កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ឱកាសការងារ - ការផ្តល់សេវាកម្ម
ប្រភេទការងារ ៖ អ្នកផ្តល់សេវាផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយ​ សម្រាប់មជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC)

ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥

វិទ្យាស្ថានបារាំង​នៅ​កម្ពុជា (IFC) កំពុងស្វែងរកអ្នកផ្តល់សេវាផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយដែល​មាន​បទ​ពិសោធន៍ ដើម្បីដឹកនាំ​ និងអភិវឌ្ឍយុទ្ធសាស្ត្រឌីជីថលនៃមជ្ឈមណ្ឌលភាសារបស់ខ្លួន។ ក្រោមការត្រួតពិនិត្យរបស់នាយិកាផ្នែក​សិក្សា និង​ដោយ​មាន​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធាន​​ផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយរបស់ IFC អ្នក​ផ្តល់​សេវា​នឹង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពីសក្ដានុពល​នៃ​ការ​សិក្សា​ភាសានៅវិទ្យាស្ថាន​បារាំង ដល់អ្នក​សិក្សាគ្រប់​ស្រទាប់។

. ប្រភេទ​កិច្ចសន្យា

  • បេក្ខជន​ដែលត្រូវ​បានជ្រើសរើសនឹងបម្រើ​ការ​ក្នុង​នាមជាអ្នកផ្តល់សេវាឯករាជ្យ។
  • អ្នក​​ផ្ដល់​សេវាមិន​ស្ថិត​ក្រោម​ឋានានុក្រម​ណាមួយ ឬក្រោម​កិច្ចសន្យា​ជា​បុគ្គលិក​ក្របខណ្ឌ័ឡើយ។  
  • អ្នកផ្តល់សេវាត្រូវ​ទទួលខុសត្រូវទាំងស្រុងចំពោះកាតព្វកិច្ចពន្ធដារ និងសន្តិសុខសង្គម គ្រឿងបរិក្ខាររបស់ខ្លួន ការរៀបចំបែង​ចែកការងារ​ និងបុគ្គលិករបស់ខ្លួន​បើមាន។
  • អ្នកផ្តល់សេវា និង បុគ្គលិករបស់ខ្លួន (បើមាន) ត្រូវមានប័ណ្ណការងារ និង​​ទិដ្ឋាការដែលមានសុពលភាព និង​ដែលអនុលោមតាមច្បាប់ជាធរមាន។ ពួកគេសន្យា​ផ្តល់តាមការស្នើសុំនូវ​រាល់​ឯកសារ​​ខាង​លើ​​ដែលត្រូវ​​មាន​សុពលភាព​ចាប់​តាំងពីមុនពេលចាប់ផ្តើម និង​កំឡុង​ពេល​​ផ្ដល់​​សេវាកម្ម។

. បេសកកម្ម និងទំនួលខុសត្រូវ

អ្នកផ្តល់សេវាទទួលបន្ទុក​ចំពោះយុទ្ធសាស្ត្រឌីជីថលរហូតដល់ការ​ដាក់​ឲ្យ​អនុវត្តជាក់​ស្ដែង​​ ដោយមានទំនួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម៖

  • ធ្វើការ​វាយតម្លៃទាំង​ស្រុងលើ​មធ្យោបាយ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថលបច្ចុប្បន្ន ដែល​កំពុង​អនុវត្ត​ជាក់​ស្ដែង​នៅ​​មជ្ឈមណ្ឌល​​ភាសា។
  • កំណត់ចំណុចខ្លាំង ចំណុច​ដែល​គួរ​កែលម្អ និងឱកាសអភិវឌ្ឍន៍ សំដៅ​ធ្វើ​ឲ្យ​​មជ្ឈមណ្ឌល​ភាសាមាន​ភាព​​មើល​ឃើញ​កាន់​តែ​ទូលំទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។
  • កំណត់យុទ្ធសាស្ត្រឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បី៖
    a. ទាក់ទាញអ្នកសិក្សាថ្មីៗ
    b. ជម្រុញ​ឲ្យ​មាន​ការចូល​រួមពី​សហគមន៍អ្នកសិក្សាដែលមានស្រាប់
    c. លើក​តម្លៃការផ្តល់ជូនពិសេស​នៃ​វគ្គសិក្សានីមួយៗ
  • ស្វែក​រក​​ ដៃគូពាក់ព័ន្ធ ដើម្បីពង្រីកលទ្ធភាពនៃយុទ្ធនាការ​នៃ​ការ​ផ្ដល់​ជូនពិសេស

ការបង្កើតមាតិកា និងសម្រប​សម្រួល​កម្មវិធី

  • គ្រប់គ្រង និងសម្រប​សម្រួលលើ​បណ្តាញសង្គមរបស់មជ្ឈមណ្ឌលភាសាជារៀងរាល់ថ្ងៃ (Facebook, Instagram);
  • បង្កើត និងចែកចាយមាតិកាដែលទាក់ទាញ (អត្ថបទ រូបភាព វីដេអូ) ឲ្យ​​ស្រប​ទៅនឹងវេទិកានីមួយៗ។
  • រៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍ (តាមអ៊ីនធឺណិត ឬដោយផ្ទាល់) ក្នុងគោលបំណងពង្រឹងសហគមន៍ និងពង្រឹងកេរ្តិ៍ឈ្មោះរបស់មជ្ឈមណ្ឌល។

ការវិភាគ

  • តាម​ដាន​ និងវិភាគដំណើរ​ការ​សកម្មភាពដែលបានអនុវត្ត (សូចនាករ មតិប្រតិកម្ម អន្តរកម្ម-ល-)។
  • លើក​សំណើកែសម្រួលយុទ្ធសាស្ត្រដោយផ្អែកលើទិន្នន័យដែលប្រមូលបាន។
  • រៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍ (តាមអ៊ីនធឺណិត ឬដោយផ្ទាល់) ក្នុងគោលបំណងពង្រឹងសហគមន៍ និងពង្រឹងកេរ្តិ៍ឈ្មោះរបស់មជ្ឈមណ្ឌល។

៣. ប្រវត្តិរូប និងជំនាញបច្ចេកទេសសំខាន់ៗ

បទពិសោធន៍ដែលចង់បាន

  • ធ្លាប់​មាន​បទពិសោធន៍នៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ ឬក្នុង​គម្រោងឌីជីថល។
  • ប្រសិន​មាន​បទពិសោធន៍ជាក់លាក់ក្នុងការលើកកម្ពស់សេវាអប់រំ ឬវប្បធម៌ រឹត​តែ​ប្រសើរ។

ជំនាញ បច្ចេកទេស

  • ជំនាញគ្រប់​គ្រង​បណ្តាញសង្គម និងវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ( TikTok , Facebook Ads , Instagram, LinkedIn -ល-)។
  • ចំណេះដឹងអំពីបច្ចេកទេសទីផ្សារឌីជីថល (SEO/SEA, Google Ads និងការវិភាគការអនុវត្តសកម្មភាព)។
  • ជំនាញសរសេរ៖ ភាសាខ្មែរ និងអង់គ្លេសបាន​យ៉ាង​ស្ទាត់ជំនាញ សម្រាប់បង្កើតខ្លឹមសារទាក់ទាញ។ បើអាច​ប្រើប្រាស់​​ភាសាបារាំងថែម​ទៀត រឹត​តែប្រសើរ​ ។
  • ជំនាញផ្នែកកម្មវិធីរចនាក្រាហ្វិក (ឧ. Canva ជាដើម) សម្រាប់ការផលិតផ្ទាំង​មាតិកា។
  • បទពិសោធន៍ក្នុងការកាត់ត​វីដេអូខ្លីៗ និងមាន​ភាព​រស់រវើក​។

៤. រយៈពេល និងទីកន្លែងធ្វើការ

  • កិច្ចសន្យាផ្ដល់​សេវាកម្ម សម្រាប់រយៈពេល 3 ខែ និងអាចបន្តបាន អាស្រ័យលើលទ្ធផលអនុវត្តជាក់​ស្ដែង។
  • ទីតាំង៖ នៅភ្នំពេញ ដោយធ្វើ​នៅនឹងកន្លែង តាមកាលវិភាគរបស់វិទ្យាស្ថាន និង​​ពេល​​ខ្លះ​អាច​តម្រូវ​ឲ្យ​ធ្វើ​ការ​​ពីចម្ងាយ។

៥. លក្ខខណ្ឌហិរញ្ញវត្ថុ និងការ​ចេញ​វិក្កយបត្រ

  • កញ្ចប់ប្រចាំខែ (ត្រូវបានបញ្ជាក់នៅក្នុងប្រកាស); អត្រាថេរ និងមិនអាចកែប្រែបានក្នុងអំឡុងពេលបំពេញការងារ។
  • ចេញ​វិក្កយបត្រប្រចាំខែ ដោយ​មាន​ការត្រួត​ពិនិត្យ​ និងឯកភាព។ វិក្កយបត្រត្រូវ​មាន​លក្ខណៈ​អនុលោម​តាម​ច្បាប់​។
  • កាលបរិច្ឆេទទូទាត់ប្រាក់៖ ៣០ថ្ងៃចុងខែបន្ទាប់ពីទទួលបានវិក្កយបត្រ និងមាន​ការ​ឯកភាព។
  • អ្នកផ្តល់សេវាធានាអះអាង​ថាបាន​បំពេញ​លក្ខខណ្ឌ​តាមបទប្បញ្ញត្តិពន្ធដារនិង​សេវា​សន្តិសុខ​សង្គម ដែលអនុវត្ត​ ក្នុង​ប្រទេសកម្ពុជា។ ពន្ធណាមួយដែលតម្រូវដោយច្បាប់នឹងត្រូវបានអនុវត្តប្រសិនបើមាន។

៦. សំនុំ​ឯកសារសម្រាប់​ដាក់​ពាក្យ

  • លិខិតបង្ហាញ​ពី​​​ចេតនានៃការ​ដាក់ពាក្យ + បង្ហាញ​ពីវិធីសាស្រ្ត (ការរៀបចំ  ឧបករណ៍ ប្រតិទិន បទពិសោធន៍-ល-)។
  • កម្រង​ប្រវត្តិរូប​ (តំណភ្ជាប់ / គំរូ) (ប្រសិនបើមាន)។
  • សំណើហិរញ្ញវត្ថុលម្អិត។
  • លិខិត​​បញ្ជាក់​ពីកា​រចុះបញ្ជីឈ្មោះជាអ្នកផ្តល់សេវា (ប្រសិនបើមាន)។


របៀប​​ដាក់ពាក្យ         

  • ស្ថានភាពរដ្ឋបាល៖ ការផ្តល់សេវា (ដោយ​ចេញ​វិក្កយបត្រ)។
  • ថ្ងៃ​ផុតកំណត់ទទួល​ពាក្យ​៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
  • ផ្ញើសំណុំ​ឯកសារ​តាមរយៈអ៊ីមែលទៅ៖ nicolas.dumont@ifcambodge.com – ដោយ​បញ្ជាក់​ក្នុង​កម្ម​វត្ថុ៖ AO Communication and social networks provider – IFC Language Center
  • សំណុំ​ឯកសារ​របស់​បេក្ខភាព​ដែល​មិនពេញលេញ ឬយឺតយ៉ាវ​ នឹងមិនត្រូវបានយក​មក​ពិនិត្យ​ឡើយ។