ទំព័រដើម › ថ្នាក់ភាសាបារាំង › ការប្រឡង និងវិញ្ញាបនប័ត្រ › ការប្រឡងDELFJunior
សញ្ញាប័ត្រភាសាបារាំង: DELF សម្រាប់វ័យជំទង់
DELF JUNIOR សម្រាប់ អាយុពី១២ ដល់១៧ឆ្នាំ –ព័ត៌មានចាំបាច់សម្រាប់ឆ្នាំ២០២៥
តម្លៃនិងសម័យប្រលង
|
បញ្ជាក់ ! តម្លៃបន្ថែម5ដុល្លារនឹងអនុវត្តចំពោះរាល់ការចុះយឺតយ៉ាវ។
ចេញលទ្ធផលពីរសប្តាហ៍ក្រោយការប្រលង។
រឿងដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងការប្រលងសញ្ញាប័ត្រDELF
សម្រាប់ក្មេង អាយុពី ១២ដល់១៧ឆ្នាំ! ចាប់ពីកម្រិត A1 ដល់ B2!
កូនលោកអ្នកក្នុងវ័យជំទង់ដែលរៀននៅអនុ/វិទ្យាល័យ សញ្ញាប័ត្រDELFយុវវ័យ ផ្តល់សុពលភាពកម្រិតភាសាបារាំង និងធានានូវភាពជោគជ័យលើគម្រោងសិក្សាអនាគត
របស់គាត់។
មានតម្លៃដូចគ្នានឹងDELFទូទៅផងដែរ សញ្ញាប័ត្រDELFយុវវ័យ មានសុពលភាពពេញមួយជីវិត និងត្រូវបានទទួលស្គាល់ដោយសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំងនៅទូទាំងពិភពលោក។ ជាឱកាសមួយដែលកូនៗលោកអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ និងអាចជំរុញឱ្យ ពួកគេបន្តការសិក្សា។
ខ្លឹមសារវិញ្ញាសារគឺសមស្របនឹងជីវិតយុវវ័យ ហើយក៏ពាក់ព័ន្ធតែនឹងផលប្រយោជន៏របស់យុវជន។ ប្រធានបទទាំងអស់និយាយអំពីបរិបទគ្រួសារ មិត្តភក្តិ ការកម្សាន្ត
សាលារៀនជាដើម។
រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤
រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤
ការផ្តល់ពិន្ទុ ៖
- វិញ្ញាសានីមួយៗមាន 25ពិន្ទុរដើម្បីប្រលងជាប់ត្រូវមាន
- មធ្យមភាគយ៉ាងតិច 50/100ហើយវិញ្ញាសារនីមួយៗត្រូវមានពិន្ទុរទៀបបំផុត5/25
- ក្នងករណីវិញ្ញាសារណាមួយ បេក្ខជនទទួលបានពិន្ទុក្រោម5/25 ត្រូវធ្លាក់ជាស្វ័យប្រវត្តិ។
តើសមត្ថភាពណាខ្លះដែលត្រូវរំពឹង ដើម្បីប្រលងDELFយុវវ័យជាប់?
សម្រាប់ខ្លឹមសារបន្ថែមអំពីការប្រលង
សូមចូលមើលគេហទំព័រ France
Education International.
តើគួរធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យក្នុងការប្រលងDELF យុវវ័យ?
- បានរៀនថ្នាក់ភាសាបារាំងទូទៅរបស់យើង មានន័យស្មើនឹងការត្រៀមដ៏ល្អគ្រប់ប្រភេទវិញ្ញាសារDELFយុវវ័យទាំងអស់។
-
ចុះឈ្មោះថ្នាក់ "Ma Prépa DELF" មានពីកម្រិតB1 និង B2 សម្រាប់ DELFយុវវ័យ.
ព័ត៌មានបន្ថែម >>
-
ចូលរៀនថ្នាក់ពិសេស និង
ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
-
សិក្សាស្រាវជាវឯកសារត្រៀមប្រលងDELFយុវវ័យ នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន
: ឥតគិតថ្លៃសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថាន។
- ចូលអានគេហទំព័រផ្លូវការរសបស់ស្ថាប័នDELFយុវវ័យ: France Éducation International។
- ស្រាវជ្រាវប្រភពឯកសារអនឡាញផ្សេងៗ : TV5 Monde ; Radio France Internationale
ព័ត៌មានបន្ថែម សូមទាក់ទង certifications@ifcambodge.com