ទំព័រដើម › សកម្មភាពវប្បធម៌ › តើមានអ្វីថ្មី › ពិព័រណ៍ › ប្រឈមមុខនឹងខ្មែរក្រហម
ប្រឈមមុខនឹងខ្មែរក្រហម
ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ
ថ្ងៃទី ១៧ ខែមេសា - ៨ ឧសភា ឆ្នាំ ១៩៧៥
ថ្ងៃអង្គារ ទី ០៦ ខែឧសភា វេលាម៉ោង ៦កន្លះល្ងាច
ពិព័រណ៍តាំងបង្ហាញរហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥
ចូលរួមដោយសេរី
ប្រហែល៥០ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកទីក្រុងភ្នំពេញដោយបញ្ចប់សង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំដ៏បំផ្លិចបំផ្លាញមួយ
និងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន។ កងទ័ពនៃសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ
និងគាំទ្រដោយសហរដ្ឋអាមេរិក (ចូលរួមក្នុងសង្គ្រាមវៀតណាម) បានប្រគល់អាវុធរបស់ពួកគេទៅរណសិរ្សរួបរួមជាតិនៃកម្ពុជា។
រណសិរ្សរួបរួមជាតិនៃកម្ពុជា(FUNK) ត្រូវបានដឹកនាំជាផ្លូវការដោយសម្ដេចនរោត្តម សីហនុ ដែលត្រូវបានទម្លាក់ពីតំណែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០
ប៉ុន្តែនៅមូលដ្ឋាន គឺពួកកុម្មុយនិស្តកម្ពុជាដែលទទួលបន្ទុកការងារ។
ភាពផ្តាច់ការនៃបដិវត្តន៍ដែលធ្វើលើប្រជាជន ចាប់តាំងពីការកាន់កាប់អំណាចដោយអង្គការមក (បក្សកុម្មុយនិស្តកម្ពុជា) បានបណ្តាលឱ្យប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ស្លាប់៖ ស្លាប់ដោយសារភាពអត់ឃ្លាន ភាពនឿយហត់ ជំងឺ ឬការធ្វើឃាត។
ការតាំងពិព័រណ៌នេះ នឹងត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ និងលើករណីពិសេសរបស់ស្ថានទូតបារាំង ដែលមនុស្សរាប់រយនាក់បានភៀសខ្លួនមកជ្រកកោន។ ការបើកបណ្ណសាររបស់ក្រសួងការបរទេស នឹងអាចឱ្យយើងមើលលើ "៤០០ម៉ោងនៃទ្វារបិទ" នៅក្នុងស្ថានទូតបារាំង ដូចដែលអ្នកកាសែតហ្សង់ហ្សាក់ កាហ្សូ (Jean-Jacques Cazaux) បានសរសេរ។ រយៈពេលពីរសប្តាហ៍ ដែលក្នុងអំឡុងពេលនេះជីវិតជាច្រើនបានប្រែប្រួលក្រឡាប់ចាស់ខ្លាំង។
ទន្ទឹមនឹងការតាំងពិព័រណ៌ កិច្ចជជែកពិភាក្សាតុមូលជាមួយលោក François Bizot (តាមរយៈសន្និសីទវីដេអូ) និង Roland Neveu (ដោយផ្ទាល់) រួមជាមួយនឹងខ្សែរភាពយន្តមួយរឿង បញ្ចាំងក្នុងរោងភាពយន្តវិទ្យាស្ថានបារាំង កំពុងត្រូវបានរៀបចំឡើងដើម្បីអមដំណើរអ្នកទស្សនាក្នុងការងារនៃការចងចាំ និងការគោរពឧទ្ទិសមួយនេះ។
ការរៀបចំពិព័រណ៍
ពិព័រណ៍នេះ
ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានបារាំងនៅកម្ពុជានិងស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្នងការវិទ្យាសាស្ត្រ៖ លោកស្រី Anne-Laure Porée និងលោកស្រី Grégoire Duplanil-Weill
ការរចនាឈុតឆាក និងឌីហ្សាញ៖ ទីភ្នាក់ងារ Melon Rouge
ដៃគូសហការ៖ វិទ្យាស្ថានសោតទស្សន៍ជាតិ (INA) មជ្ឈមណ្ឌលបុប្ផាណា
ចូលមើលកាលវិភាគ