កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រការប្រឡងTCF

តេស្តTCF (Test de Connaissance du Français តេស្តចំណេះដឹងភាសាបារាំង)

តេស្តកម្រិតភាសាបារាំងទូទៅជាមួយTCF !

តេស្តTCF វាយតម្លៃកម្រិតភាសាបារាំងទូទៅ សម្រាប់បុគ្គលទាំងឡាយដែលភាសាកំណើតរបស់គាត់ មិនមែនភាសាបារាំង។ ប្រតិបត្តិការដោយ France Education International (FEI ជាអង្គភាពប្រតិបត្តិកររបស់ក្រសួងអប់រំជាតិ សិក្សាធិការជាន់ខ្ពស់និងកិច្ចការស្រាវជ្រាវ)។ តេស្តTCFនេះបង្ហាញពីទម្រង់កម្រិតភាសាបារាំងរបស់លោកអ្នក ហើយមានសុពលភាព២ឆ្នាំ

TCF ត្រូវបានទទួលស្គាល់ដោយ៖

  • ក្រសួងសិក្សាធិការជាន់ខ្ពស់ កិច្ចការស្រាវជ្រាវ និងនវានុវត្ត
  • នាយកដ្ឋាន សមាហរណកម្ម និង ការសុំចូលសញ្ជាតិបារាំង ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងមហាផ្ទៃ
  • ក្រសួងវប្បធម៌
  • ក្រសួងអន្តោប្រវេសន៍ បារាំងសញ្ជាតូបនីយកម្ម និង សមាហរណកម្មនៅខេត្តកេបិច (MIFI)
  • អាជ្ញាធរឧត្តមសិក្សា
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសា
  • ពិភពវិជ្ជាជីវៈ
មានតេស្តTCF៤ប្រភេទ ដែលមានវិញ្ញាសារដោយឡែកៗខុសពីគ្នា៖

ការធ្វើតេស្តTCFមិនអាចធ្លាក់ទេ ពីព្រោះការវាយតម្លៃកម្រិតអាស្រ័យលើពិន្ទុ បេក្ខជនទទួលបាន។ វញ្ញាបនបត្របញ្ជាក់លទ្ធផលជា៦កម្រិត (ពី A1 ដល់ C2) ស្របតាមមាត្រដ្ឋាន សមត្ថភាពដែលកំណត់ដោយក្រុម ព្រឹក្សាអឺរ៉ុប(ក្របខ័ណ្ឌស្តង់ដាររួមនៃភាសានៅអឺរ៉ុបCECRL)។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីTCF សូមចុលទៅលើ គេហទំព័រ France Education International.


ព័ត៌មានសំខាន់ៗ ឆ្នាំ២០២៦

កាលបរិច្ឆេទប្រលងនៅវិទ្យាស្ថានបារាំងៈ

កាលបរិច្ឆេទប្រលង កាលបរិច្ឆេទចុះឈ្មោះ
៥ កុម្ភៈ ពី ២៩ ធ្នូ ២០២៥ ដល់ ៩ មករា ២០២៦
២១ ឧសភា ពី ៦ ដល់ ២៤ មេសា
២០ សីហា ពី ១៣ ដល់ ២៤ កក្កដា
១០ ធ្នូ ពី ២ ដល់ 13 វិច្ឆិកា


ចុះឈ្មោះសម្រាប់ TCF ចុះឈ្មោះសម្រាប់ TCF

ទីកន្លែងប្រលង : នៅំជ្ឍមណ្ឌភាសារបស់វិទ្យាស្ថានបារាំង (#218 ផ្លូវ 184)
លក្ខណៈប្រលង : ជាមួយកុំព្យូទ័រ
តម្លៃ : 180 ដុល្លារ

ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែល៖ certifications@ifcambodge.com


ត្រៀមប្រលងបែបណា ?

ចូលរៀនថ្នាក់ពិសេស និង ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
– សិក្សាស្រាវជាវឯកសារត្រៀមប្រលងTCF នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន៖ ឥតគិតថ្លៃសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថាន
– ស្រាវជ្រាវប្រភពឯកសារផ្សេងៗ៖ TV5 Monde ; Radio France Internationale 
– ចូលពិនិត្យមើលលើគេហទំព័រ France Education International៖ TCF Tout Public ; TCF Québec : TCF Canada ; TCF IRN