ទំព័រដើម › ថ្នាក់ភាសាបារាំង › ថ្នាក់សិក្សា › សម្រាប់ក្រុមហ៊ុន និងអង្គការនានា
ក្រុមហ៊ុននិងអង្គការ
កម្មវិធីស្របតាមភាពជាក់ស្តែងនិងល្បឿនសិក្សាតាមតម្រូវការ។
នៅក្នុងពិភពលោកសលករូបនីយកម្ម ការចេះបារាំងប្រាកដប្រជាគឺជាអត្ថប្រយោជន៍ដ៏មានតម្លៃចំពោះក្រុមហ៊ុននិងអង្គការដែលមានបំណងចង់ពង្រឹងវត្តមានរបស់ពួកគេលើទីផ្សារប្រើប្រាស់ភាសាបារាំងឬក៏អភិវឌ្ឍទំនាក់ទំនងផៃ្ទក្នុងរវាងក្រុមការងារសហសញ្ជាត្តិ។ ដោយសារស្វែងយល់ពីរឿងនេះ យើងបានរៀបចំកម្មវិធីរៀនបារាំងស្របតាមភាពជាក់ស្តែង(FLE) បង្កើតឡើងជាពិសេសដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់លាក់ណាមួយរបស់ក្រុមហ៊ុនឬក៏អង្គការនានា។
លទ្ធផលជាក់ស្តែង
ដោយសារវិធីសាស្រ្តបុគ្គលភាព បុគ្គលិករបស់អ្នកនឹងទទួលបាននូវសមត្ថភាពភាសាច្បាស់លាស់ដែលនឹងបង្កើនប្រសិទ្ធិភាពរបស់ពួកគេក្នុងការងារប្រចាំថ្ងៃ។ ពួកគាត់នឹងមានទំនុកចិត្តច្រើនជាងមុនក្នុងការប្រើប្រាស់ភាសាបារាំង ដែលនាំឲ្យមានការប្រាស្រ័យទាក់ទងបានប្រសើរជាងមុន ទទួលបានផលិតភាពខ្ពស់ និងមានការសហប្រតិបត្តិការស្អិតរមួតជាងមុននៅក្នុងស្ថាប័ន។
កម្មវិធីស្របតាមភាពជាក់ស្តែងរបស់FLE គឺជាដំណោះស្រាយដ៏ប្រពៃមួយសម្រាប់ក្រុមហ៊ុនឬក៏អង្គការដែលមានបំណងចង់អភិវឌ្ឍសមត្ថភាពភាសារបស់សហការី គាត់ទៅតាមតម្រូវការជាក់លាក់របស់គាត់។ ទាំងអស់គ្នា យើងកសាងកម្មវិធីមួយដែលស្ថិតក្នុងបរិបថការងាររបស់អ្នកមួយរយភាគរយ ដើម្បីទទួលបានលទ្ធផលដែលអាចវាស់ស្ទង់បានហើយជានិរន្ត។
១. ការវិភាគលើតម្រូវការ
ដំណាក់កាលទីមួយក្នុងការបង្កើតកម្មវិធីស្របតាមភាពជាក់ស្តែងគឺការវិភាគលើតម្រូវការផ្នែកភាសារបស់ក្រុមហ៊ុនអ្នក។ យើងខ្ញុំធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅដើម្បីស្វែងយល់ពីគោលដៅរបស់ស្ថាប័នអ្នក កម្រិតភាសាបារាំងរបស់បុគ្គលិកអ្នក និងស្ថានភាពការងារដែលគ្រានោះពួកគាត់ប្រើបារាំង (អង្គប្រជុំ កិច្ចចរចារ ការឆ្លងឆ្លើយជាដើម។ល។)
២. ការកណត់គោលដៅ
បន្ទាប់ពីយើងបានរកឃើញតម្រូវការហើយ យើងធ្វើការជាមួយអ្នកដើម្បីកំណត់គោលដៅឲ្យបានច្បាស់លាស់និងអាចក្លាយជាការពិតបាន។ គោលដៅទាំងនេះអាចបូកបញ្ចូលការអភិវឌ្ឍន៍ការប្រាស្រ័យទាក់ទងផៃ្ទក្នុង ការអភិវឌ្ឍន៍សមត្ថភាពភាសាបារាំងវិជ្ជាជីវៈ ឬការរៀនសមប្រាស្រ័យទាក់ទងក្នុងស្ថានភាពណាមួយដូចជាការបទបង្ហាញឬក៏ការធ្វើដំណើររកស៊ី។ កម្មវិធីនិមួយៗត្រូវបានបង្កើតឡើងដោយធ្វើយ៉ាងណាឲ្យវាស៊ីគ្នាជាមួយនឹងការពិតជាក់ស្តែងហើយនឹងផលលំបាករបស់ផ្នែកការងាររបស់អ្នក។
៣. ការបង្កើតកម្មវិធី
បន្ទាប់មកក្រុមការងារគរុកោសល្យនឹងបង្កើតកម្មវិធីបណ្តុះបណ្តាលមួយដែលបញ្ចូលសមត្ថភាពភាសាចាំបាច់ ដោយប្រែប្រួលទៅតាមពេលវេលាទំនេររបស់បុគ្គលិកអ្នក។ យើងខ្ញុំប្រើប្រាស់វិធីសាស្រ្តទំនាក់ទំនងនិងអន្តរកម្មដោយរើសយកសកម្មភាពជាក់ស្តែងជាអត្ថិភាពដែលអនុញ្ញាត្តឲ្យសិក្ខាកាមសមប្រើភាសាក្នុងស្ថានភាពវិជ្ជាជីវៈពិតមែនទែន។ ខ្លឹមសារអាចបត់បែនហើយអាចកែប្រែម្តងបន្តិចៗនៅពេលក្រោយយោងទៅតាមការរីកចម្រើនដែលបានឃើញ។
៤. ល្បឿនសិក្សា
យើងខ្ញុំដឹងហើយថាក្រុមហ៊ុននិមួយៗដំំណើរការតាមល្បឿនរៀងៗខ្លួន។ ហេតុដូច្នេះហើយកម្មវិធីរបស់យើងទាំងអស់បង្កើតឡើងដើម្បីឆ្លើយតបទៅតាមលក្ខខណ្ឌពេលវេលានេះដែរ។ ទោះបីជាអ្នកចង់រៀនវគ្គលឿន ឬក៏រៀនមួយៗក្នុងរយៈពេលវែងក្តី យើងខ្ញុំនឹងធ្វើកាលវិភាគស្របទៅតាមការរន្ទឹងរង់ចាំរបស់អ្នកដោយធ្វើយ៉ាងណារក្សាប្រសិទ្ធិភាពឲ្យនៅដដែល។
៥. ការតាមដាននិងការវាយតម្លៃ
ក្នុងអំលុងពេលបណ្តុះបណ្តាល យើងខ្ញុំមានការតាមដានយ៉ាងម៉ត់ចត់ដើម្បីវាស់ស្ទង់ការរីកចម្រើនរបស់អ្នកចូលរួមម្នាក់ៗ។
ការវាយតម្លៃទៀងទាត់អាចឲ្យយើងផ្ទៀងផ្ទាត់សមត្ថភាពដែលពួកគាត់ទទួលបានហើយឲ្យយើងកែប្រែខ្លឹមសារមេរៀនប្រសិនជាចាំបាច់។ នៅពេលបញ្ចប់វគ្គ
យើងខ្ញុំនឹងធ្វើរបាយការណ៏មួយដើម្បីវាយតម្លៃថាតើយើង
បានដល់គោលដៅកម្រិតណាហើយផ្តល់ជាអនុសាស្រ្តសម្រាប់ការពង្រឹងសមត្ថភាពជាយថាហេតុ។
Link to the brochure
ដើម្បីចង់ដឹងពីតម្លៃ សូមសរសេរេមក infocours@ifcambodge.com