កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមសកម្មភាពវប្បធម៌តើមានអ្វីថ្មីពិព័រណ៍សត្វល្អិត៖​ សិល្បៈនៃភាពលម្អិត

សត្វល្អិត៖​ សិល្បៈនៃភាពលម្អិត

ការតាំងពិព័រណ៍ក្នុងភាពជាដៃគូជាមួយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា


ការសម្ពោធនៅថ្ងៃទី១២-១៣ ខែកញ្ញា
ពិព័រណ៍តាំងបង្ហាញរហូតដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥
ដែលអមដោយសន្និសីទមួយ និងការបញ្ចាំងភាពយន្តអំពីជីវចម្រុះ



តើមានអ្វីកើតឡើង ប្រសិនបើមានពិភពលោកដែលលាក់បាំងនៅក្នុងធម្មជាតិ ពោរពេញទៅដោយជម្រកសត្វល្អិតដ៏តូចៗជាច្រើន មួយចំនួនមិនអាចមើលឃើញដោយភ្នែកទទេរបាន ខ្លះទៀតក៏អាចបង្កគ្រោះថ្នាក់ មិនតែប៉ុណ្ណោះក៏មានសារៈសំខាន់សម្រាប់ការរស់រានមានជីវិត និងឥឡូវនេះកំពុងទទួលរងការគំរាមគំហែង? ការតាំងពិព័រណ៍ "សត្វល្អិត៖ សិល្បៈនៃភាពលម្អិត" នឹងបើកបង្ហាញអំពីជីវចម្រុះដ៏សម្បូរបែប ភាពស្រស់ស្អាត ដែលមានមនុស្សតិចណាស់បានស្គាល់ ទៅតាមរយៈរូបថតជាច្រើន ដែលបង្កើតឡើងដោយផ្នែកវេជ្ជសាស្ត្រ និងពិសោធន៍បាណកសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសហការជាមួយស្ថានទូតបារាំង។

ក្រុមការងារនេះត្រូវបានបណ្តុះបណ្តាលអំពីបច្ចេកទេសថតរូបដ៏ច្នៃប្រឌិតដែលបង្កើតឡើងដោយជនជាតិបារាំងលោក Nathanaël Maury ដោយអាចទាញយករូបថតពីរបស់ដែលតូចខ្លាំង ដូចជាពងមូស ក្នុងកម្រិតគុណភាពខ្ពស់បំផុត។ រូបថតដែលប្រើបច្ចេកទេសទាំងនេះ បង្ហាញចេញឱ្យឃើញនូវរូបសាស្ត្រយ៉ាងលម្អិត ដែលជាប្រយោជន៍ដល់ការកំណត់អត្តសញ្ញាណប្រភេទសត្វ និងការយល់ដឹងពីទំនាក់ទំនងរបស់សត្វទាំងនោះជាមួយបរិស្ថាន។ បច្ចេកទេសនេះក៏បើកកកាយឱ្យយើងឃើញនូវភាពលាក់កំបាំងដ៏អស្ចារ្យ ព្រមទាំងបើកទស្សនវិស័យថ្មីមួយក្នុងវិស័យបាណកសាស្ត្រ ដែលជាការសិក្សាវិទ្យាសាស្ត្រអំពីសត្វល្អិត។

សូមចូលរួមជាមួយយើងខ្ញុំនៅថ្ងៃទី១២-១៣ ខែកញ្ញា សម្រាប់ការសម្ពោធនៃវដ្តតាំងពិពណ្ឌថ្មីនេះ រួមជាមួយអ្នករុករកនិងអ្នកថតរូបជនជាតិបារាំង Nathanaël Maury!

  • "សិល្បៈនៃការថតរូបវិទ្យាសាស្ត្រ" រួមជាមួយ Nathanaël Maury | ថ្ងៃសុក្រ ទី១២ ខែកញ្ញា ម៉ោង៥:៣០ល្ងាច
  • ការសម្ពោធការតាំងពិពណ្ឌ "សត្វល្អិត៖ សិល្បៈនៃភាពលម្អិត" និងកក់តែល | ថ្ងៃសុក្រ ទី១២ ខែកញ្ញា ម៉ោង៦:៣០ល្ងាច
  • ដំណើរទស្សនកិច្ចដែលមានអ្នកណែនាំនៃការតាំងពិព័រណ៍ជាមួយ Nathanaël Maury និងបណ្ឌិត Sébastien Boyer | ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ពីម៉ោង៩ ដល់ម៉ោង១១ព្រឹក


ចូលមើលកាលវិភាគ