My Cart Login

ទំព័រដើមគម្រោង «ចតុ»គម្រោងចតុ សំឡេង

ចតុតន្រ្ដី ជាមួយ Kongchak Studio



គម្រោងចតុ សំឡេង មានគោលបំណងពង្រឹងជំនាញសរសេរតែងនិពន្ធរបស់យុវជនកម្ពុជាដែលមានទេពកោសល្យ នៅក្នុងវិស័យជាច្រើននៃសំឡេង និងតន្ត្រី ដើម្បីអាចគ្របដណ្តប់ចម្រុះភាពនៅក្នុងសកម្មភាពនៃការតាក់តែងនិពន្ធសំឡេង៖ ការនិទានរឿងជាសំឡេង ការតែងនិពន្ធតន្ត្រីលើឆាក និងតន្ត្រីសម្រាប់ភាពយន្ត។ គោលបំណងនៃសិក្ខាសាលាទាំងបី គឺដើម្បីផ្តល់នូវការយល់ដឹងដ៏ទូលំទូលាយ និងជាក់ស្តែងអំពីដំណើរការរបស់សំឡេង ក្នុងនាមជាធាតុមូលដ្ឋាននៃការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត។

កងចក្រស្ទូឌីយ៉ូ ត្រូវបានជ្រើសរើសឱ្យដឹកនាំគម្រោងនេះ តាមរយៈសិក្ខាសាលាចំនួនបីដាច់ដោយឡែកពីគ្នា។

https://www.kongchak.com/

  • សិក្ខាសាលា ទី១ | រឿងនិទានជាសំឡេង

ផ្តោតលើការបណ្តុះបណ្តាលអ្នកនិពន្ធខ្មែរវ័យក្មេង ដើម្បីបង្កើតរឿងនិទានជាសំឡេងសម្រាប់កុមារ តាមរយៈរឿងព្រេង និងរឿងព្រេងនិទានដែលមានស្រាប់ និងដឹកនាំដោយអ្នកនិពន្ធជនជាតិបារាំង លោក Amaury Crétois។ សិក្ខាសាលានេះ មានគោលបំណងផ្តល់ជូនយុវជនដែលស្រលាញ់ចូលចិត្តខ្លាំង នូវចំណេះដឹងដ៏រឹងមាំស្តីពីការផលិតសំឡេង និងការសរសេរតាក់តែងនិពន្ធប្រកបដោយភាពច្នៃប្រឌិត និងគិតពិចារណាអំពីវិធីនៃការរួមបញ្ចូលគ្នា រវាងរឿងនិទាន និងបច្ចេកទេសសំឡេងនៅក្នុងគម្រោងរបស់ពួកគេ ដើម្បីផលិតបានការថតសំឡេងដែលមានគុណភាព និងអាចបង្កើតបទពិសោធន៍ចូលក្នុងសាច់រឿងដ៏ជាក់ស្តែងសម្រាប់ទស្សនិកជនអ្នកស្តាប់របស់ពួកគេ។

អ្នកនិពន្ធចំនួន៩នាក់ បានចូលរួមក្នុងសិក្ខាសាលានេះ ដោយមានគោលដៅថត និងផលិតរឿងនិទានជាសំឡេង ពី ៦ ទៅ ១២ នាទីសម្រាប់អ្នកចូលរួមម្នាក់ៗ ដោយផ្អែកលើស្គ្រីបដែលមានស្រាប់ ដែលត្រូវបានរចនាឡើងសម្រាប់ទស្សនិកជនយុវវ័យ។

  • សិក្ខាសាលា ទី២ | ការបង្កើតតន្ត្រី

ផ្តោតលើការបង្កើតបទចម្រៀងដើមដោយសិល្បករខ្មែរ និងដឹកនាំដោយតន្រ្តីការិនី ជនជាតិបារាំង Anne Paceo។ សិក្ខាសាលានេះ មានគោលបំណងផ្តល់ចំណេះដឹងដល់សិល្បករវ័យក្មេងក្នុងការផលិតជាសំឡេង និងការសរសេរតែងនិពន្ធប្រកបដោយភាពច្នៃប្រឌិត ដែលអាចឱ្យពួកគេផលិតស្នាដៃដោយឯករាជ្យគ្មានស្លាកសញ្ញា។ ដោយចាប់អារម្មណ៍នឹងភាពសម្បូរបែបនៃមរតកតន្ត្រីរបស់ប្រទេសកម្ពុជា អ្នកស្រី Anne Paceo ចង់បញ្ចូលឧបករណ៍ភ្លេងប្រពៃណីខ្មែរ ទៅក្នុងការបង្កើតតន្ត្រីទាំងអស់ និងស្វែងយល់ពីសំឡេងរបស់ពួកវា  ព្រមទាំងបង្ហាញថាតន្ត្រីប្រពៃណី និងតន្ត្រីសម័យថ្មីអាចសន្ទនា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបាន។ សិល្បករ​ពីរ​រូប ​បានទទួល​​ការបណ្តុះបណ្តាលរយៈពេល​មួយ​សប្តាហ៍ ហើយ​អាច​សរសេរ លាយ និង​ថត​បទ​ចម្រៀង​បាន​៤បទ​ជាមួយ​នឹងកងចក្រស្ទូឌីយ៉ូ។

  • សិក្ខាសាលា ទី៣ | តន្ត្រីសម្រាប់ភាពយន្ត

សិក្ខាសាលានេះ មានគោលបំណងប្រមូលផ្តុំផ្គូផ្គងអ្នកតែងនិពន្ធដែលមានជំនាញវិជ្ជាជីវៈ ដែលមិនធ្លាប់និពន្ធតន្ត្រីសម្រាប់ខ្សែភាពយន្តសោះ ជាមួយនឹងអ្នកដឹកនាំភាពយន្តដែលកំពុងស្វែងរកជំនាញនៅក្នុងដំណាក់កាលក្រោយការផលិតរបស់ខ្លួន អនុញ្ញាតឱ្យអ្នកទាំងសងខាងអាចសហការលើគម្រោងជាក់ស្តែង។ កងចក្រស្ទូឌីយ៉ូមានគោលបំណងត្រៀមអ្នកនិពន្ធវ័យក្មេង ឱ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើតន្ត្រីសម្រាប់ភាពយន្ត ដើម្បីផ្តល់ឱ្យខ្សែភាពយន្តនូវបរិយាកាសតន្ត្រីមួយដែលមានលក្ខណៈពិសេសសមស្របជាមួយចក្ខុវិស័យរបស់អ្នកដឹកនាំរឿង។ ។ សិក្ខាសាលានេះ ត្រូវបានដឹកនាំដោយលោក Pierre-Edouard Dumora និង លោក Jean-Charles Bastion ហើយបានផ្តល់ជាលទ្ធផលនូវបទភ្លេងដើមថ្មីស្រឡាងសម្រាប់ភាពយន្តខ្នាតខ្លីចំនួនបួន។

លោកស្រី Anne Paceo
ការបង្កើតតន្ត្រី

ជាអ្នកវាយស្គរ និងជាអ្នកនិពន្ធតន្ត្រីជនជាតិបារាំងម្នាក់ ​ដែលមានកេរ្តិ៍ឈ្មោះត្រូវបានទទួលស្គាល់សម្រាប់ស្ទីលប្លែកមានលក្ខណៈពិសេសរបស់គាត់ ដែលលាយបញ្ចូលគ្នារវាងចង្វាក់ jazz ប៉ុប អេឡិចត្រូនិក និងតន្ត្រីពិភពលោក។​ គាត់បានអភិវឌ្ឍបង្កើតវិធីសាស្រ្តប្លែកមានតែមួយគត់ក្នុងការបង្កើតតន្ត្រី ដោយលាយបញ្ចូលស្ទីលប្លែកៗផ្សេងគ្នា និងសហការជាមួយសិល្បករមកពីជុំវិញពិភពលោក។ ការងាររបស់លោកស្រី ត្រូវបានលើកសរសើរជាសាធារណៈចំពោះការរួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតនៃតន្ត្រីប្រភេទផ្សេងៗ ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលលេចធ្លោឈានមុខគេក្នុងតន្ត្រីសហសម័យ។

លោក Pierre-Edouard Dumora | តន្ត្រីសម្រាប់ភាពយន្ត

ជាអ្នកតែងនិពន្ធតន្ត្រី និងអ្នករចនាសំឡេង គាត់ចូលចិត្តស្វែងយល់ពីសក្តានុពលរបស់រឿងរ៉ាវពេលវេលាក្នុងការបង្កើតបទពិសោធន៍ដ៏ជ្រាលជ្រៅសម្រាប់អ្នកស្ដាប់ ទៅក្នុងខ្សែភាពយន្ត និងការងារសំឡេងរបស់គាត់។ គាត់បានបញ្ចប់ការសិក្សាពីស្ទូឌីយ៉ូជាតិគ្រប់គ្រងសិល្បៈសហសម័យ Fresnoy Studio National des Arts Contemporains និងជាសមាជិកនៃក្រុមសិល្បៈ I've Seen the Future ការងាររបស់គាត់ត្រូវបានដាក់តាំងបង្ហាញនៅកន្លែងដែលមានកិត្យានុភាពជាច្រើន ដូចជា មជ្ឈមណ្ឌល Pompidou បណ្ណាល័យសិល្បៈភាពយន្តបារាំង (Cinémathèque française) និងព្រឹត្តិការណ៍ជំនួបនានានៅទីក្រុង Arles (Rencontres d'Arles) ។

លោក Jean-Charles Bastion | តន្ត្រីសម្រាប់ភាពយន្ត

ជាអ្នកតែងនិពន្ធបទភ្លេង និងអ្នករចនាសំឡេងដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស គាត់មានភាពល្បីល្បាញសម្រាប់តន្ត្រីភាពយន្តដែលបំផុសអារម្មណ៍ និងសម្រាប់ទេសភាពសំឡេងដ៏ច្នៃប្រឌិតរបស់គាត់។ លោកបានបញ្ចប់ការសិក្សានៅសាលាជាតិជាន់ខ្ពស់នៃវិជ្ជាជីវៈរូបភាព និងសំឡេង (La Fémis) និងជាសហម្ចាស់ Studio Mer/Noir គាត់បានតាត់តែងតន្ត្រីសម្រាប់ខ្សែភាពយន្តល្បីៗដូចជា Tenement (អ្នកស្នងអគារ) White Building (ប៊ូឌីញ ស) និង Années 20 (ឆ្នាំ២០)។ លោក Bastion រួមបញ្ចូលគ្នាយ៉ាងល្អ នូវរចនាប័ទ្មបុរាណ និងសហសម័យ។

លោក Amaury Cretois
រឿងនិទានជាសំឡេង

ជាអ្នកនិពន្ធ និងជាអ្នកបង្កើតស្នាដៃជនជាតិបារាំង គាត់មានជំនាញក្នុងការបង្កើតសៀវភៅជាសំឡេងក្នុងទ្រង់ទ្រាយចម្រុះជាច្រើន ដើម្បីបង្កើនការចាប់អារម្មណ៍ពីសំណាក់សាធារណៈជន។ គាត់ក៏ជាសមាជិកគណៈមេប្រយោគ France Culture Télérama សម្រាប់ផ្នែកអក្សរសាស្រ្ត ភាពយន្ត និងសៀវភៅរឿងឆាករូបភាព។ លោក Amaury បានដឹកនាំសិក្ខាសាលាអក្សរសាស្រ្តជាច្រើន ដែលមានការបំផុសគំនិតពីធម្មជាតិ និងការកាត់តដំឡើងសំឡេង ព្រមទាំងពីការរៀបចំសិក្ខាសាលានានាអំពីការបោះពុម្ពស្នាដៃជាសំឡេងផងដែរ។






អ្នកមានទេពកោសល្យ​កម្ពុជា​ដែលត្រូវ​បាន​ជ្រើសរើស

ហេង ធីតា
ចំណងជើង: អមរា និងភូមិអាថ៌កំបាំង

អមរា ក្មេងស្រីតូចស្រឡាញ់ធម្មជាតិ រស់នៅក្នុងភូមិគ្មានដើមឈើ។ បន្ទាប់ពីព្យាបាលសត្វទន្សាយរបួសក្នុងព្រៃ វាបាននាំនាងទៅរកឃើញភូមិសម្ងាត់ដ៏បៃតង។ ប៉ុន្តែពេលអ្នកភូមិចង់ដឹងបានតាមនាងមក អ្នកចាំថ្នាក់នៃភូមិអាថ៌កំបាំងនេះបាត់បង់។ អមរាត្រូវតែការពារពិភពដែលកំពុងបន្ទាបនេះ។

លីម ដារ៉ា
ចំណងជើង: ភេបងប្អូនទាំងពីរ

នេះគឺជារឿងនិទានប្រជាប្រិយមួយ អំពីប្អូនពីរភេពីរក្បាល ដែលបានឈ្លោះគ្នាអំពីការបែងចែកត្រីមួយក្បាល ដែលពួកគេទាំងពីរបានចាប់រួមគ្នា។ ពួកគេបានស្វែងរកជំនួយពីសត្វឆ្កែព្រៃ ហើយបន្ទាប់មកពីឆ្មាត្រី។ ចុងក្រោយ បងប្អូនភេទាំងពីរមិនទទួលបានអ្វីទេ លើកលែងតែឆ្អឹងត្រីតែប៉ុណ្ណោះ។

សុភាព ថារីណា | ចំណងជើង: ការណែនាំអំពីការចិញ្ចឹមពស់

បេសកកម្មអ្នកគ្រូពេទ្យសត្វចូលទៅក្នុងព្រៃឡង់។ ពស់មួយក្បាលដែលពួកគេជួយសង្គ្រោះបានក្លាយជាមគ្គុទេសកសម្ងាត់របស់ពួកគេ ដឹកនាំពួកគេទៅកន្លែងជ្រកកោនពេលមានព្យុះ បន្ទាប់មកទៅរកសត្វលាក់ខ្លួនក្នុងព្រៃ៖ ដំរីអាស៊ី និងសត្វកម្រដទៃទៀត។

ឡឹក សុភ័ត្រា
ចំណងជើង: សំឡេងអំបុក

រឿងនេះបង្ហាញពីដំណើរនៃការធ្វើអំបុក សម្រាប់ពិធីសំពះព្រះខែអកអំបុក នៅភូមិជនបទមួយក្នុងប្រទេសកម្ពុជា។ ក្មេងប្រុសម្នាក់ក៏បានធ្វើឱ្យបែកក្អម (ឆ្នាំងដីឥដ្ឋ) ដោយចៃដន្យ ដែលជាឧបករណ៍សំខាន់ក្នុងការរៀបចំអំបុក បណ្តាលឱ្យមានការខកខានដ៏ធំមួយ។ តួអង្គក្មេងប្រុសបានព្យាយាមលាក់កំហុសនេះ ប៉ុន្តែចុងក្រោយ គាត់ក៏បានក្លាហានទទួលខុសត្រូវ និងសារភាពអំពីកំហុសរបស់ខ្លួន។

វ៉ាន់ឌី ដេណាសុភាលាភ និង ម៉ៅ សម្បត្តិ
ចំណងជើង: ឆ្មាលឿង

លឿង ឆ្មាអនាថាដែលមានរោមពិសេស និងត្រចៀកភ្លឺ ដែលតែងលាក់ក្រោមអាវភ្លៀងធំ បាត់បង់ជម្រកក្នុងអំឡុងព្យុះ។ ត្រូវបានស្ត្រីចំណាស់មិនព្រមទទួល ហើយក្រោយមកត្រូវក្មេងប្រុសឃោរឃៅធ្វើបាប នាងបានភៀសខ្លួនទៅវាលស្រែ ជួបបុរសចំណាស់ចិត្តល្អម្នាក់កំពុងរាំក្រោមភ្លៀង។ ជាមួយគ្នា ពួកគេរកឃើញសុភមង្គលដោយរៀនទទួលយកខ្លួនឯងដូចដែលពួកគេជា។

សុវណ្ណ ធីតា នីហ្សា និង ព៍រ​ មួយអ៊ី
ចំណងជើង: វេទមន្តគម្ពីរបង្ឃុំំ

អាពយ ព្រះអាទិទេពនៃពន្លឺ កូនរបស់ព្រះអាទិត្យ និងព្រះនាងផ្កាឈូក ទទួលបានភារកិច្ចដំបូង៖ កម្ចាត់មនុស្សអាក្រក់ដ៏ធំ។ ដោយមានព្រះគម្ពីរដែលបិទជិត គាត់ត្រូវបានបញ្ជូនមកកាន់ពិភពមនុស្ស។ ប៉ុន្តែពិភពនេះខុសពីរបស់គាត់ណាស់ ហើយអាពយនឹងត្រូវប្រឈមមុខនឹងឧបសគ្គដោយប្រាជ្ញា និងភាពស្រាវស្រាំង។

ព្រុំ គន្ធារ៉ូ
ចំណងជើង: ព្រះនាងក្នុងសៀវភៅ

សំតែងតែរំខានឪពុកពេលអានដោយសំណួរដដែលៗ។ ឪពុកខឹង បញ្ជូនគាត់ទៅគេង។ នៅពាក់កណ្តាលអធ្រាត្រ ព្រះនាងម្នាក់យកសៀវភៅរបស់សំ ប៉ុន្តែនាងឆ្លើយតែដោយឈ្មោះម្រាមដៃ - តើពួកគេអាចប្រាស្រ័យទាក់ទងគ្នាយ៉ាងដូចម្តេច?


  • សិក្ខាសាលា ទី២ | ការបង្កើតតន្ត្រី 

អេលីហ្សា អេស្ការេ (អាស្ហ)

អ្នកនាង Ash ត្រូវបានគេស្គាល់ថាជា Alisha គឺជាសិល្បការិនីឯករាជ្យម្នាក់ មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដែលបង្កើតតន្ត្រីសម្រាប់ទស្សនិកជនទូទាំងពិភពលោក។ ដោយ​មាន​ការស្រលាញ់ចូលចិត្ត​យ៉ាង​ជ្រាលជ្រៅចំពោះការបញ្ចេញអារម្មណ៍យ៉ាងស្មោះត្រង់ អ្នកនាង Ash បានដាក់​ព្រលឹងអ្នក​នាង​ចូល​ក្នុង​រៀងរាល់ការសម្ដែងនីមួយៗ។ តន្ត្រីរបស់អ្នកនាង មានគោលបំណងចាប់យកពេលវេលាដ៏រំជើបរំជួលធម្មជាតិពិតៗ - បំប្លែងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនាង ឱ្យទៅជាបទចម្រៀងដែលបញ្ចេញសំឡេងជាមួយអ្នកស្ដាប់ទូទាំងពិភពលោក។

រី មុនីបញ្ញា (នីអូ - បញ្ញា)

បញ្ញា ជា​សិល្បករ​រ៉េប​ឯករាជ្យ​មួយ​រូប​ ដែលត្រូវបាន​គេ​ស្គាល់សម្រាប់​ភាព​ពិត​ប្រាកដជាក់ៗ និងភាពជ្រាលជ្រៅផ្នែកអារម្មណ៍របស់គាត់។ គាត់និពន្ធបទលើកទឹកចិត្តផ្ទាល់ខ្លួនរបស់គាត់ ដែលស្វែងយល់ពីប្រធានបទជាសកល ដូចជាការឈឺចាប់ ការខកចិត្ត និងស្នេហា ដែលធ្វើឱ្យគាត់មានកេរ្តិ៍ឈ្មោះនៅលើឆាកតន្ត្រី ជាមួយនឹងការសម្តែងដ៏មានឥទ្ធិពលរបស់គាត់ និងរឿងរ៉ាវដ៏ស្មោះអស់ពីចិត្តរបស់គាត់។


  • សិក្ខាសាលា ទី៣ | តន្ត្រីសម្រាប់ភាពយន្ត 

ភួង ភូរ័ត្ន (ហ្វីណាជី)
Night Ticket Seller

នេត សុពុទ្ធិនិម្មិត (និ)
River Curse

អុិត បញ្ញា | Night Ticket Seller & Rented Room

អ៊ុង វិសុទ្ធធីតា (វីស)
How To Cut a Watermelon




ចតុភាពយន្ដ ជាមួយ Anti-Archive

អានបន្ថែម >>

ចតុក្បាច់រាំ ជាមួយអង្គការសិល្បៈខ្មែរអមតៈ

អានបន្ថែម >>

ចតុរូបភាព ជាមួយ Sipar & Avatar

អានបន្ថែម >>