កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រDelf Prim

សញ្ញាប័ត្រភាសាបារាំងៈDELF កុមារ

DELF PRIM សម្រាប់កុមារអាយុពី ៦ដល់១០ ឆ្នាំ - ព័ត៌មានសំខាន់ៗឆ្នាំ២០២៥

តម្លៃនិងសម័យប្រលង 


តម្លៃ :

  • DELF Prim A1.1 et A1 : 40 ដុល្លារ
  • DELF Prim A2 : 50 ដុល្លារ

កាលបរិច្ឆេទ ប្រលង :

  • 12-14 មិថុនា
    ចុះឈ្មោះ  : ពី28មេសា ដល់ 09​ឧសភា
    មណ្ឌលប្រលង : នៅវិទ្យាល័យ René Descartes​(LFRD)
    & EFI (Ecole français Internationale)


បញ្ជាក់ ! តម្លៃបន្ថែម5ដុល្លារនឹងអនុវត្តចំពោះរាល់ការចុះយឺតយ៉ាវ។
ចេញលទ្ធផលពីរសប្តាហ៍ក្រោយការប្រលង


រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤

សញ្ញាប័ត្រភាសាបារាំងដំបូងសម្រាប់កុមារ ពីអាយុ ៦ដល់១០ឆ្នាំ!

ជាឱកាសដើម្បីបង្ហាញកុមារនូវសមត្ថភាពភាសាបារាំងនិងជារង្វាន់​សម្រាប់ការងាររបស់ពួកគេ លើសពីនេះទៀត គឺជួយអភិវឌ្ឍ លើកទឹកចិត្តនិងធានាឱ្យពួកគេចង់បន្តការសិក្សា។ សញ្ញាប័ត្រនេះមានតម្លៃអស់មួយជីវិត សញ្ញាប័ត្រដំបូងA1.1, A1 A2 នេះអមដំណ់ើរកុមារកំឡុងដំណើរការសិក្សា ហើយក៏ត្រូវបានទទួលស្គាល់ដោយគ្រឹះស្ថានសិក្សានិងសកលវិទ្យាល័យជាច្រើននាពេលអនាគត។ 

ការប្រលងដំណើរការយ៉ាងដូចម្តេច?

កូនលោកអ្នកអង្គុយប្រលងប្រកបដោយទំនុកចិត្ត។ វិញ្ញាសារប្រលងDELF Prim គឺផ្អែកលើមូលដ្ឋាន វាយតម្លៃជាវិជ្ជមាន ការគាំពារផ្នែកភាសាអ្នកជំនាញគំនូរសៀវភៅពិសេសសម្រាប់ កុមារ។ ប្រធានបទវិញ្ញាសារប្រលងមានពាក់ព័ន្ធនឹងបរិបទសាមញ្ញ ដូចជា គ្រួសារ សាលារៀន ឬ ការកម្សាន្តជាដើម។

រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤


ការផ្តល់ពិន្ទុ ៖

  • វិញ្ញាសានីមួយៗមាន 25ពិន្ទុរដើម្បីប្រលងជាប់ត្រូវមាន
  • មធ្យមភាគយ៉ាងតិច 50/100ហើយវិញ្ញាសារនីមួយៗត្រូវមានពិន្ទុរទៀបបំផុត5/25
  • ក្នងករណីវិញ្ញាសារណាមួយ បេក្ខជនទទួលបានពិន្ទុក្រោម5/25 ត្រូវធ្លាក់ជាស្វ័យប្រវត្តិ។

DELF A1.1 Prim :

  • សមត្ថភាព អាន : 15 នាទី
  • សមត្ថភាព សរសេរ : 15 នាទី
  • សមត្ថភាព ស្ដាប់ : 15 នាទី
  • សមត្ថភាព និយាយ : 15 នាទី (មិនមានត្រៀមឡើយ)

DELF A1 Prim :

  • សមត្ថភាព អាន : 30 នាទី
  • សមត្ថភាព សរសេរ : 30 នាទី
  • សមត្ថភាព ស្ដាប់ : 20 នាទី
  • សមត្ថភាព និយាយ : 5 ទៅ 7 នាទី (មិនមានត្រៀមឡើយ)

DELF A2 Prim :

  • សមត្ថភាព អាន : 30 នាទី
  • សមត្ថភាព សរសេរ : 45 នាទី
  • សមត្ថភាព ស្ដាប់ : 25 នាទី
  • សមត្ថភាព និយាយ : 6 ទៅ 8 នាទី (មិនមានត្រៀមឡើយ)


សំខាន់ !! ក្នងករណីវិញ្ញាសារណាមួយ បេក្ខជនទទួលបានពិន្ទុរក្រោម5/25 ត្រូវធ្លាក់ជាស្វ័យប្រវត្តិ។

តើសមត្ថភាពណាខ្លះដែលត្រូវរំពឹង ដើម្បីប្រលងDELF​ Prim ជាប់?

សម្រាប់ខ្លឹមសារបន្ថែមអំពីការប្រលង សូមចូលមើលគេហទំព័រ France Education International.




តើគួរធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យក្នុងការប្រលងDELF Prim?

  • បានរៀនថ្នាក់ភាសាបារាំងទូទៅរបស់យើង មានន័យស្មើនឹងការត្រៀមដ៏ល្អគ្រប់ប្រភេទវិញ្ញាសារDELF Prim ទាំងអស់។
  • ចូលរៀនថ្នាក់ពិសេស និង ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
  • សិក្សាស្រាវជាវឯកសារត្រៀមប្រលងDELFយុវវ័យ នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន : ឥតគិតថ្លៃសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថាន។
  • ចូលអានគេហទំព័រផ្លូវការរសបស់ស្ថាប័នDELFយុវវ័យ France Éducation International


ព័ត៌មានបន្ថែម សូមទាក់ទង certifications@ifcambodge.com