ទំព័រដើម › បណ្ណាល័យ › ពិព័រណ៍សៀវភៅកម្ពុជា
ពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៥
វិទ្យាស្ថាននឹងមានវត្តមាននៅក្នុងពិព័រណ៍សៀវភៅកម្ពុជា!
ពិព័រណ៍សៀវភៅកម្ពុជា បានវិលត្រឡប់មកវិញហើយក្នុងឆ្នាំនេះគម្រប់ខួបលើកទី ១២! ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះសម្រាប់អ្នកស្រឡាញ់សៀវភៅទាំងអស់នឹងត្រូវប្រារព្ធឡើងនៅឆ្នាំនេះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ នៅកោះពេជ្រ។ ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ការអាន គាំទ្រអ្នកនិពន្ធក្នុងស្រុក និងផ្តល់ជូននូវជម្រើសសៀវភៅជាច្រើនជាភាសាខ្មែរ និងភាសាផ្សេងៗទៀត ដោយលើកទឹកចិត្តយុវជនកម្ពុជាឱ្យអានសម្រាប់ការអភិវឌ្ឍខ្លួនឯង និងជាតិ។
សូមស្វែងរកយើងខ្ញុំនៅស្តង់ A១២៦ និង A១២៧ !
ចូលរៀនដោយឥតគិតថ្លៃ។
កម្មវិធីនៅស្តង់ IFC ក្នុងអំឡុងពេលពិព័រណ៍៖
ជារៀងរាល់ថ្ងៃ ពេញមួយថ្ងៃ៖
-
សិក្ខាសាលាសម្រាប់កុមារ "សៀវភៅគំនូរជីវចល "Le Petit Prince និង Le Petit Nicolas"
លាបពណ៌គំនូររបស់អ្នក ថតរូបវាជាមួយកម្មវិធី BlinkBook ហើយ… វេទមន្ត! គំនូរនេះមានចលនាដូចមានជីវិតនៅចំពោះមុខអ្នក ហើយប្រាប់អ្នកពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ អាចចូលរួមបានចាប់ពីអាយុពី ៣ ដល់ ១០ ឆ្នាំ។ -
សិក្ខាសាលាមជ្ឈមណ្ឌលភាសា៖ "ភាសាបារាំងប្រចាំថ្ងៃ"
ឃ្លាភាសាបារាំងសម្រាប់ជីវិតប្រចាំថ្ងៃ ដើម្បីចែកចាយជាមួយលេខកូដ QR ដែលផ្តល់នូវសិទ្ធិចូលស្ដាប់សំឡេង។ ទោះបីជាអ្នកមិនចេះនិយាយភាសាបារាំងក៏ដោយ អ្នកអាចចាប់ផ្តើមជាមួយឃ្លាសាមញ្ញទាំងនេះបានដែរ! -
សិក្ខាសាលាមជ្ឈមណ្ឌលភាសា៖ "វប្បធម៌ និងភាសាបារាំង"
គូរកាតមួយ ហើយឆ្លើយសំណួរចំណេះដឹងទូទៅអំពីប្រទេសបារាំង និងភាសាបារាំង។ សាកល្បងចំណេះដឹងរបស់អ្នកអំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ប្រពៃណី ក៏ដូចជាវាក្យសព្ទ និងកន្សោមភាសាបារាំង។ ល្បែងសាមញ្ញ និងសប្បាយមួយដើម្បីរៀន ពិនិត្យ និងស្វែងយល់ពីភាពសម្បូរបែបនៃភាសាបារាំង! -
សិក្ខាសាលាមជ្ឈមណ្ឌលភាសា៖ "សរសេរតាមអាន"
ជ្រើសរើសប្រធានបទមួយពីសុបិន ធម្មជាតិ មិត្តភាព ឬការអាន បន្ទាប់មកស្តាប់ការអានតាមសំឡេងខ្លីៗងាយៗពីរដង។ សរសេរប្រយោគ បន្ទាប់មកមើលការកែតម្រូវ ហើយរៀនអត្ថន័យនៃពាក្យមួយ ឬពីរប្រសិនបើចាំបាច់។ វិធីសប្បាយ និងសាមញ្ញមួយដើម្បីអនុវត្តការសរសេរអក្ខរាវិរុទ្ធ និងបង្កើនវាក្យសព្ទរបស់អ្នក! -
សិក្ខាសាលាមជ្ឈមណ្ឌលភាសា៖ "ការលាបពណ៌ជុំវិញប្រទេសបារាំង" | សម្រាប់កុមារ
កុមារស្វែងយល់ពីវិមានបារាំង ខណៈពេលកំពុងលេងពណ៌យ៉ាងសប្បាយរីករាយ! គំនូរនីមួយៗបង្រៀនពួកគេអំពីប្រវត្តិសាស្ត្រ និងលក្ខណៈពិសេសតែមួយគត់នៃទីតាំងល្បីៗរបស់បារាំង ដោយលាយបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងវប្បធម៌។ សកម្មភាពលេងសើចមួយដើម្បីជំរុញការចង់ដឹងចង់ឃើញរបស់ពួកគេ និងបង្កើនចំណេះដឹងរបស់ពួកគេតាមរបៀបកម្សាន្ត និងអន្តរកម្ម។ អាយុ ៣ ឆ្នាំឡើងទៅ។ -
សិក្ខាសាលាមជ្ឈមណ្ឌលភាសា៖ "ទាយពាក្យ"
ស្វែងយល់ពីវិមានបារាំង ទាំងក្មេងទាំងចាស់ ខណៈពេលកំពុងលេងពណ៌យ៉ាងសប្បាយរីករាយ! គំនូរនីមួយៗបង្រៀនអ្នកអំពីប្រវត្តិសាស្ត្រ និងលក្ខណៈពិសេសតែមួយគត់នៃទីតាំងល្បីៗរបស់បារាំង ដោយលាយបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងវប្បធម៌។ សកម្មភាពលេងសើចមួយដើម្បីបង្កើតការចង់ដឹងចង់ឃើញ និងបង្កើនចំណេះដឹងតាមរបៀបកម្សាន្ត និងអន្តរកម្ម។
ថ្ងៃសុក្រ ទី១២ ខែធ្នូ
-
សិក្ខាសាលាឌីជីថល "Quiz Culturethèque !" | វេលាម៉ោង ២រសៀល និង ៤រសៀល (រយៈពេល៖ ៤៥នាទី)
សូមស្វាគមន៍មកកាន់កម្មវិធី Culturethèque Quiz! សូមមកឆ្លើយសំណួរ ឆ្លៀតពេលលេងផងរៀនផង ដើម្បីស្គាល់ពី Culturethèque! អ្នកឆ្លើយត្រូវលើសពី ៨ សំណួរ នឹងមានឱកាសទទួលបានកាដូពីស្ដង់វិទ្យាស្ថានបារាំងនៅកម្ពុជា។ -
អំណានអមជាមួយតន្រ្តី | ចាប់ពីម៉ោង ៦:៣០ ល្ងាច ដល់ ៧:៣០ ល្ងាច
សៀវភៅ គ្រួសារថិច អាចអានជាភាសាខ្មែរ និងបារាំង ដោយអ្នកស្រី ហួត សុជាតា នៅលើឆាកធំនៃពិព័រណ៍សៀវភៅកម្ពុជា ដោយអមជាមួយការតន្រ្តីប្រគំដោយ Laurent Bardainne តន្រ្តីករបារាំង និងបានបញ្ចាំងលើអេក្រង់មួយនៅលើឆាកសំខាន់នៃពិព័រណ៍សៀវភៅ! "គ្រួសារអថិចា" ត្រូវបានផលិតឡើងជាផ្នែកមួយនៃកម្មវិធី ចតុ ដែលជាកម្មវិធីគាំទ្រកម្មវិធីវប្បធម៌ និងភាពច្នៃប្រឌិតរបស់សិល្បករក្នុងប្រទេសកម្ពុជា។ ព័ត៌មានបន្ថែម >>




ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ
-
សិក្ខាសាលាអ្នកសិក្សា “កំណាព្យ និង រូប” | ចាប់ពីម៉ោង ១០ ព្រឹក ដល់ ថ្ងៃត្រង់
ពាក្យជារូបភាពត្រូវបានបង្កើតឡើងដោយ Guillaume Apollinaire ក្នុងឆ្នាំ ១៩១៨។ វាត្រូវបានបង្កើតឡើងដោយការរួមផ្សំនៃពាក្យ អក្សរផ្ចង់ និង សញ្ញាសម្គាល់។ វាសំដៅទៅលើកំណាព្យដែលសរសេរក្នុងទម្រង់ជាគំនូរ ឬក្រាហ្វិក។ ដោយប្រើប្រយោគសាមញ្ញៗ អ្នកក៏អាចបង្កើតកំណាព្យ និងគំនូរអក្សរផ្ចង់បានផងដែរ។
ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ
-
សិក្ខាសាលាសម្រាប់កុមារ "ការគូរមុខកុមារ" | ពេញមួយថ្ងៃ
ពេលមួយពោរពេញដោយពណ៌ និងគំនូរដែលក្មេងៗ ជ្រើសរើសគំនូរដែលពួកគេចូលចិត្តដូចជា សត្វ ផ្កា ឬឥន្ទធនូ… ហើយពួកគេនិងត្រឡប់ទៅវិញជាមួយរូបនៅលើមុខប្លែកៗដោយភាពរីករាយ។ -
សិក្ខាសាលាអ្នកសិក្សា “កំណាព្យ និង រូប” | ចាប់ពីម៉ោង ១០ ព្រឹក ដល់ ថ្ងៃត្រង់
ពាក្យជារូបភាពត្រូវបានបង្កើតឡើងដោយ Guillaume Apollinaire ក្នុងឆ្នាំ ១៩១៨។ វាត្រូវបានបង្កើតឡើងដោយការរួមផ្សំនៃពាក្យ អក្សរផ្ចង់ និង សញ្ញាសម្គាល់។ វាសំដៅទៅលើកំណាព្យដែលសរសេរក្នុងទម្រង់ជាគំនូរ ឬក្រាហ្វិក។ ដោយប្រើប្រយោគសាមញ្ញៗ អ្នកក៏អាចបង្កើតកំណាព្យ និងគំនូរអក្សរផ្ចង់បានផងដែរ។ -
សិក្ខាសាលាសម្រាប់កុមារ "មេអំបៅទទះស្លាប" | វេលាម៉ោង ២រសៀល និង ៤រសៀល (រយៈពេល៖ ១ម៉ោង)
កុមារត្រូវផាត់ពណ៌លើសត្វមេអំបៅក្រដាសដែលបានកាត់រួច ហើយពួកគេត្រូវភ្ជាប់វាជាមួយនឹងឈើសំរាប់កាន់ ដោយប្រើស្កុត និងបំពង់បឺត ដើម្បីអាចអោយស្លាបវាកំរើកបាន។ -
សិក្ខាសាលាឌីជីថល "សំណួរចម្លើយអំពីវិទ្យាស្ថានបារាំងនៅកម្ពុជា" | ម៉ោង ២ រសៀល និង ៤ រសៀល (រយៈពេល៖ ៤៥ នាទី)
សូមស្វាគមន៍មកកាន់សំណួរអំពីវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC)! សូមមកសាកល្បងចំណេះដឹងរបស់អ្នកអំពីបណ្ណាល័យពហុឯកសារ សកម្មភាពវប្បធម៌ វគ្គសិក្សាភាសាបារាំង និងព្រឹត្តិការណ៍ផ្សេងៗ។ អ្នកឆ្លើយលឿន និងត្រឹមត្រូវបានច្រើនជាងគេនឹងទទួលបានរង្វាន់លើកទឹកចិត្ដ!