ទំព័រដើម › ប្រទេសបារាំងនៅភូមិហ្រ្វង់កូហ្វូនី
ប្រទេសបារាំងនៅភូមិហ្រ្វង់កូហ្វូនី
ថ្ងៃទី ១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
>>
ទាញយកព័ត៌មាននៃកម្មវិធីទាំងមូល <<
>>
ទាញយកព័ត៌មាននៃកម្មវិធីទាំងមូល <<
ភ្ញៀវជាតិ និងអន្តរជាតិជាទីមេត្រី មិត្តនៃបណ្ដាប្រទេសនិយាយភាសាបារាំងជាទីរាប់អាន។
ប្រទេសបារាំងមានសេចក្ដីសោមនស្សរីករាយ និងមានមោទកភាពយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
នៅរាជធានីភ្នំពេញ ជាទីដែលប្រទេសបារាំងនឹងប្រគល់តួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលដល់ប្រទេសកម្ពុជា
សម្រាប់រយៈពេលពីរឆ្នាំខាងមុខ។
ការ”ផ្ទេរតួនាទី”ជាប្រធានរវាងប្រទេសយើងទាំងពីរនេះ គឺជាឱកាសដ៏វិសេសវិសាលមួយ
ដើម្បីអបអរសាទរចំណងមិត្តភាពបារាំង-កម្ពុជាដ៏រស់រវើក
និងបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាចំពោះគុណតម្លៃដែលផ្សារភ្ជាប់ប្រទេសយើងទាំងពីរ៖
ភាសាបារាំងជាមធ្យោបាយសម្រាប់ការចែករំលែក ភាពចម្រុះនៃវប្បធម៌ និងភាសាដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលយើងត្រូវថែរក្សា
និងលើកស្ទួយ ការអប់រំ និងការយកចិត្តទុកដាក់ចំពោះយុវជនជំនាន់ក្រោយ ព្រមទាំងសន្តិភាព ប្រជាធិបតេយ្យ
និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះសុទ្ធតែជាគុណតម្លៃ និងទ្រព្យសម្បត្តិ
ដែលយើងត្រូវខិតខំប្រឹងប្រែងថែរក្សាឲ្យបានកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីអនាគតរបស់យុវជនជំនាន់ក្រោយ។
នៅចំកណ្ដាលភូមិហ្រ្វង់កូហ្វូនី ពន្លាជាតិបារាំងបានលើកតម្កើងកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា
ដែលពោរពេញដោយភាពរស់រវើក និងមហិច្ឆតា។ ក្នុងរយៈពេលប្រាំថ្ងៃនេះ
លោកអ្នកនឹងមានឱកាសស្វែងយល់ពីភាពសម្បូរបែបនៃកិច្ចផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរ
ព្រមទាំងឱកាសជាច្រើនសម្រាប់យុវជនក្នុងការសម្រេចបានជោគជ័យក្នុងអាជីព និងការអភិវឌ្ឍខ្លួនតាមរយៈការសិក្សា
និងការបណ្ដុះបណ្ដាលក្នុងបរិបទហ្វ្រង់កូហ្វូនី។
យើងខ្ញុំសូមជូនពរលោកអ្នក ឲ្យទទួលបានភាពរីករាយ និងបទពិសោធន៍ដ៏ល្អប្រសើរក្នុងការទស្សនាពន្លាជាតិបារាំង ហើយសង្ឃឹមថា
ការជួបជុំ និងការផ្លាស់ប្ដូរនានានៅទីនេះ នឹងជំរុញទឹកចិត្តលោកអ្នកឲ្យចូលរួមជាមួយយើងខ្ញុំ
ក្នុងការលើកស្ទួយសហគមន៍ហ្រ្វង់កូហ្វូនីមួយ ដែលបើកចំហពោរពេញដោយការច្នៃប្រឌិត និងនាំមកនូវអនាគតដ៏ត្រចះត្រចង់។
អូលីវីយេ រីឆ
ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា
កម្មវិធីក្នុងពន្លាជាតិបារាំង
ចំណាំ៖ គេហទំព័រនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានជូនសាធារណជនអំពីព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនីប៉ុណ្ណោះ។ រាល់កម្មវិធីក្នុងភូមិហ្រ្វង់កូហ្វូនី
អាចនឹងមានការកែប្រែខ្លះនាពេលខាងមុខ ដោយអ្នករៀបចំកម្មវិធី។ កាលបរិច្ឆេទ ម៉ោង និងទីតាំងនៃព្រឹត្តិការណ៍ អាចត្រូវបានផ្លាស់ប្តូរគ្រប់ពេលវេលា
រួមទាំងនៅនាទីចុងក្រោយផងដែរ។ សូមតាមដានគេហទំព័រផ្លូវការរបស់យើងជាប្រចាំ ដើម្បីទទួលបានព័ត៌មានថ្មីៗ និងត្រឹមត្រូវបំផុត។
Karaoké francophone | Ce n’est pas Aline… mais presque ! // ខារ៉ាអូខេជាភាសាបារាំងជាមួយ Aline Afanoukoé
|
|
Village de la Francophonie
Scène culturelle
|
Théâtre | Les Trois Contes (HORS VILLAGE) // ល្ខោន "ព្រេងនិទានទាំងបី" (KOH PICH)
|
|
The Last Stage Aquation
Koh Pich
|
Grand Débat | Habiter le plurilinguisme // វេទិកាពិភាក្សាធំ "រស់នៅក្នុងពិភពពហុភាសា"
|
|
Village de la Francophonie
Espace Conférences
|
Conférence | Les nouvelles voix du cinéma cambodgien // ភាពយន្ត "សំឡេងថ្មីៗនៃភាពយន្តកម្ពុជា"
|
|
Village de la Francophonie
Espace Conférences
|
Concert France-Cambodge // ការប្រគុំតន្ត្រី បារាំង-កម្ពុជា
|
|
Village de la Francophonie
Scène culturelle
|
Conférence | Les nouvelles voix de la bande dessinée cambodgienne // សន្និសីទ "សំឡេងថ្មីៗនៃសៀវភៅរឿងបែបឆាករូបភាពនៅកម្ពុជា"
|
|
Village de la Francophonie
Espace Conférences
|
Conférence | Silence, un manfra à voix khmère : rencontre avec Yoann Vornière // សន្និសីទ "ជួបជាមួយលោក Yoann Vornière"
|
|
Village de la Francophonie
Espace Conférences
|
Choix Goncourt du Cambodge 2026 | Débat et remise de prix avec Philippe Claudel
|
|
Village de la Francophonie
Espace Conférences
|
Danse | NÄSS (Les Gens) HORS VILLAGE // របាំ "NÄSS - មនុស្សលោក" (CHAKTOMUK)
Conférence | Volontaires unis pour la francophonie // សន្និសីទ "អ្នកស្ម័គ្រចិត្តរួបរួមគ្នាដើម្បីសហគមន៍ប្រើប្រាស់ភាសាបារាំង"
|
|
Village de la Francophonie
Espace Conférences
|
Conférence | Les Rizicultures durables // សន្និសីទ "ការដាំដុះដំណាំស្រូវប្រកបដោយចីរភាព"
|
|
Village de la Francophonie
Espace Conférences
|
Concert // ការប្រគំតន្ត្រី Duo I Nu
|
|
Village de la Francophonie
Scène culturelle
|
Cinéma | Avant-première des courts métrages Chakto "Les nouvelles voix du cinéma cambodgien" (HORS VILLAGE) // ភាពយន្ត | ការចាក់បញ្ចាំងមុនគេនូវភាពយន្តខ្លី ចតុ (IFC)
|
|
Institut français du Cambodge
CINEMA
|
Soirée de clôture avec Sok Visal (HORS VILLAGE) // រាត្រីបិទកម្មវិធីជាមួយលោក សុខ វិសាល (IFC)
|
|
-
|
|
|
Institut français du Cambodge
JARDIN
|