ទំព័រដើម › សកម្មភាពវប្បធម៌ › តើមានអ្វីថ្មី › សន្និសីទ › វដ្តសកម្មភាព តាមស្មារតីរបស់លោកស្រី Olympe de Gouges
វដ្តសកម្មភាព តាមស្មារតីរបស់លោកស្រី Olympe de Gouges
ស្ត្រីកាន់អំណាច និងស្ត្រីធ្វើសកម្មភាព ៖ ការពិចារណាពីតួនាទីរបស់ស្ត្រីនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ
ឆ្នាំ ២០២៥ គឺជាការរំលឹកខួបលើកទី៨០ នៃការបោះឆ្នោតស្ត្រីលើកដំបូងនៅក្នុងប្រទេសបារាំងដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ១៩៤៥។ ដើម្បីរំលឹកដល់អ្នកតស៊ូស្ត្រី លោកស្រី Olympe de Gouges ដែលជាអ្នកត្រួសត្រាយផ្លូវនៃសិទ្ធិស្ត្រី វដ្តនេះនឹងអបអរប្រារព្ធចំពោះប្រវត្តិស្ត្រីដ៏អស្ចារ្យនៅចំនុចប្រសព្វនៃវិទ្យាសាស្រ្ត សិល្បៈ និងការចូលរួមតស៊ូក្នុងនាមជាពលរដ្ឋ។ ស្ត្រីបីរូប ដែលមានសំឡេងពិសេសៗ នឹងចែករំលែកទស្សនៈវិស័យរបស់ពួកគេអំពីពិភពលោក មុខរបររបស់ពួកគេ ភាពច្នៃប្រឌិត និងការតស៊ូរបស់ពួកគេ។
លោកស្រី Claudie Haigneré - អ្នកវិទ្យាសាស្ត្រ និងអវកាសយានិក
វេទិកាតុមូលនៅវិទ្យាស្ថានបារាំង| ថ្ងៃចន្ទ ទី២៩ ខែកញ្ញា វេលាម៉ោង ៦ល្ងាច។
ស្ត្រីជនជាតិបារាំងដំបូងគេនៅក្នុងលំហអាកាស លោកស្រី Claudie Haigneré បានរុញច្រានព្រំដែននៃអាការស និងចំណេះដឹង។ ជាគ្រូពេទ្យ ជាអ្នកស្រាវជ្រាវស្ត្រី
និងជាអតីតរដ្ឋមន្ត្រី លោកស្រីជាតំណាងនៃការសន្ទនាតែមួយ រវាងការរុករកស្វែងយល់ ចំណេះដឹង និងការផ្ទេរបន្ត។
លោកស្រី Marion Rampal - តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេង
ការប្រគុំតន្ត្រីនៅសណ្ឋាគារ Raffles | ថ្ងៃពុធ ទី១៥ ខែតុលា ម៉ោង ៨យប់
ជាសំឡេងសេរីនៅលើឆាកតន្ត្រី លោកស្រី Marion Rampal ស្វែងយល់ពីទំនាក់ទំនងរវាងតន្ត្រី jazz កំណាព្យ តន្ត្រីពេញនិយម និងការចងចាំ។
លោកស្រីបង្កើតសកលលោកដ៏រសើបមួយ ដែលភាពផ្ទាល់ខ្លួនជួបប្រទះនឹងនយោបាយ។
លោកស្រី Dalila Belaza - អ្នកច្នៃក្បាច់រាំនិងអ្នកសម្តែង
របាំសហសម័យ | ការសម្តែងនៅថ្ងៃសុក្រ ទី២៤ ខែតុលា
តាមរយៈចលនា លោកស្រី ដាលីឡា បេឡាហ្សា សួរអំពីអត្តសញ្ញាណ បេតិកភណ្ឌ ពិសិដ្ឋ និងភាពមើលមិនឃើញ។ ការងារច្នៃក្បាច់រាំរបស់គាត់
គឺជាការស្វែងរកឥតឈប់ឈរនូវភាសាកាយវិការមួយ ដែលមានទាំងភាពស្រស់ស្អាត និងអនុភាព។
វដ្ដនៃការជួបប្រសព្វគ្នារវាងវិទ្យាសាស្ត្រ សិល្បៈ និងសង្គម ដែលដឹកនាំដោយពាក្យសម្ដី បទពិសោធន៍ និងអំណាចនៃមនុស្សស្រី។
វេទិកាតុមូលនេះ គឺជាផ្នែកមួយនៃវដ្ដសកម្មភាពតាមស្មារតីរបស់លោកស្រី Olympe de Gouges ៖ ស្ត្រីកាន់អំណាច ស្ត្រីធ្វើសកម្មភាព
គាំទ្រដោយវិទ្យាស្ថានបារាំងនៃប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌនៃកម្មវិធី la Nuit des Idées 2025
ដែលជាព្រឹត្តិការណ៍វប្បធម៌ពិភពលោកដែលរៀបចំដោយវិទ្យាស្ថានបារាំងលើប្រធានបទ « Pouvoir agir » (អំណាចដើម្បីធ្វើសកម្មភាព)
ដោយគោរពអញ្ជើញឲ្យពិចារណាលើពីសមត្ថភាពក្នុងការផ្លាស់ប្តូរពិភពលោក និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
វដ្តសកម្មភាពតស៊ូរបស់ស្ត្រី តាមស្មារតីរបស់លោកស្រី Olympe de Gouges អ្នកតស៊ូដើម្បីសិទ្ធិស្ត្រីដ៏ល្បីល្បាយរបស់ប្រទេសបារាំង - ស្ត្រីកាន់អំណាច
និងស្ត្រីធ្វើសកម្មភាព ៖ ការពិចារណាពីតួនាទីរបស់ស្ត្រីនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ