កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងថ្នាក់សិក្សាថ្នាក់បារាំងវិជ្ជាជីវៈ(FOS)

ថ្នាក់បារាំង វិជ្ជាជីវៈ(FOS)

មានតម្រូវការច្បាស់លាស់មែនទេ? សូមរើសយកភាសាបារាំងតាមជំនាញ !

ភាសាបារាំង​ វិជ្ជាជីវៈ(FOS) គឺជាវិធីសាស្រ្តគរុកោសល្យចំគោលដៅដែលមានបំណងផ្តល់ដល់សិស្សនូវសមត្ថភាពភាសាចាំបាច់ដើម្បីឲ្យខ្លួនអ្នកអស្ចារ្យក្នុងលក្ខខណ្ឌពិសេសណាមួយ មិនថាក្នុងក្របខណ្ឌការងារ សិក្សាឬក៏បច្ចេកទេសអីទេ។ តាមរយៈការវិភាគគ្រប់ជ្រុងជ្រោយទៅលើតម្រូវការជាមួយនឹងការបង្កើតកម្មវិធីទៅតាមនោះ ភាសាបារាំង វិជ្ជាជីវៈគឺជាការបណ្តុះបណ្តាលភាសាមួយដ៏មានប្រសិទ្ធីភាពនិងត្រឹមត្រូវបំផុត។


គោលដៅអ្វីខ្លះ ?


- ទំនាក់ទំនងវិជ្ជាជីវៈ ៖ ប្រើបារាំងយ៉ាងល្អក្នុងក្របខណ្ឌការងារដូចជាការប្រជុំ ការធ្វើបទបង្ហាញ កិច្ចចរចារជាដើម។
- ការសិក្សាចំណេះទូទៅ៖
ទទួលបានភាសាបារាំងដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ សរសេរការងារសាលា និងចូលរួមសិក្ខាសិលាជាដើម។ 
- តម្រូវការបច្ចេកទេស៖
រៀនវាក្យស័ព្ទ និងឃ្លោងឃ្លាចាំបាច់ដើម្បីធ្វើ់ការក្នុងវិស័យបច្ចេកទេសឬជំនាញដូចជាពេទ្យ វិស្វករ ច្បាប់ជាដើម។

សម្រាប់អ្នកណា ?


- អ្នកធ្វើការ៖ មនុស្សដែលបំពេញការងារក្នុងស្ថាប័នពហុសញ្ជាត្តិ ក្នុងអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអន្តរជាតិជាដើម។
- និស្សិត៖ អ្នកដែលបន្តការសិក្សានៅប្រទេសប្រើភាសាបារាំងឬនៅស្ថាប័នដែលគេប្រើភាសាបារាំងក្នុងការសិក្សា

- អ្នកជំនាញ៖ បុគ្គលដែលធ្វើការក្នុងវិស័យច្បាស់លាស់ណាមួយដែលត្រូវការប្រើភាសាបារាំងបច្ចេកទេស

អត្ថប្រយោជន៍អ្វីខ្លះដែរ ?


- បុគ្គលភាពរូបនីយកម្ម៖ ភាសាបារាំង វិជ្ជាជីវៈអាចឲ្យយើងបង្កើតកម្មវិធីតាមជាក់ស្តែងដែលឆ្លើយតបទៅតាមតម្រូវការជាក់លាក់របស់សិស្ស
- ប្រសិទ្ធិភាព៖ ដោយផ្តោតតែទៅលើគោលដៅច្បាស់លាស់ សិស្សអាចទៅដល់គោលដៅភាសាលឿនជាង
- ទឹកចិត្ត៖
ភាពប្រាកដប្រជាផ្ទាល់ទៅនឹងខ្លឹមសារបានជំរុញឲ្យសិស្សមានចិត្តខ្លៀវក្លាព្រោះពួកគាត់មើលឃើញពីការចូលរួមរបស់ពួកគាត់ភ្លាមៗក្នុងការសិក្សា។

គោលដៅសិក្សាស្របតាមស្តង់ដារកម្រិតភាសាអឺរ៉ុប(A1ដល់ C1)


ឯកទេសដែលមានបង្រៀននៅវិទ្យាស្ថានបារាំង៖

  • ភាសាបារាំងទំនាក់ទំនងអន្តរជាតិ៖ ការបណ្តុះបណ្តាលជាភាសាបារាំងការទូតសម្រាប់មន្រ្តីរាជការអន្តរជាតិ​និងការរៀនប្រលងសញ្ញាបត្រ DFP RI (Diplôme de Français Professionnel en Relations Internationales de la Chambre du Commerce et de l'Industrie de Paris)
  • ភាសាបារាំងសម្រាប់ទាហាន៖ ការបណ្តុះបណ្តាលជាភាសាបារាំងសម្រាប់ទាហានមួកខៀវដើម្បីរក្សាសន្តិភាពនៅអាហ្រ្វីកនិយាយបារាំង
  • ភាសាបារាំងសម្រាប់ពេទ្យ៖ ការបណ្តុះបណ្តាលជាភាសាបារាំងក្នុងវិស័យវេជ្ជសាស្រ្តនិងឪសថសាស្រ្តសម្រាប់អនាគតគ្រូពេទ្យដែលចាកចេញទៅបារាំង
  • ភាសាបារាំងសម្រាប់ទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន

ថ្នាក់នេះអាចរៀនក្នុងថ្នាក់ ឬក៏រៀនក្នុងថ្នាក់ផង តាមអនឡាញផងក៏បាន​ (ក្នុងថ្នាក់ផង តាមអនឡាញផង) ឬ តាមអនឡាញសុទ្ធក៏បាន។


កម្មវិធី

១. ការវិភាគលើតម្រូវការ

យល់ពីតម្រូវការជាក់លាក់របស់សិស្សតាមរយៈកម្រងសំណួរ ការសន្ទនានិងការសង្កេត។

២. ការរៀបចំបង្កើតកម្មវិធី

អភិវឌ្ឍកម្មវិធីសមស្របមួយដែលបូកបញ្ចូ​លខ្លឹមសារនិងលំហាត់ត្រឹមត្រូវឆ្លើយតបទៅតាមគោលដៅសិក្សាដែលបានកំណត់។

៣. សម្ភារៈសិក្សា

បង្កើតឬជ្រើសរើសឯកសារសិក្សាច្បាស់លាស់ ដូចជាសៀវភៅ អត្ថបទព៌តមាន វីដេអូ ការធ្វើលំហាត់សមដូចករណីជាក់ស្តែង។

៤. ការវាយតម្លៃ

វាយតម្លៃជាប់ជាប្រចាំលើការរីកចម្រើនរបស់សិស្សដើម្បីកែប្រែកម្មវិធីសិក្សានិងធានាបានការសម្រេចគោលដៅ។

សេវាកម្មនេះគឺមានតម្លៃ ២៩០ដុល្លារ

សម្រាប់ព៌តមានបន្ថែមនិងដើម្បីដឹងពីតម្លៃបុគ្គលភាព សូមមេត្តាសរសេរមក infocours@ifcambodge.com