ទំព័រដើម › សកម្មភាពវប្បធម៌ › តើមានអ្វីថ្មី › ទស្សនិយភាព › Reamker
របាំបុរាណ រាមកេរ្តិ៍ : "ការចាប់ពង្រត់នាងសីតា"
របាំបុរាណ រាមកេរ្តិ៍ // "ការចាប់ពង្រត់នាងសីតា", សម្ដែងដោយសិស្សានុសិស្សនៃសាលារបាំនរោត្ដម បុប្ផាទេវី
ព្រះអង្គម្ចាស់ព្រះរាម អមដំណើរដោយព្រះមហេសី នាងសីតា និងព្រះអនុជរបស់ព្រះអង្គ ចាកចេញពីក្រុងព្ធយុធ្យា។ នៅក្នុងព្រៃដន្ទកា ស្ដេចយក្សក្រុងរាពណ៍
ឃើញហើយក៏លង់ស្នេហ៍នាងសេតាដ៏ស្រស់ស្អាតភ្លាម។ បន្ទាប់មក គាត់បានស្រមៃរកមើលពីឧបាយកលជាច្រើន ដើម្បីបំបែកព្រះនាង
ហើយចាប់ព្រះនាងចេញពីវាំងនៅនគរលង្កា។ ព្រះរាម ដោយមានជំនួយពីមេទ័ព ហនុមានដ៏អង់អាច លើកទ័ពមកសាងសង់ស្ពាន ទៅដល់កោះលង្កា។ ពួកគេចូលទៅក្នុងវាំងរបស់យក្ស
ហើយចាប់ផ្តើមសង្គ្រាមដែលបញ្ចប់ដោយជ័យជម្នះរបស់ព្រះរាមលើក្រុងរាពណ៍។ នាងសីតា បានរួចពីការក្តាប់របស់យក្ស
ព្រះនាងបានអង្វរសុំការអភ័យទោសពីស្វាមី ហើយត្រូវបញ្ជាក់ពីភាពស្មោះត្រង់ដ៏ឥតខ្ចោះរបស់នាង
និងសេចក្ដីស្រឡាញ់មិនចេះរីងស្ងួតរបស់នាងចំពោះស្វាមីដោយត្រូវឆ្លងកាត់គ្រោះភ្លើងក្ដៅក្រហាយ។ ត្រលប់មកក្រុងព្ធយុធ្យាវិញ
ប្តីប្រពន្ធអង្គនេះ ត្រូវបានស្វាគមន៍ជាអធិបតេយ្យភាព។
ក្នុងទីលាននៃវិទ្យាស្ថាន
១០ ដុល្លារ ក្នុងម្នាក់ / ៥ ដុល្លារ សម្រាប់សិស្ស និងអ្នកដែលមានអាយុក្រោម ១៨ឆ្នាំ
រឿងរាមកេរ្ដិ៍សម្ដែងដោយសិស្សានុសិស្សនៃសាលារបាំនរោត្ដម បុប្ផាទេវី (ដែលដឹកនាំសម្ដែងដោយព្រះអង្គម្ចាស់ សុីសុវត្ថិ តេស្សូ និង អ្នកគ្រូ ឌុក សុីថា)
និងចូលរួមជាមួយក្រុមភ្លេង ពិណពាទ្យ។
ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ
ចាប់ពីម៉ោង ៧យប់
ថ្ងៃសុក្រ ទី១៣ ខែធ្នូ
ចាប់ពីម៉ោង ៧យប់