ព៌តមានលម្អិតពាក់ព័ន្ធថ្នាក់នេះ
  • រយៈពេល៖ ៣០ម៉ោង 
  • ល្បឿននៃការសិក្សា៖  ១ម៉ោង រាល់ថ្ងៃសៅរ៍ (លើកលែងថ្ងៃវិសម្សកាលនៅសាលា)
  • តម្លៃ៖ ១១៥ ដុល្លារក្នុងមួយវគ្គ
  • គោលដៅ៖ ពង្រឹងភាសាបារាំងទាំងការនិយាយ និងការសរសេរ