ទំព័រដើម › គម្រោង «ចតុ» › ចតុ ភាពយន្ដ
"ចតុ" ភាពយន្ដ ជាមួយ Anti-Archive

គម្រោង ចតុ ភាពយន្ត មានគោលបំណងពង្រឹងសមត្ថភាពផ្នែកសរសេរសេណារីយ៉ូ របស់យុវជន យុវនារីកម្ពុជា
ដែលមានបំណងចង់ផលិតភាពយន្តខ្លីដំបូងរបស់ខ្លួន ឬ មានបំណងចង់អភិវឌ្ឍសមត្ថភាពជំនាញសរសេរសេណារីយ៉ូសាច់រឿង។ វគ្គបណ្តុះបណ្តាលមួយរយៈពេលប្រាំថ្ងៃ
ដែលដឹកនាំដោយគ្រូបណ្តុះបណ្តាលដ៏ល្បីលំដាប់អន្តរជាតិ បានធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជួយដល់ពួកគេ
ក្នុងកែលម្អធ្វើឱ្យប្រសើរឡើង និងបង្កើតគម្រោងភាពយន្តខ្នាតខ្លីរបស់ពួកគេ។
ផលិតកម្មភាពយន្ត Anti-Archive ត្រូវបានជ្រើសរើស ដើម្បីដឹកនាំគម្រោងនេះ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ ២០២៥។
គ្រូបណ្តុះបណ្តាល

លោកស្រី Anna Ciennik
មានដើមកំណើតជាជនជាតិប៉ូឡូញ និងបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង លោកស្រី Anna Ciennik បានបញ្ចប់ការសិក្សាពីសាលាភាពយន្ត La Fémis ក្នុងឆ្នាំ២០១០ ផ្នែកផលិតកម្មភាពយន្ត។ ដំបូងឡើយ លោកស្រីជាអ្នកផលិតភាពយន្ត និងអ្នកត្រួតពិនិត្យក្រោយការផលិត លោកស្រីក៏បានអភិវឌ្ឍការងាររបស់ខ្លួនជាទីប្រឹក្សាសេណារីយ៉ូ សម្រាប់មន្ទីរពិសោធន៍អភិវឌ្ឍន៍ជាច្រើន។

លោក Geoffroy Grison
ជាអ្នកនិពន្ធរឿង ទីប្រឹក្សាសាច់រឿង និងអ្នកបកប្រែអ៊ឺរ៉ុប លោក Geoffroy Grison បានសរសេរ និងផលិតខ្សែភាពយន្តខ្នាតវែងជាង១២ នៅមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក អឺរ៉ុបខាងកើត និងនៅប្រទេសបារាំង។ លោកជាទីប្រឹក្សាសម្រាប់មន្ទីរពិសោធន៍ផ្សេងៗ និងវេទិកាអភិវឌ្ឍន៍នានា។

លោក Wim Vanacker
លោកជាសមាជិកនៃគណៈកម្មាធិការជ្រើសរើសនៃការប្រកួតភាពយន្តខ្លាតខ្លីផ្លូវការរបស់មហោស្រពភាពយន្តទីក្រុងCannes ។ ហើយ លោកក៏ជាទីប្រឹក្សាផ្នែកសេណារីយ៉ូ ទីប្រឹក្សាច្នៃប្រឌិត គ្រូបង្ហាត់ និងវាគ្មិន ដែលត្រូវបានអញ្ចើញសម្រាប់សិក្ខាសាលាជាច្រើន មហោស្រពភាពយន្តនានា និងគម្រោងកំពុងអភិវឌ្ឍ។
គម្រោងដែលត្រូវបានជ្រើសរើស
ក្នុងចំណោមគម្រោងចំនួន១៥ ដែលដាក់ជូនដោយសិក្ខាកាមទាំង ១៩ នាក់ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងភាពយន្តខ្លាតខ្លីចំនួន៥ ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យអន្តរជាតិ ដែលមានសមាសភាពថ្នាក់ដឹកនាំក្នុងឧស្សាហកម្មភាពយន្ត និងវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍៖
- លោកស្រី Cattleya Paosrijeroen, ផលិតករភាពយន្ត និងជាសហស្ថាបនិកនៃផលិតកម្ម 185 Films ដែលជាក្រុមហ៊ុនភាពយន្តឯករាជ្យមានមូលដ្ឋាននៅទីក្រុងបាងកក។
- លោក ជុំ សុធា អ្នកដឹកនាំរឿងកម្ពុជា
- លោកស្រី Linh Duong អ្នកដឹកនាំរឿងវៀតណាម
- លោក Makbul Mubarak អ្នកដឹកនំារឿងឥណ្ឌូនេស៊ី និងជាអ្នកសរសេរសេណារីយ៉ូរឿង
- លោកស្រី Fanny Pagès នាយិការស្តីទី និងជាអនុព័ន្ធវប្បធម៌នៃវិទ្យាស្ថានបារាំងកម្ពុជា
អ្នកចូលរួមនានា ដែលគម្រោងត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យ នឹងទទួលបានជំនួយថវិកា ចន្លោះពី ៥០០០ ដុល្លារ ដល់ ១០០០០ដុល្លារ ក្នុងម្នាក់ៗ
ដើម្បីអាចឱ្យពួកគេឈានទៅដល់ដំណាក់កាលផលិតភាពយន្ត។ បន្ថែមពីលើជំនួយថវិកានេះ ពួកគេនឹងទទួលបានការជួយណែនាំ និងតាមដានត្រួតពិនិត្យ
ពីក្រុមការងាររបស់ផលិតកម្មភាពយន្ត Anti-Archive ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបំប្លែងសេណារីយ៉ូរបស់ពួកគេ ឱ្យទៅជាភាពយន្តខ្នាតខ្លី
នៅខែកក្កដា ឆ្នាំ២០២៥នេះ។

Flower Bloom in the Sky | ផ្ការីកលើមេឃ
WRITER AND DIRECTOR
Sou Monysak | ស៊ូ មុនីស័ក

How to Cut a Watermelon | ឳឡឹកទុំ
WRITER AND DIRECTOR
Soksan Roza | សុខសាន្ត រ៉ូហ្សា

I Wish I Could Float on Water | ស្រាល
WRITER AND DIRECTOR
Thong Senghorng (Mio) | ថុង សេងហ័ង (មីអូ)

Rented Room | បន្ទប់ជួល
WRITER AND DIRECTOR
Phorn Sophanith | ភ័ណ សុផានិត

The Ba Phnum Incident | ឧបទ្ទវហេតុបាភ្នំ
WRITER AND DIRECTOR
Seng Savunthara | សេង សាវុន្ថារា