ទំព័រដើម › គម្រោង «ចតុ» › អបអរសាទរគម្រោងចតុ!
អបអរសាទរគម្រោងចតុ!
តន្ត្រី សំឡេង របាំ និងសៀវភៅ ត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំ









.jpg)

ចូលរួមជាមួយពួកយើងនៅថ្ងៃសុក្រ ទី៣ ខែតុលា ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១០ យប់ ដើម្បីស្គាល់សិល្បករដែលមានទេពកោសល្យថ្មីៗរបស់កម្ពុជា! ភាពយន្តខ្លីៗ រឿងនិទានឆាករូបភាព ការប្រគុំតន្ត្រី រឿងព្រេងនិទានជាសំឡេង និងការសម្តែងរបាំនានា កំពុងរង់ចាំលោកអ្នកនៅគ្រប់ទីកន្លែងនៃវិទ្យាស្ថាន។
>> ដើម្បីអានបន្ថែមអំពីគម្រោងចតុ <<
ក្នុងរយៈពេលមួយឆ្នាំ អ្នកចូលរួមជាង៦០នាក់បានទទួលផលពីការណែនាំ បង្វឹក បង្ហាត់ ពីបុគ្គលល្បីៗក្នុងវិស័យសិល្បៈបារាំង។ ដោយបានទទួលការណែនាំគាំទ្រនៅក្នុងគម្រោង និងការច្នៃប្រឌិតរបស់ពួកគេ ឥឡូវនេះ ពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញលោកអ្នក នូវសមិទ្ធិផលនៃការងារបស់ពួកគេ! ចូលរួមជាមួយពួកយើងនៅវិទ្យាស្ថាន ចាប់ពីម៉ោង ៥ ល្ងាចតទៅ សម្រាប់កម្មវិធីចម្រុះពណ៌ ជាមហោស្រពពិតប្រាកដមួយនៃការច្នៃប្រឌិតបង្កើតថ្មីនៃសិល្បៈខ្មែរ!
ម៉ោង៥ ល្ងាច
ការទទួលស្វាគមន៍សាធារណៈជន/ ការទស្សនាដោយសេរី។
តន្ត្រី សំឡេង របាំ និងសៀវភៅ ត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំង
គម្រោងចតុ សៀវភៅរឿងឆាករូបភាព | អង្គការ ស៊ីប៉ា និង គ្រឹះស្ថានបោះពុម្ពផ្សាយអវតារ
នៅកន្លែងណា? នៅខាងមុខបណ្ណាល័យពហុឯកសារ
សូមមកស្វែងយល់អំពីគម្រោងសៀវភៅរឿងឆាករូបភាពចំនួន ៦ ជាភាសាខ្មែរទាំងស្រុង តាមរយៈការតាំងពិព័រណ៍មួយ បង្ហាញពីដំណើរការច្នៃប្រឌិតរបស់ពួកគេ!
ការតាំងពិព័រណ៍នេះ នឹងបង្ហាញពីជំហានផ្សេងៗនៃការបង្កើតសៀវភៅរឿងឆាករូបភាព (BD) ចាប់ពីការគូសវាសដំបូង (inking) ដោយឆ្លងតាមការរចនាប្រឌិតផ្ទាំងរឿង
(storyboard) និងការបង្កើតតួអង្គទាំងឡាយ។ អ្នកនិពន្ធ-អ្នកគូរគំនូររូបភាពទើបចាប់ផ្តើមដំបូង នឹងមានវត្តមាននៅពេលនេះ ដើម្បីជជែកពិភាក្សាជាមួយលោកអ្នក!
ក្នុងចំណោមសៀវភៅរឿងឆាករូបភាពទាំង ៦ ដែលត្រូវបានបង្កើតឡើង (អាស្បូវ Ginger ផ្ទះវិញ្ញាណ កុមារភាពនៅបាត់ដំបង ក្មេងវត្ត និង គ្រួសារបច្ចេកវិទ្យា) គ្រួសារបច្ចេកវិទ្យា ដោយ កែវ ពិសិដ្ឋ ត្រូវបានបោះពុម្ពផ្សាយរួចរាល់ហើយ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយអវតារ ហើយអាចរកទិញបាននៅល្ងាចនេះ!
ម៉ោង ៥:៤៥-៦:១០ល្ងាច
គម្រោងចតុ សំឡេង | រឿងព្រេងនិទានជាសំឡេងជាមួយផលិតកម្មកងចក្រស្ទូឌីយោ
នៅកន្លែងណា? នៅក្នុងបណ្ណាល័យពហុឯកសារ (កន្លែងសម្រាប់ក្មេងៗ និងលំហសម្រាប់បញ្ចេញមតិ)
តើលោកអ្នកធ្លាប់ស្តាប់រឿងព្រេងនិទានខ្មែរទេ? សិល្បករនៅក្នុងគម្រោងនេះ បានបំផុសយកគំនិតពីរឿងព្រេងនិទានខ្មែរ ដើម្បីសរសេររឿងផ្ទាល់ខ្លួនរបស់ពួកគេ
ដែលបន្ទាប់មកពួកគេបានថតទុកជាមួយនឹងតន្ត្រី សំឡេង និងសំឡេងបន្ថែម ជាសៀវភៅរឿងសំឡេងពិតប្រាកដមួយ! រឿងនិទានទាំងនេះ ដែលនិទានរៀបរាប់ជាភាសាខ្មែរ
មានអក្សររត់ជាភាសាបារាំង និងអង់គ្លេស នៅលើ iPad របស់បណ្ណាល័យពហុឯកសារ។
ម៉ោង ៥:៤៥-៦:១០ល្ងាច
ចតុ ភាពយន្ត | ផលិតកម្ម Anti-Archive
ចតុ សំឡេង | ភ្លេងសម្រាប់ភាពយន្តជាមួយផលិតកម្មកងចក្រស្ទូឌីយោ
នៅកន្លែងណា? នៅរោងកុនរបស់វិទ្យាស្ថាន
គម្រោងភាពយន្តខ្នាតខ្លីចំនួន ៥ ត្រូវបានជ្រើសរើសឡើង នៅក្នុងក្របខណ្ឌនៃគម្រោងចតុ៖ អ្នកដឹកនាំរឿងវ័យក្មេង
ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញគម្រោងពួកគេជូនលោកអ្នកនៅថ្ងៃនេះ! គម្រោងទាំងនេះជាស្នាដៃផ្ទាល់ខ្លួន
ផ្តោតលើប្រធានបទដែលដក់ជាប់នៅក្នុងបេះដូងរបស់ពួកគេ។ ពួកគេនឹងបង្ហាញលោកអ្នកនូវផ្នែកខ្លះៗដកស្រង់យកមក
និងពិភាក្សាអំពីវិធីសាស្រ្តសិល្បៈរបស់ពួកគេជាមួយលោកអ្នក។ អ្នកតែងនិពន្ធភ្លេងសម្រាប់ភាពយន្តវ័យក្មេងនៃកម្មវិធី ក៏នឹងមានវត្តមានផងដែរ
ដើម្បីពិភាក្សាអំពីកិច្ចសហការរបស់ពួកគេជាមួយនឹងអ្នកដឹកនាំរឿង។
ម៉ោង ៧:២០-៧:៥០ យប់
ចតុ របាំ | អង្គការសិល្បៈខ្មែរអមតៈ(Cambodian Living Arts)
នៅកន្លែងណា? នៅរោងកុនរបស់វិទ្យាស្ថាន
កិច្ចសហការថ្មីរវាង BBoy-Suicide អ្នករាំបែបហ៊ីបហប និង Breaking និង អ្នកនាង ជុំវណ្ណ សូដាជីវី (ប៊ែល) ជាសិល្បការិនីនៃរបាំសហសម័យ
កំពុងរង់ចាំលោកអ្នក! ការបញ្ចូលគ្នារវាងសិល្បៈពីរប្រភេទ និងប្រវត្តិអ្នករាំពីរខុសគ្នា ការសហការនេះ
នឹងបង្ហាញពីការឆ្លុះបញ្ចាំងអំពីតម្លៃនៃពេលវេលាដែលកន្លងផុតទៅ និងអ្វីដែលយើងចង់ថែរក្សា។
ម៉ោង ៨:០០-៨:១៥ យប់
ចតុ សំឡេង | ការបង្កើតតន្ត្រី ជាមួយផលិតកម្មកងចក្រស្ទូឌីយោ
នៅកន្លែងណា? ឆាកក្រៅឆាករបស់វិទ្យាស្ថាន
Ash និង Panha នឹងបង្ហាញបទចម្រៀងដែលពួកគេបានធ្វើការលើចម្រៀងនេះ នៅក្នុងសិក្ខាសាលាដែលដឹកនាំដោយលោកស្រី Anne Paceo!
ដោយមានការលាយបញ្ចូលឧបករណ៍បុរាណខ្មែរ ជាមួយនឹងតន្ត្រីបែបថ្មី ការលាយបញ្ចូលគ្នានេះរវាងប្រពៃណី និងការបំប្លែងតន្ត្រី
នឹងធ្វើឱ្យលោកអ្នកមានការភ្ញាក់ផ្អើល។ ជាការប្រគុំតន្ត្រីមួយដែល មានស្ទីលប្លែកមិនធ្លាប់មាន បុគ្គលល្បីៗ និងសំឡេងប្លែកៗ!
អមដោយការប្រគុំតន្ត្រីមួយដោយ ZELIE ក្នុងដំណើរប្រគុំតន្ត្រីនៅអាស៊ីអាគ្នេយ៍!
ជាអ្នកនិពន្ធបទចម្រៀង អ្នកចម្រៀង
និងអ្នកនិពន្ធភ្លេង ដោយស្វ័យសិក្សា អ្នកនាង Zélie បានបោះបង់ការរាំបន្ទាប់ពី ៧ ឆ្នាំក្នុងសាលាសិល្បៈ ដើម្បីផ្តោតខ្លួនទាំងស្រុងលើតន្ត្រី។
នៅត្រឹមអាយុ ២០ ឆ្នាំ អ្នកនាងបានបញ្ចេញបទស្នាដៃដំបូងៗរបស់អ្នកនាង ហើយបង្ហាញពីការសរសេរដ៏ខ្លាំងមួយបែប
និងពិភពដ៏រំជួលអារម្មណ៍មួយដែលនៅទីនោះមានតន្ត្រីពីរប្រភេទផ្សេងគ្នាត្រូវបានលាយឡំគ្នា រវាងតន្រ្តីប៉ុបបែបស្វាហាប់កន្ត្រាក់អារម្មណ៍គួរឱ្យចង់រាំ
និងសំឡេងព្យាណូដ៏ទន់ភ្លន់ប៉ះដល់អារម្មណ៍ ហើយដែលអ្នកនាងរៀបរាប់ពីរឿងរ៉ាងស្នេហា មិត្តភាព និងបំណងប្រាថ្នារបស់អ្នកនាង។ ជាជ័យលាភីរបស់កម្មវិធី FAIR
ឆ្នាំ២០២៤ អ្នកនាង Zélie
ត្រូវបានទទួលស្គាល់ថាជាសិល្បការិនីម្នាក់ក្នុងចំណោមសិល្បករថ្មីៗនៃវិស័យតន្ត្រីដែលគួរឱ្យទាក់ទាញបំផុតក្នុងជំនាន់របស់អ្នកនាង។
អាល់ប៊ុមដំបូងរបស់អ្នកនាងគឺ Un million de petits chocs បានលាយបញ្ចូលគ្នានូវតន្ត្រីប៉ុប រ៉ុក រ៉េប និងឌីស្កូ
នៅក្នុងស្នាដៃតន្ត្រីមួយដែលទន់ភ្លន់ រសើប និងមានឥទ្ធិពល។
_________________________________________________________
តើកម្មវិធី «ចតុ» គឺជាអ្វី?
កម្មវិធី«ចតុ»បានមានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរ ដោយបានផ្តល់ដល់យុវជនដែលមានទេពកោសល្យនូវមធ្យោបាយចាំបាច់ដើម្បីអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។
អ្នកទទួលផលចុងក្រោយគឺមហាជនកម្ពុជា ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល
និងរួមចំណែកលើកស្ទួយកិត្យានុភាពនៃឧស្សាហកម្មវប្បធម៌កម្ពុជា។ «ចតុ»មានគោលដៅយូរអង្វែង ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាងកម្ពុជា
និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេពកោសល្យកម្ពុជា៕



